ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កំពូល​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​​សប្តាហ៍​នេះ


អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ លោកJeffrey Feltman ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Bogota កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ លោកJeffrey Feltman ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Bogota កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះ​គឺ​ជា​លើកទី១​ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១១មក​ ដែល​មន្ត្រី​របស់​អង្គការសហប្រជាជាតិ​ម្នាក់​ មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ នៅស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​បង្កើន​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួញ​មីស៊ីល​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំនេះ។ យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ លោក Jeffrey Feltman ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ព្យុងយ៉ាង​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃទី៨ ខែធ្នូនេះ។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric បាន​ថ្លែង​កាល​ពីថ្ងៃចន្ទ​ម្សិល​មិញ​ថា «ដំណើរ​ទស្សនកិច្ចនេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ក្រុងព្យុងយ៉ាង​ ដើម្បី​ធ្វើ​ការសន្ទនា​គោល​នយោ​បាយ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ»។ លោក​ថ្លែង​បន្ត​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​បាន​ត្រូវ​ពន្យារពេល ដោយសារ​តែ​មហាសន្និបាត​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីខែកញ្ញា​កន្លង​ទៅ​នេះ។ លោក Dujarric ថ្លែង​បន្ត​ទៀត​ថា «នឹង​មាន​ការពិភាក្សា​ជាច្រើន​ទៅលើ​គោលនយោបាយ​នានា»។

លោក Feltman បាន​បញ្ជាក់​ពី​ការប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ លោក Ri Yong Ho និង​លោក​អនុរដ្ឋមន្ត្រី Pak Myong Guk ថា​ពិត​ជា​មាន​មែន។ លោក​ក៏​នឹង​ជួប​ជាមួយមន្ត្រី​ការទូត​ និង​ក្រុម​ការងារ​របស់អង្គការ​សហប្រជាជាតិ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ផង​ដែរ៕

XS
SM
MD
LG