ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាប់ខ្មាំង​ដែល​ទើប​ដោះលែង​រៀបរាប់​ពី​ស្ថានភាព​​លំបាក​ពេល​ជាប់​ឃុំ​នៅ​ហ្កាហ្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចំណាប់ខ្មាំង​អ៊ីស្រាអែល​ដែល​ទើប​ដោះលែង​ពី​តំបន់​ហ្កាហ្សា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​អំពី​ស្ថានភាព​​លំបាក​ដែល​ពួកគេ​បាន​ទ្រាំទ្រ​អស់​រយៈពេល ១៦ ខែ​នៃ​ការ​ឃុំឃាំង​របស់​ក្រុម​ភេរវកម្ម​ហាម៉ាស់។ ពួកគេ​ថា​ពួកគេ​ហេវហត់​អត់ឃ្លាន ហើយ​ពួកគេ​បាន​រង​ទារុណកម្ម។ ពួកគេ​ជាច្រើន​ថា​ពួកគេ​ទទួល​បាន​សេរីភាព​ឡើងវិញ​គឺ​ដោយសារ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ហើយ​សង្ឃឹម​ថា​កិច្ច​ប្រឹងប្រែង​របស់​លោក Trump នឹង​ឈាន​ទៅដល់​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ អ្នកស្រី Linda Gradstein រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល​ដូចតទៅ។

XS
SM
MD
LG