ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​អាមេរិក


Protesters take part in a march during the second anniversary of the resignation of Hosni Mubarak, at Tahrir Square in Cairo, February 11, 2013.
Protesters take part in a march during the second anniversary of the resignation of Hosni Mubarak, at Tahrir Square in Cairo, February 11, 2013.

យើង​ហៅ​គ្រឿង​ឧបករណ៍​ទាក់ទង​គ្នា​ដ៏​មាន​ឥទ្ធិពល​ ដូចជា Twitter ហើយ​នឹង​ Facebook ថា​ជា «ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម»។​ ក៏​ប៉ុន្ដែអ្នក​ធ្វើ​អត្ថាធិប្បាយជា​ច្រើន​នាក់​អះអាង​ថា​ ការ​ប្រើ​គ្រឿង​ឧបករណ៍​នោះ​ច្រើន​ពេក​ ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ចូល​ចិត្ដ​មាន​គ្នីគ្នា​ ទោះបី​ជា​មិន​ដល់​ថ្នាក់ប្រឆាំង​នឹង​សង្គម​ក៏​ដោយ។​ ពួក​គេ​និយាយ​ថា​ មួយ​ផ្នែក​ធំ​នៃ​ការ​ទាក់ទង​គ្នា​តាម​របៀប​នេះ​ មាន​លក្ខណៈ​អាត្មា​និយម​ ហើយ​ថា​មនុស្ស​ចូល​ចិត្ដផ្ញើ​សារ​តាម​ទូរសព្ទដៃ​ ឬ​ថ្លែង​អំពី​រឿង​អាថ៌​កំបាំង​តាម​អ៊ិនធឺណិត​ ដោយ​មិន​ដែល​គិត​គូរ​ដល់​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដទៃ។

ក៏​ប៉ុន្ដែ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ថ្មី​ជាមួយ​នឹង​ជន​ជាតិ​អាមេរិក​ពេញ​វ័យ​ចំនួន​ពីរ​ពាន់​ពីរ​រយ​នាក់​បង្ហាញ​ថា​ អ្នក​ដែល​ប្រើ​គេហទំព័រ​បណ្ដាញ​សង្គម​ មាន​អ្វី​ដែល​ការ​សិក្សា​នេះ​ហៅ​ថា​ «មាន​កម្រិត​សុខុមាលភាព​សង្គម​ខ្ពស់»។​ ការ​ស្ទង់​មតិ​នោះ​រក​ឃើញ​ថា​ ពួក​គេ​អាច​ទុក​ចិត្ដ​បាន​ជាង​ មាន​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធ​ច្រើន​ជាង​ ទទួល​ការ​គាំទ្រ​ច្រើន​ជាង​ពី​មិត្ដ​ភក្ដិទាំង​នោះ​ ហើយ​ចូល​រួមនយោបាយ​ច្រើន​ជាង​ជន​ជាតិ​អាមេរិកាំង​ដទៃ​ទៀត។

ការ​ស្ទង់​មតិ​របស់​ក្រុម​ Pew Research Center’s Internet & American Life Project ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ភាគ​ច្រើន​ដឹង​ស្រាប់​ហើយ​ថា៖ Facebook ជា​ពិសេស​បាន​នាំ​ឲ្យ​អ្នក​ប្រើ​វា​ទាក់​ទង​មិត្ដភក្ដិ​ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា​នៅ​វិទ្យាល័យ​ ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្នា​ដែល​ស្ងប់​ស្ងាត់​ជា​យូរ​យារ​មក​ហើយរស់​រវើក​ឡើង​វិញ។

លោក ឃីធ ហាម្ភថុន (Keith Hampton) ​កត់​សម្គាល់​ថា​ ការប៉ាន់​ស្មាន​ផល​ប៉ះ​ពាល់​នៃ​គេហទំព័រ​បណ្ដាញ​សង្គម​ដោយ​ផ្ដោត​ទៅ​លើ​លទ្ធភាព​ដែល​គេហទំព័រ​បណ្ដាញ​សង្គម​នោះ​ អាចធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ទំនាក់ទំនងរបស់​អ្នក​ប្រើ​វា​ ហើយ​ទាញ​យក​ពួក​គេ​ឲ្យ​ចេញ​ពី​ការ​ចូល​រួមនៅ​ក្នុង​ពិភព​លោក។​ សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភែន្នស៊ីលវែនី (Pennsylvania) ​រូប​នេះ​ជា​អ្នក​និពន្ធ​នាំ​មុខ​នៃ​ក្រុម​ Pew Report នោះ។

លោក​និយាយ​ថា​ «យើង​រក​ឃើញ​ថា​ វា​ផ្ទុយ​ទៅ​វិញ​ទេ។ មនុស្ស​ដែល​ប្រើ​គេហទំព័រ​ដូច​ជា​ Facebook តាម​ពិត​ទៅ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាង​ ហើយ​ទំនង​នឹង​ចូលរួម​ក្នុង​សកម្មភាព​ប្រជាពលរដ្ឋ​ និង​នយោបាយ​ជាងអ្នក​មិន​ប្រើ»។

វា​អាច​មាន​ការ​កត់​សម្គាល់​ផង​ដែរ​ថា​ សេចក្ដី​រាយការណ៍​មាន​៨៥​ទំព័រ​របស់​លោក​សាស្ដ្រាចារ្យ​ហាម្ភថុន​ ហើយ​នឹង​សហការី​របស់​លោករក​ឃើញ​ផង​ដែរ​ថា មនុស្សដែល​ប្រើ​គេហទំព័រ​បណ្ដាញ​សង្គមកើន​ឡើង​ទ្វេដង​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ សូម​លោក​អ្នក​ឆែក​មើល​ប្រព័ន្ធ ​BlogTed Landphair http://blogs.voanews.com/tedlandphairsamerica/៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន

XS
SM
MD
LG