បឹងទន្លេសាបប្រហែលជាកំពុងឈានទៅរកដែនកំណត់នៃសមត្ថភាពផលិតត្រីទឹកសាប។ អ្នកនេសាទរស់នៅជុំវិញបឹងទន្លេសាប និយាយថា ផលត្រីដែលបានមកពីបឹងទន្លេសាបកាន់តែចុះថមថយទៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រភេទត្រីធំៗមួយចំនួន ក៏ស៊ឹងតែលែងមានផងដែរ។ អ្នកនេសាទបានដាក់ការស្តីបន្ទោសលើបម្រែបម្រួលអាកាសធាតុ និងការរីកធំនៃសំណង់ទំនប់វារីអគិ្គសនីជាច្រើនកន្លែងនៅក្នុងតំបន់ទន្លេមេគង្គ។