ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​រត់​​ចេញ​ពី​ក្រុង​ Fallujah ខណៈ​ពេល​យោធា​អ៊ីរ៉ាក់​ផ្តល់​សុវត្ថិភាព​ក្នុង​ការ​គេច​ខ្លួន


រូបឯកសារ៖ ជន​ស៊ីវិល​ដែល​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​ Fallujah នៅ​ខណៈ​មាន​ការ​ប្រយុទ្ធគ្នា​រវាង​កងសន្តិសុខ​អ៊ីរ៉ាក់​ និង​ក្រុម​រដ្ឋ​ឥស្លាម ដើម្បី​យក​ក្រុង​នេះ។
រូបឯកសារ៖ ជន​ស៊ីវិល​ដែល​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​ Fallujah នៅ​ខណៈ​មាន​ការ​ប្រយុទ្ធគ្នា​រវាង​កងសន្តិសុខ​អ៊ីរ៉ាក់​ និង​ក្រុម​រដ្ឋ​ឥស្លាម ដើម្បី​យក​ក្រុង​នេះ។

ក្រុម​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​បាន​រត់​ចេញ​ពី​ក្រុង​ Fallujah ​តាម​តំបន់​របៀង​សម្រាប់​ចេញ​ពី​ក្រុង​នេះ​ដែល​ជា​ច្រក​ស្ថិត​ក្រោម​ការរក្សាសន្តិសុខ​ដោយ​កងទ័ព​រដ្ឋាភិ​បាល​អ៊ីរ៉ាក់​ នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​វាយ​យក​ក្រុង​នេះ​មក​វិញ​ពីពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ បាន​ចូល​ដល់​សប្តាហ៍​ទី​បី​ហើយ​នោះ។

បើតាម​អ្នកស្រី​ Lise Grande ​អ្នក​សម្រប​សម្រួល​ខាង​មនុស្សធម៌​របស់​អ.ស.ប.សម្រាប់​ប្រទេស​អ៊ីរ៉ាក់​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​មាន​មនុស្ស​៣៣០០​នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​នេះ​ ដោយ​ចូល​រួម​ជា​មួយ​មនុស្ស​៤ពាន់​នាក់​ទៀត​កាលពី​ដំណាច់​សប្តាហ៍។​

គេ​រំពឹង​ថានឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​នេះ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ដែល​ជា​ចំនួន​ច្រើន​លើស​លប់​សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជួយ​ពួក​គេ។

ក្រុម​ជន​ស៊ីវិលភាគ​ច្រើន​ដែល​រត់គេច​ខ្លួន​ចេញ​ពីការ​ប្រយុទ្ធ​គ្នា​កំពុង​ទៅ​កាន់​ជំរំ​២៧​សម្រាប់​ទទួល​ក្រុម​មនុស្ស​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​មក​ពី​ផ្នែក​ឯ​ទៀតៗ​នៃ​ខេត្ត Anbar។

អ្នកស្រី​ Grande ​បាន​និយាយ​ថា​ បញ្ហា​គឺ​ថា​មាន​មនុស្ស​នៅ​ពេញ​ជំរំ​ទាំង​អស់​នេះ​ហើយ។

មាន​ការ​ខិត​ខំប្រឹង​ប្រែង​ធំមួយ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​ទីភ្នាក់​ងារ​នានា​របស់​អ.ស.ប.​ និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ដែល​កំពុង​កសាង​ជំរំ​ថ្មីៗ​ នៅ​ពេល​ដែល​ផ្តល់​ម្ហូប​អាហារ​ ទឹក​ស្អាត​សម្រាប់​បរិភោគ​ បង្គន់​ គ្លីនិក​ចល័ត​ និង​ជំនួយ​ដល់​ពួក​ស្ត្រី​ដែល​បាន​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ដោយ​ពួកជ្រុល​និយម​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG