បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ធ្វើការជជែកដេញដោលគ្នាជាលើកទីបី ក្នុងការប្រកួតដណ្តើមតំណែងជាប្រធានាធិបតីអាមេរិក។ នេះជា ឱកាសចុងក្រោយសម្រាប់ប្រជាជនអាមេរិករាប់សិបលាននាក់ ដើម្បីមើលការផ្តោះផ្តងគោលនយោបាយរបស់បេក្ខជនប្រធានាធិបតីទាំងពីររូបទៅលើបញ្ហាផ្សេងៗ។
លោក Trump និងលោកស្រី Clinton ជជែកដេញដោលគ្នាជាលើកទីបី

១
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ឡើងមកលើឆាក ជាមួយនឹងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump សម្រាប់ការជជែកដេញដោលតំណែងជាប្រធានាធិបតីនៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

២
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump អំឡុងពេលជជែកដេញដោលលើកទីបីជាមួយបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៣
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ស្តាប់បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump អំឡុងពេលជជែកដេញដោលលើកទីបីនៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៤
លោក Malik ដែលជាបងប្រុសម្តាយទីទៃរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងជាភ្ញៀវកិត្តិយសអញ្ជើញដោយបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump អង្គុយនៅក្នុងចំណោមអ្នកចូលរួមទស្សនាការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីឆ្នាំ ២០១៦ នៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៥
អ្នកចូលរួមម្នាក់អង្គុយរង់ចាំទស្សនាការជជែកដេញដោលលើកទីបីរវាង បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៦
អតីតកីឡាករបាល់បោះ NBA លោក Kareem Abdul-Jabbar ឈេជាមួយនឹងលោក Jesse Jackson, Jr. មុនការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីលើកទីបីនៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៧
មន្រ្តីប៉ូលិសឈរនៅខាងក្រៅមជ្ឈមណ្ឌល Thomas & Mack មុនការជជែកដេញដោលលើកទីបីរវាងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump នៅមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៨
ជញ្ជាំងក្រដាស «Trump Wall» ដែលត្រូវបានរៀបចំឡើងដោយក្រុងអ្នកតវ៉ានៅចម្ងាយពីរបីគីឡូម៉ែត្រពីកន្លែងជជែកដោលដណ្តើមតំណែងប្រធានាធិបតីលើកទីបី ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

៩
បុរសម្នាក់លើកអាយ៉ងតំណាងលោក Donald Trump និងលោកស្រី Hillary Clinton នៅកន្លែងបាតុកម្មតវ៉ាមួយ ចម្ងាយពីរបីគីឡូម៉ែត្រពីកន្លែងជជែកដោលដណ្តើមតំណែងប្រធានាធិបតីលើកទីបី ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

១០
ក្រុមអ្នកតវ៉ាប្រមូលផ្តុំធ្វើបាតុកម្មនៅក្នុងទីលានមហាវិទ្យាល័យ University of Nevada, Las Vegas (UNLV) មុនពេលការជជែកដេញដោលដណ្តើមតំណែងជាប្រធានាធិបតីលើកទីបី ក្នុងក្រុង Las Vegas កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។