ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump និង​លោក​ស្រី​ Clinton ​ឃោសនា​ក្នុង​សប្តាហ៍​ចុង​ក្រោយ​ខណៈ​អ្នក​បោះ​ឆ្នោត​មិន​ពេញ​ចិត្ត


លោក​ស្រី Hillary Clinton និង​តួ​សម្តែង​ Pharrell Williams នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ Coastal Credit Union Music Park រដ្ឋ North Carolina កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា។
លោក​ស្រី Hillary Clinton និង​តួ​សម្តែង​ Pharrell Williams នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ Coastal Credit Union Music Park រដ្ឋ North Carolina កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា។

ការឃោសនា​បោះ​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​​ទាំង​ពីរ​មាន​ធ្វើ​ខ្វាត់​ខ្វែង​នៅ​ក្នុងសប្តាហ៍​ចុង​ក្រោយ​ដើម្បី​​លើ​កម្លាំង​ចិត្ត​ក្រុម​អ្នក​បោះឆ្នោត ខណៈ​ពេល​បេក្ខជន​ទាំង​ពីរ​មា​ន​ការ​នឿយ​ហត់​យ៉ាងខ្លាំង​ និង​មាន​ការ​បែក​បាក់​គ្នា​ផង​ដែរ។​

ការឃោសនា​បោះ​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ទាំង​ពីរ​មាន​ធ្វើ​ខ្វាត់​ខ្វែង​នៅ​ក្នុងប្រទេស​អាមេរិក​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​លើ​កម្លាំង​ចិត្ត​ក្រុម​អ្នក​បោះឆ្នោត។ នេះ​ជា​សប្តាហ៍​ចុង​ក្រោយនៃ​ការ​ឃោសនា​បោះ​ឆ្នោត​ ខណៈ​ពេល​បេក្ខជន​ទាំង​ពីរ​មា​ន​ការ​នឿយ​ហត់​យ៉ាងខ្លាំង​ និង​មាន​ការ​បែក​បាក់​គ្នា​ផង​ដែរ។​

លោកស្រី​ Clinton ​ដែល​មាន​ការ​គាំទ្រ​លើស​លោក​ Trump ​បន្តិច​នៅ​ក្នុង​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​ប្រជារាស្ត្រ​អាមរិកាំង​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​លោក​ស្រី​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​រដ្ឋ​ Pennsylvania ថា​ ប្រវត្តិ​របស់​លោក ​Trump ក្នុង​ការ​និយាយ​ទ្រគោះ​ដាក់​មនុស្ស​ឯទៀត​មិន​មែន​ចាប់​ផ្តើម​មាន​នៅ​ពេល​លោក​ចាប់​ផ្តើម​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ទេ។​

លោក​ស្រី ​Clinton​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នក​គាំទ្រ​ដែល​អបអរ​សាទរ​នៅ​ក្នុង​ក្រុង​ Pittsburg ​ថា «គាត់​បាន​ផ្សាយ​ការ​ឃោសនា​ក្នុង​កាសែត​មួយ​ទំព័រ​កាល​ពី​ឆ្នាំ​១៩៨៧​ ដើម្បី​ប្រមាថ​លោក​ប្រធានាធិបតី​ Reagan ​ខាង​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ស្មើ​គ្នា​ជា​អ្នក​ប្រមាថ​អ្នក​ឯទៀត​ដែរ»។

លោក​ស្រី​ Clinton ​នឹង​ធ្វើការ​ឃោសនា​ពីរ​លើក​ទៀត​នៅ​ក្នុង​រដ្ឋ​ Michigan ​និង​រដ្ឋ​ Ohio ​ក្នុង​តំបន់​កណ្តាល​ខាង​លិច​ស.រ.អ.​ ដែល​នៅ​ទី​នោះ​លោក​ស្រី​នឹង​មាន​ការ​ចូល​រួម​ដោយ​អ្នកចម្រៀង​ hip-hop​ Jay Z ​និង​ភរិយា​លោក​គឺអ្នកស្រី​ Beyonce ដែល​ជា​អ្នក​ចម្រៀង​ដូច​គ្នា។​

លោក​ Trump​ នឹង​ចូលរួម​ក្នុង​ការ​ប្រជុំ​ជាមួយ​មហាជន​ ដើម្បី​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ ​New Hampshire ​រដ្ឋ Ohio ​និង​រដ្ឋ​ Pennsylvania ​ដែល​ជា​រដ្ឋ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ការ​ស្ទង់មតិ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន«ជិន​ឆ្អន់»​ជា​មួយ​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ទាំង​ពីរ​នាក់​នេះ ក៏ប៉ុន្តែ​ការណ៍​នេះ​ហាក់​ដូច​ជា​មិន​បាន​មិន​បង្អាក់​ទឹក​ចិត្ត​ប្រជារាស្ត្រ​អាមេរិកាំង​រាប់​លាន​នាក់​មិន​ឱ្យ​បោះឆ្នោត​ទេ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត។​

ការ​ស្ទង់​មតិ​រួមគ្នា​មួយ​រវាង​កាសែត​ New York Times ​និង​បណ្តាញ​ទូរទស្សន៍ CBS News ​បានរក​ឃើញ​ថា​ ចំនួន​៨០​ភាគរយ​នៃ​ប្រជារាស្ត្រ​អាមេរិកាំង​ដែល​បាន​ត្រូវស្ទង់​មតិ​យល់​ថា ​ពួក​គេ​មិន​ចូល​ចិត្ត​នឹង​ការឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ទាំង​ពីរ​នាក់​នេះទេ។ ​ក៏​ប៉ុន្តែ​ជនជាតិ​អាមេរិកាំង​ជាង​ ៣៦​លាន៥​សែន​នាក់​បាន​បោះឆ្នោត​រួចហើយ​មុន​ថ្ងៃ​បោះ​ឆ្នោត​ធំ​នៅ​ថ្ងៃទី​៨ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ នេះ​បើតាម​អង្គការ​គម្រោង​ការ​បោះឆ្នោត​ស.រ.អា.​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ United States Elections Project៕

XS
SM
MD
LG