សព្វថ្ងៃនេះមានចំនួនមនុស្សតិចតួចដែលចេះចងគាធពិដានដែលមានក្បាច់គោមច្រើន
សព្វថ្ងៃនេះមានមនុស្សតិចតួច ភាគច្រើនជាស្ត្រីចាស់ៗ ប៉ុណ្ណោះមានចំណេះដឹងអំពីការចងគាធពិដានដែលមានក្បាច់គោមច្រើន។ ដោយបារម្ភខ្លាចចំណេះដឹងត្រូវបាត់បង់ជារៀងរហូត ស្ត្រីវ័យចំណាស់មួយចំនួនប្រចាំវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (Institute of Khmer Traditional Textiles) ខិតខំព្យាយាមអភិរក្សជំនាញពីបុរាណនេះ។ អ្នកស្រី គឹម ស្រេង ដែលមានស្រុកកំណើតមកពីខេត្តតាកែវ ហើយបច្ចុប្បន្នរស់នៅខេត្តសៀមរាប គឺជាអ្នកចងគាធ និងអ្នកត្បាញម្នាក់ក្នុងចំណោមអ្នកទាំងនោះ។ អ្នកនាង ខាន់ សុគុំមនោ និងកញ្ញា ផន បុប្ផា បានផលិតវីដេអូនេះ ពីខេត្តសៀមរាប។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន