ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump លុប​ចោល​ពិធី​មួយ ខណៈពេល​មាន​រឿងចម្រូងចម្រាស​លើ​ពាក្យ«មូស្លីម»


លោក Donald Trump (ខាងលើ) ​បាន​លុបចោល​ពិធី​មួយ​របស់​គណបក្ស​សាធារណ​រដ្ឋខណៈពេល​មាន​រឿងចម្រូងចម្រាស​លើការ​ខកខាន​មិន​បាន​កែ​តម្រូវ​អ្នក​គាំទ្រម្នាក់​​ ដែល​បាន​ហៅ​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា​ថា ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ និង​ជា​ជនបរទេស។
លោក Donald Trump (ខាងលើ) ​បាន​លុបចោល​ពិធី​មួយ​របស់​គណបក្ស​សាធារណ​រដ្ឋខណៈពេល​មាន​រឿងចម្រូងចម្រាស​លើការ​ខកខាន​មិន​បាន​កែ​តម្រូវ​អ្នក​គាំទ្រម្នាក់​​ ដែល​បាន​ហៅ​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា​ថា ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ និង​ជា​ជនបរទេស។

លោក Donald Trump ​បេក្ខជនប្រធានា​ធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋរបស់​ស.រ.អា​បាន​លុបចោល​ពិធី​មួយ​របស់​គណបក្ស​សាធារណ​រដ្ឋកាល​ពី​ថ្ងៃ​សុក្រ​ម្សិញមិញ​នៅ​ក្នុង​រដ្ឋ South Carolina ​នៅពេល​ដែល​មាន​ការ​រិះគន់​ពី​ការ​ខកខាន​មិន​បាន​កែ​តម្រូវ​អ្នក​គាំទ្រម្នាក់ ដែល​បាន​ហៅ​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា​ថា ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ និង​ជា​ជនបរទេស។

យុទ្ធ​នាការ​បោះឆ្នោត​របស់​លោកTrump ​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា «​លោក Trump មាន​កិច្ចការ​ជំនួយ​យ៉ាង​សំខាន់​ ដែល​ត្រូវ​រំពឹងបញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ដោយសារ​ការ​ពន្យា​ពេល​នេះ ​លោក ​មិន​អាច​ចូលរួមវេទិកា Heritage Action Presidential ​នៅ​ថ្ងៃ​នេះ​បាន​ទេ។​ លោក​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់‍»។

​លោក Trumpមាន​គម្រោង​ចូល​រួមជាមួយ​បេក្ខជន១០​នាក់​ផ្សេង​ទៀត​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ឯ​ជំនួប​នោះ។ ​ការ​លុបចោល​មិន​ចូល​រួម​ភ្លាម​ៗ​របស់​លោក​ បាន​ធ្វើ​ឲ្យ​មាន​ការ​អាក់អន់​ចិត្ត​ដល់​រដ្ឋភាគ​ខាង​ត្បូង​ដែល​ជា​ទីតាំង​ដ៏​សំខាន់​របស់​គណបក្ស​សាធារណរដ្ឋ។

មូលនិធិ Heritage ​ជា​ក្រុម​អភិរក្សនិយម​ដ៏​មាន​ឥទ្ធិ​ពល​ ហើយ​ជា​វេទិកា​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Jim DeMint ​អតីត​សមាជិក​ព្រឹទ្ធសភា និង​លោកស្រី Nikki Haley ​អភិបាល​រដ្ឋ South Carolina។

ក្រុម​អ្នក​ប្រឆាំង​របស់​លោក Trump បាន​សើច​ចម្អកតាម​សារ​តាម​ប្រព័ន្ធ Twitter ​មក​ពី​លោក Bobby Jindalអភិបាល​រដ្ឋ Louisiana ​ថា ស្តាយ​ណាស់​ដោយ​មិន​បាន​ឃើញ​លោក Donald Trump។ លោក​បាន​លុប​ចោល​ពិធីនៅ​ថ្ងៃ​នេះ។​ តើ​គាត់​ទៅ​ដាក់​ពាក្យ​ក្ស័យ​ធន​ឬ?»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG