ប៉ូលីស Afghanistan បាននិយាយថាក្រុមជនប្រដាប់អាវុធបានបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់នៃតុលាការកំពូលប្រទេស Afghanistan។
ក្រុមជនប្រដាប់អាវុធបានបាញ់សម្លាប់លោក Atiqullah Rawoofi ប្រធានលេខាធិការដ្ឋាននៃតុលាការកំពូលនៅថ្ងៃសៅរ៍នេះនៅជិតផ្ទះលោកនៅតំបន់ ជាយក្រុងរដ្ឋធានីកាប៊ុល។
ពួកតាលីបាន់បាននិយាយអះអាងទាមទារការទទួលខុសត្រូវលើការវាយប្រហារនេះនៅក្នុងអត្ថបទសារមួយ ក៏ប៉ុន្តែមិនបានលើកឡើងពីហេតុផលដែលលោកត្រូវបាន សម្លាប់។
ក្រុមជនសកម្មប្រយុទ្ធតាលីបាន់បានផ្តោតការវាយប្រហារទៅលើក្រុងកាប៊ុលកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅមុនការដកចេញនូវក្រុមទាហានបរទេសនៅដំណាច់ខែនេះ៕