ភ្នំពេញ៖ មន្ត្រីអង្គការសង្គមស៊ីវិលបានអះអាងថា ជនជាប់ចោទដែលតុលាការក្រុងភ្នំពេញនិង សាលាឧទ្ឋរណ៍កាត់ឲ្យជាប់ពន្ឋនាគារព្រៃសអស់រយៈពេល១៥ឆ្នាំ ពីបទបាញ់សម្លាប់ប្រធានសហជីពសេរីកម្មករម្នាក់នោះ មិនជាប់ពាក់ព័ន្ឋនឹងឃាដកម្មនេះទេ។
ក្រុមមន្រ្តីអង្គការសង្គមស៊ីវិល បានទទូចឲ្យតុលាការកំពូលដោះលែងជនជាប់ចោទរូបនេះដែលត្រូវបានចោទថា មានជាប់ពាក់ព័ន្ឋនឹងការបាញ់សម្លាប់លោក រស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ ទ្រី ណុងហ្កាល់កុមារា កាលពីឆ្នាំ២០០៤។ ការទទូចនេះ បានកើតមានឡើងក្រោយពីតុលាការកំពូលបានបើកសវនាការសួរដេញដោលអស់រយៈពេលជិតពីរម៉ោងទៅលើសំណុំរឿងក្តីព្រហ្មទណ្ឌមួយរបស់ជនជាប់ចោទ ថាច់ សាវ៉េត ហៅចាន់ សុភ័ក្រ ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ឋនឹងឃាតកម្មគិតទុកជាមុន។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានសម្រេចពន្យាពេលប្រកាស សាលាក្រមនេះទៅថ្ងៃ១៦ ខែកុម្ភ ខាងមុខនេះ។
លោករស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មករកម្ពុជា ប្រចាំរោងចក្រទ្រីណុង ហ្កាល់កុមារា ត្រូវបានឃាតករចំនួនពីរនាក់បាញ់សម្លាប់កាលពីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០០៤ នៅជិតម្តុំតោពីរ សង្កាត់ទឹកល្អក់ក្រុងភ្នំពេញ ។
ប៉ូលីសបានចាប់ខ្លួនថាច់ សារ៉េត ហៅចាន់ សុភ័ក្រ ពីបទជាប់ពាក់ព័ន្ឋនឹងករណីឃាតកម្មនេះ។ចាន់ សុភ័ក្រ ត្រូវបានតុលាការក្រុងភ្នំពេញ និងសាលាឧទ្ឋរណ៍កាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេល១៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន២.០០០ដុល្លារអាមេរិក។ លោកថាច់ សាវ៉េត អាយុ២៨ឆ្នាំ បានថ្លែងប្រាប់អង្គសវនាការថា លោកមិនបានបាញ់សម្លាប់ លោករស់ សុវណ្ណារ៉េត ទេ។ លោកនិយាយថានៅថ្ងៃកើតហេតុនោះ លោកនៅខេត្តសៀមរាប ហើយកំពុងធ្វើដំណើរមកទីក្រុងភ្នំពេញ។ លោកថាច់ សាវ៉េត បានផ្តល់បទសម្ភាសន៍ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកមិនបានស្គាល់រស់ សុវណ្ណារ៉េត ទេ។ លោក ថាច់ សាវ៉េត បន្តថា៖
«អត់ផង ព្រោះខ្ញុំអត់បានដឹងរឿងហ្នឹងផង។ ហើយខ្ញុំក៏អត់បានស្គាល់អ្នកស្លាប់ហ្នឹងម៉េចផង។ ថ្ងៃកើតហេតុ ខ្ញុំអត់មានបាននៅហ្នឹង ខ្ញុំមកពីអន្លង់វែង»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជា បានបញ្ជាក់ថា តាំងពីតុលាការ ដំបូងរហូតដល់សាលាឧទ្ឋរណ៍គ្មានភស្តុតាងណាមួយដាក់បន្ទុកលោក ថាច់ សាវ៉េត ទេ។ លោកបានមានប្រសាសន៍ទៀតថា លោកថាច់ សាវ៉េត មិនជាប់ពាក់ព័ន្ឋទៅ និងករណីឃាតកម្មនេះទេ។ លោក ជា មុន្នី បន្តថា៖
«យើងមើលឃើញថា អ្នកដែលពាក់ព័ន្ឋនៅពេលដែលគេបម្រុងនឹងបាញ់លោក ហ៊ី វុទ្ឋី គេបាន គំរាមកំហែងមុន។ ប៉ុន្តែប៉ូលីសអត់អាចធ្វើការស៊ើបអង្គេត និងចាប់ខ្លួនទេ។ អ្វីដែលយើងហ៊ានអះអាង ដោយសារតែនៅពេលអង្គសវនាការនេះ ក៏យើងបានដឹងហើយថា គ្មានអ្វីដែលអាចដាក់បន្ទុកលើ លោកថាច់ សាវ៉េត បានទៀត ព្រោះគាត់នៅអន្លង់វែងនៅឡើយ»។
លោក អំ សំអាត មន្រ្តីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ឋិមនុស្ស អាដហុក វិញ បានមាន ប្រសាសន៍ថា ករណីរបស់លោកថាច់ សាវ៉េត ស្រដៀងគ្នាទៅនឹងករណីរបស់លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែរ។
លោកបានមានប្រសាសន៍ទៀតថា ជនជាប់ចោទ គួរតែត្រូវបានដោះលែងពីការចោទប្រកាន់ពី តុលាការកំពូល។ លោកថ្លែងថា៖
«គិតខ្លួនខ្ញុំផ្ទាល់ទេ បើយើងប្រៀបធៀបរឿងពីរនេះ យើងឃើញតាមអ្វី ដែលយើងបានស្តាប់ ហើយយើងបានតាមដានកន្លងមកគឺថា រឿងនេះ វាកាន់តែឃ្លាតឆ្ងាយពីប៊ន សំណាង និងសុខ សំអឿន ទៅទៀត។ អញ្ចឹងបានន័យថា គាត់អត់បានប្រព្រឹត្តអ្វីសោះ»។
យ៉ាងតិចមានបុគ្គលិកសហជីពសេរីកម្មករចំនួនបីនាក់ដែលត្រូវបានឃាតករបាញ់សម្លាប់ដែល រួមមានលោកជា វិជ្ជា អតីតមេដឹកនាំសេរីកម្មករដ៏ល្បីល្បាញ លោក រស់ សុវណ្ណារ៉េត និងចុងក្រោយ គេ គឺលោក ហ៊ី វុទ្ឋី៕