ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​ត្រូពិក​ Tembin បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២០០​នាក់​នៅ​ហ្វីលីពីន


អ្នក​នៅ​រស់​រានមាន​ជីវតិ​ពី​ព្យុះ Haiyan ជួយ​សែង​ស្បៀង​បរិច្ចាគ​ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នក​នៅ​រស់​រានមាន​ជីវតិ​ពី​ព្យុះ Haiyan ជួយ​សែង​ស្បៀង​បរិច្ចាគ​ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣។

ក្រុម​ការងារ​អ្នក​ជួយ​សង្គ្រោះ​បន្ត​ស្វែងរក​អ្នក​រស់រាន​មាន​ជីវិត​ពី​ព្យុះ​មួយ ដែល​បាន​បោកបក់​ទៅ​លើ​ប្រទេស​ ហ្វីលីពីន​ កាល​ពី​សប្តាហ៍​មុន ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជិត​២០០​នាក់។

បេសកកម្ម​របស់​ក្រុមការងារ​ជួយ​សង្គ្រោះ​កំពុង​ដំណើរ​ការ​ដោយ​យឺតៗ ខណៈ​ដែល​ភ្លៀង​បន្ត​ធ្លាក់ ហើយ​ស្ពាន​និង​ផ្លូវ​នានា​នៅ​លើ​កោះ មិនដាណាវ ត្រូវ​បាន​បំផ្លិចបំផ្លាញ ឬ​រាំង​ស្ទះ​ដោយសារ​ការ​បាក់ដី ដែល​កើតមាន​ឡើង​ក្រោយ​ពី​ព្យុះ​ត្រូពិក Tembin បាន​កើត​ឡើង។ ​ក្រុមមន្ត្រី​ខាង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា មនុស្ស​ជាង​៧ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស ហ្វីលីពីន ក្រោយ​ពី​ព្យុះ​បាន​កើតឡើង។ ក្រុម​មន្ត្រី​និយាយ​ថា ប្រជាជន​ក្នុង​ស្រុក​ជាច្រើន​មិន​ស្តាប់​តាម​ការ​ព្រមាន​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​នោះ​ទេ ហើយ​ក្រោយ​មក​ទើប​ពួកគេ​ដឹង​ថា ព្យុះ​នោះ​មាន​កម្លាំង​ខ្លាំង​ក្លា​ប៉ុណ្ណា។ ​

ប្រទេស​ ហ្វីលីពីន ជួប​ព្យុះ​ប្រមាណ​២០​ដង​ជារៀងរាល់​ឆ្នាំ ហើយ​ធ្លាប់​មាន​ប្រវត្តិ​ជួប​ព្យុះ​ទីហ្វុង នៅ​ជិត​ដំណាច់​ឆ្នាំ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ព្យុះ​ទីហ្វុង Haiyan បាន​កើតមាន​នៅ​ក្នុង​ប្រទេស ហ្វីលីពីន ដែល​ជា​ព្យុះ​ដ៏​ប្រល័យ ​ដែល​បាន​សម្លាប់​អស់​ច្រើន​បំផុត​មួយ​នៅ​ក្នុង​កំណត់ត្រា។ ព្យុះ​ទីហ្វុង​ដែល​គេ​ស្គាល់​ថា ព្យុះ Yolanda នៅ​ក្នុង​ប្រទេស ហ្វីលីពីន បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៧៨០០​នាក់ នេះ​បើយោង​តាម​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រោះអាសន្ន​ជាតិ៕

XS
SM
MD
LG