ភ្លើងឆេះព្រៃដ៏ប្រល័យនៅក្នុងប្រវត្តិសាស្រ្តនៃរដ្ឋកាលីហ្វ័រញ៉ា បានផ្តាច់ផ្តិលជីវិតមនុស្សយ៉ាងហោចណាស់៦៣នាក់ ហើយបានធ្វើឲ្យមនុស្សជាង៦០០នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយនៅពេលដែលពួកអ្នកពន្លត់អគ្គិភ័យបានខ្ទប់អណ្តាតភ្លើងឆេះរាលដាល។
បុគ្គលិកជួយសង្គ្រោះ៥០០នាក់បានបន្តរុករកក្នុងកម្ទេចបាក់បែកដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួននៅខាងក្នុងនិងជុំវិញទីក្រុង Paradise ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា មួយសប្តាហ៍បន្ទាប់ពីការឆេះដ៏ប្រល័យដែលគេហៅថា «Camp Fire» បានឆាបឆេះយ៉ាងឆាប់រហ័សកាត់តាមទីក្រុងដែលមានមនុស្ស២៧,០០០ពាន់នាក់ រួមមានផ្ទះយ៉ាងហោចណាស់ក៏៩៧,០០០ខ្នង ហើយនៅគំរាមកំហែងអាគាររាប់ពាន់ខ្នងទៀត។
លោក Kory Honea ប្រធានប៉ូលិសស្រុក Butte បាននិយាយថា មនុស្សភាគច្រើនដែលបានបាត់ខ្លួនទំនងរួមទាំងអ្នកដែលបានរត់គេចខ្លួនពីអគ្គិភ័យហើយមិនបានដឹងថា ពួក គេបានត្រូវគេរាយការណ៍ថា បានបាត់ខ្លួនផង។ លោក Honea បាននិយាយទៀតថា បញ្ជីឈ្មោះរបស់អ្នកបាត់ខ្លួនបានត្រូវផ្សព្វផ្សាយ ដូច្នេះ មនុស្សអាចមើលឃើញ ថាតើពួកគេស្ថិតនៅក្នុងបញ្ជីឈ្មោះនោះដែឬទេហើយនឹងផ្តល់ព័ត៌មានដល់អាជ្ញាធរថា ពួក គេនៅរស់រានមានជីវិត។
លោក Honea បាននិយាយទៀតថា នៅពេលដែលអគ្គិភ័យផ្ទុះឡើងកាលពីសប្តាហ៍មុន ភាពចលាចលដែលយើងបានដោះស្រាយគឺអស្ចារ្យណាស់។ ឥឡូវនេះ យើងកំពុងព្យាយាមវិលត្រឡប់ទៅវិញហើយនិងធ្វើឲ្យប្រាកដថា យើងនឹងរកឃើញអ្នកបាត់ខ្លួនទាំងអស់៕