ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជើងហោះហើរនិមិត្តរូបត្រូវបានដាក់ឲ្យអាកាសយានដ្ឋានទីក្រុងប្រ៊ុចសែល បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់


ជើងហោះហើរនិមិត្តរូបត្រូវបានដាក់ឲ្យអាកាសយានដ្ឋានទីក្រុងប្រ៊ុចសែល ដែល​ជា​កន្លែង​ដាក់​គ្រាប់​បែក​អត្ត​ឃាតកាល​ពី​​ជិត​២សប្តាហ៍​មុន។
ជើងហោះហើរនិមិត្តរូបត្រូវបានដាក់ឲ្យអាកាសយានដ្ឋានទីក្រុងប្រ៊ុចសែល ដែល​ជា​កន្លែង​ដាក់​គ្រាប់​បែក​អត្ត​ឃាតកាល​ពី​​ជិត​២សប្តាហ៍​មុន។

ជើងហោះ​ហើរ មាន​គម្រោងចាប់​ផ្តើម​បន្ត​ការ​ហោះ​ហើរ​ដោយ​មានកម្រិត​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅអាកាសយានដ្ឋាន​ទីក្រុង Brussels (ប្រ៊ុចសែល) ​ដែល​ជា​កន្លែង​ពួក​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដែល​មាន​គ្រោះថ្នាក់​ដល់ជីវិត​កាល​ពីជិត​២សប្តាហ៍​មុន។

ការផ្ទុះ​នៅ​ទី​នោះ​និង​នៅ​ជិត​ស្ថានីយ​រថភ្លើង​ក្រោម​ដី ​បាន​សម្លាប់​មនុស្ស​៣២​នាក់​ហើយ​បាន​បំផ្លាញ​តំបន់​ចេញ​ដំណើរ​របស់​អាកាសយានដ្ឋាន។

ជើង​ហោះ​ហើរ​អាកាស​ចរណ៍​៣របស់ទីក្រុង​ប្រ៊ុចសែល មាន​គម្រោង​ចាក​ចេញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។ អាកាសយានដ្ឋាន បាន​ហៅជើង​ហោះ​ហើរ​នេះ​ថា ​ជា​ជើង​ហោះហើរនិមិត្ត​រូប ​ដោយ​មាន​ការ​បន្ថែម​ជើង​ហោះ​ហើរ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

លោក Arnaud Feist ​អគ្គនាយក​ក្រុម​ហ៊ុនអាកាសយានដ្ឋាន​ទីក្រុងប្រ៊ុយសែល ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ​ថា «​ការ​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការ​ឡើង​វិញ ​ទោះ​បី​តែ​មួយ​ផ្នែក​ក៏ដោយ ​នេះ​ជាសញ្ញានៃ​សេចក្តី​សង្ឃឹម​ដែល​បង្ហាញ​ថា ឆន្ទៈ​និង​កម្លាំង​របស់​យើង ​បាន​កើត​មាន​ឡើង​វិញ​ហើយ​ហើយ​យើង ​មិន​ចុះ​ចាញ់​ទេ‍»។

​ប៉ូលីស​ប៊ែលហ្ស៊ិក ​បាន​ត្អូញត្អែរ​អំពីអ្វី​ដែល​ពួកគេ ​បាន​និយាយ​ថាមាន​ការខ្វះ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន ហើយ​បាន​គំរាម​កំហែង​ធ្វើ​កូដកម្ម​ប្រសិនបើ ​វិធានការណ៍​ជាក់​លាក់​មួយ​ចំនួន ​មិន​ត្រូវ​បាន​អនុវត្ត​ទេ ​ក៏ប៉ុន្តែ​ពួកគេ​បាន​ឈោង​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រួចហើយ។

ប៉ូលិស​ក៏​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ការ​ប្រឈម​ដ៏​តាន​តឹង​រវាង​បាតុករ​ស្តាំនិយម និង ពួក​យុវជន​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍​នៅ​ក្នុង​ទីក្រុងប្រ៊ុចសែល។

​ក្រុមស្តាំនិយម ​មាន​ផែនការ​ធ្វើ​បាតុកម្មនៅ​ក្នុង​ទីក្រុង Molenbeek ជា​សង្កាត់​ដែល​មាន​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​ដ៏​ច្រើនលើស​លុប​ដែល​នៅ​ទីនោះ​មាន​ពួក​អ្នក​ចូលរួម​ការ​វាយ​ប្រហារ​ទីក្រុងប៉ារីស​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥មួយ​ចំនួន​ដែរ។ ក្រុម​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​តបត​វិញ។

ក្រុម​ទាំង​២ ​បាន​ត្រូវ​ហាម​ឃាត់​ដោយ​ពួក​អាជ្ញាធរ​មូលដ្ឋាន ​ដោយ​ភ័យ​ខ្លាច​ពី​ការ​កើត​មាន​ឡើងនូវ​ចលាចល​ដូច​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​នៅពេល​ដែល​ប៉ូលិស ​បានប្រើ​កាណុង​ទឹក​ដើម្បី​បំបែក​ពួក​បាតុករ​ដែល​មាន​គ្នា​ប្រមាណ​៤៥០​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG