ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថៃ​ថា លោកសម រង្ស៊ីមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ប្រទេស​ថៃ​ទេ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha និយាយជាមួយ VOA ភាសាថៃ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha និយាយជាមួយ VOA ភាសាថៃ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក Prayut និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក [សម រង្ស៊ី] នឹង​មិន​អាច​ចូល​ទឹក​ដី [ថៃ] បាន​ទេ‍»។ លោក Prayut បាន​បន្ថែម​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ណា​មួយ​ប្រើ​ទឹកដី​ថៃ​ជា​មូលដ្ឋាន​នោះ​ទេ‍»។

ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ ឆ្លងកាត់​តាម​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-O-Cha នៅ​ថ្ងៃ​ពុធ​នេះ។

លោក Prayut និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក [សម រង្ស៊ី] នឹង​មិន​អាច​ចូល​ទឹក​ដី [ថៃ] បាន​ទេ‍»។ លោក Prayut បាន​បន្ថែម​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ណា​មួយ​ប្រើ​ទឹកដី​ថៃ​ជា​មូលដ្ឋាន​នោះ​ទេ‍»។

លោក សម រង្ស៊ី ដែល​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ ២០១៥ មក ដើម្បី​គេច​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា ដែល​លោក​អះអាង​ថា​មាន​លក្ខណៈ​នយោបាយ​នោះ បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា។

ប៉ុន្តែលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ជិត​ខាង ហើយ​ទាហាន​ត្រូវ​បាន​ពង្រាយ​នៅ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ ចាប់​តាំង​ពី​ពេល​នោះ​មក សមាជិក​សំខាន់ៗ​នៃ​គណបក្ស​នេះ​បាន​ភៀស​ខ្លួន​ទៅ​បរទេស។ ក្នុង​រយៈពេល​ជា​ច្រើន​សប្ដាហ៍​ថ្មីៗ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​មុន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក សម រង្ស៊ី បាន​បង្ហោះ​លើ Facebook នូវ​រូប​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន Thai Airways ដែល​បង្ហាញ​លេខ​កៅអី និង​ឈ្មោះ​របស់​លោក ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ទៅ​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា និង​រូប​លិខិត​ឆ្លងដែន​របស់​លោក រួម​ទាំង​លិខិត​មួយ​ច្បាប់​ដែល​លោក​ផ្ញើ​ទៅ​កាន់​លោក Prayut សុំ​ការ​អនុញ្ញាត​ឆ្លង​កាត់​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG