វ៉ាស៊ីនតោន៖ នៅពេលដែលប្រទេសថៃប៉ុនប៉ងបញ្ជូនចេញពលករចំណាកស្រុកមកពីប្រទេសផ្សេងៗចេញផង និងការប្រឈមមុខនឹងជីវភាព ច្បាប់ផ្សេងៗរបស់ពលករចំណាកស្រុកផងនោះ មន្ត្រីសង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងពលករ និងកម្មករក្នុងតំបន់បានទទូចថា ប្រទេសអាស៊ានគួរមានច្បាប់ការពារពលករចំណាកស្រុក។ នេះជាការអះអាងរបស់លោក យ៉ា ណាវុធ នាយកប្រតិបត្តិនៃអង្គការខារ៉ាមកម្ពុជា ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា ប្រទេសអាស៊ានមិនគួរអនុញ្ញាតឲ្យក្រុមហ៊ុនជួលកម្មករខុសច្បាប់គ្មានឯកសារទេ។ លោកថ្លែងយ៉ាងដូច្នេះ គឺដោយយោងថា ការជួលកម្មករនិងពលករនេះ គឺអាចប៉ះពាល់ដល់សិទ្ធិកម្មករ ប៉ះពាល់ដល់ការផ្តល់ប្រាក់បៀវត្សរិ៍ ជាដើម។
ពលករចំណាកស្រុកជាង១៦ម៉ឺននាក់ក្នុងចំណោមពលករជិត៣០ម៉ឺននាក់ដែល កំពុងធ្វើការក្នុងប្រទេសថៃ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាដែលប្រទេសថៃចង់បញ្ជូនមកវិញកាលពីថ្ងៃទី១៤ ធ្នូ។ តែការបញ្ជូនចេញនេះ ត្រូវលើកពេលចំនួនបីខែ។
ពលរដ្ឋកម្ពុជា បានចាកចេញពីភូមិស្រុក ដើម្បីទៅធ្វើការងារក្នុងប្រទេសថៃដែល មានកំរ៉ៃច្រើនជាងកិច្ចការក្នុងស្រុកសំរាប់កម្មករ និងពលករគ្មានជំនាញ៕