លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិយាយថា ជម្រើសទាំងអស់ស្ថិតនៅលើតុចរចា «បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ»។
កាំជ្រួចមីស៊ីលដែលបានហោះយ៉ាងខ្ពស់ឆ្លងកាត់តំបន់ភាគខាងជើងរបស់ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអង្គារដែលត្រូវនឹងម៉ោងនៅអាស៊ី ទំនងជាកាំជ្រួចមីស៊ីលផ្លោងវង់ប្រតិបត្តិការមធ្យម នេះយោងតាមពួកមន្ត្រីសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីអាមេរិកត្រាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសេតវិមានថា កូរ៉េខាងជើងបានផ្តល់សញ្ញាពីការមិនពេញចិត្តដល់ប្រទេសជិតខាងរបស់ខ្លួន និងប្រទេសទាំងអស់ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយនិងបទដ្ឋានអប្បរមានៃការសុខចិត្តទទួលយកឥរិយាបទរបស់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានបញ្ចប់ថា «ជម្រើសទាំងអស់ស្ថិតនៅលើតុចរចា»។
នៅពេលដែល VOA សួរកាលពីព្រឹកថ្ងៃអង្គារម្សិលមិញអំពីភាពជាក់លាក់ដែលប្រធានាធិបតីមានផែនការនឹងធ្វើអំពីកូរ៉េខាងជើងនោះ លោកប្រធានាធិបតីត្រាំបានឆ្លើយតបដោយមិនផ្តល់សេចក្តីលម្អិតមុនពេលឡើងឧទ្ធម្ភាគចក្រ Marine One នៅសួនច្បារខាងត្បូងសេតវិមានថា «យើងនឹងឃើញ យើងនឹងឃើញ»។ ថ្លែងប៉ុន្មានម៉ោងមុនពេលជំនួបក្នុងគ្រាអាសន្នរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ពួកអ្នកការទូតនឹងពិភាក្សាអំពីអ្វីដែលនៅសេសសល់ទៀតដើម្បីចាត់វិធានការប្រឆាំងនឹងកូរ៉េខាងជើង៕