វ៉ាស៊ីនតោន៖ ដោយនៅសល់តែមួយសប្តាហ៍គត់មុនពេលការបោះឆ្នោតប្រធានាធិបតី ទាំងប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងលោកMitt Romney បេក្ខជនខាងគណបក្សសាធារណរដ្ឋ កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នលើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រោយស្ថានការណ៍ខ្យល់ព្យុះដ៏ខ្លាំងដែលមានឈ្មោះថា Sandy ដែលបានបក់បោកក្នុងតំបន់ឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក (East Coast)។
លោកប្រធានាធិបតីអូបាម៉ា នៅតែផ្តោតលើការឆ្លើយតបរបស់រដ្ឋាភិបាលដល់ខ្យល់ព្យុះ Sandy នៅពេលដែលលោក ចុះទៅពិនិត្យមើលទីស្នាក់ការកាកបាទក្រហមក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក អូបាម៉ា បានសម្តែងនូវការព្រួយកង្វល់ហើយបានសន្យាគាំទ្រអ្នកដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះនោះ។
«សារដ៏សំខាន់បំផុតដែលខ្ញុំមានសម្រាប់ពួកគេគឺថា ប្រទេសអាមេរិកទាំងមូលស្ថិតនៅជាមួយអស់លោកអ្នក។ យើងកំពុងគាំទ្រអស់លោកអ្នក ហើយយើង កំពុងធ្វើអ្វីៗដែលយើងអាចដើម្បីជួយឲ្យលោកអ្នកមានស្ថានភាពដូចដើមវិញ»។
លោកប្រធានាធិបតីបានលុបចោលយុទ្ធនាការដែលគ្រោងធ្វើឡើងនៅថ្ងៃពុធក្នុងរដ្ឋអូហៃយ៉ូ (Ohio) ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលបន្តធ្វើឡើងនៅក្រោយមានព្យុះតាមបណ្តោយឆ្នេរសមុទ្រខាងកើត។
លោក Mitt Romney គូប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋ បានសម្រេចបន្តយុទ្ធនាការរបស់លោកកាលពីថ្ងៃពុធដោយបានបង្ហាញខ្លួនក្នុងរដ្ឋហ្វ្លរីដា (Florida)។
លោក Romney បានលុបចោលយុទ្ធនាការជាប្រចាំរបស់លោកដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃអង្គារដោយសារគិតគូរពីអ្នករងគ្រោះដោយខ្យល់ព្យុះ Sandy ។ លោក Romney បានថ្លែងត្រួសៗទៅកាន់ពួកអ្នកស្ម័គ្រចិត្តដែលបានជួយប្រមូលអំណោយម្ហូបអាហារនៅក្នុងរដ្ឋ Ohio។
«នៅពេលឥឡូវនេះ មានមនុស្សដែលកំពុងជួបការលំបាកពីព្រោះតែខ្យល់ព្យុះសង្ឃរា Hurricane ហើយខ្យល់ព្យុះដែលបានកើតមានឡើងបន្ទាប់ពីនោះ។ហើយចិត្តសប្បុរសរបស់អស់លោកអ្នក នឹងរួមចំណែកជួយយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំ សូមថ្លែងអំណរគុណដល់អស់លោកអ្នក»។
ប្រធានាធិបតីអូបាម៉ា បានទទួលការសរសើរមិនរំពឹងទុកខ្លះពីលោក Chris Christie អភិបាលរដ្ឋ New Jersey ។
អភិបាលរដ្ឋ Christie បានរឹះគន់យ៉ាងខ្លាំងដល់ប្រវត្តិស្នាដៃប្រធានាធិបតីហើយបានធ្វើយុទ្ធនាការនៅទូទាំងប្រទេសឲ្យលោក Romney ។ ប៉ុន្តែ លោក Christie បានសរសើរដល់ចំណាត់ការខ្យល់ព្យុះរបស់ប្រធានាធិបតីហើយនឹងការអនុម័តភ្លាមៗនៃជំនួយគ្រោះមហន្តរាយសហព័ន្ធនៅក្នុងកិច្ចសម្ភាសន៍ជាច្រើន រួមទាំងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Good Morning America នៃបណ្តាញទូរទស្សន៍ ABC។
«ខ្ញុំ ត្រូវនិយាយថារដ្ឋបាល លោកប្រធានាធិបតីខ្លួនលោកផ្ទាល់និងលោក Craig Fugate នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធFEMA បានធ្វើការដ៏អស្ចារ្យជាមួយយើងរហូតមកទល់ពេលនេះ។ យើង មានដៃគូយ៉ាងធំជាមួយពួកអស់លោកហើយខ្ញុំ សូមថ្លែងអំណរគុណដោយផ្ទាល់ដល់លោកប្រធានាធិបតីចំពោះការយកចិត្តទុកដាក់ដោយផ្ទាល់របស់លោកដល់បញ្ហានេះ»។
សេតវិមាន បានប្រកាសថាអភិបាលរដ្ឋ Christie នឹងចូលរួមជាមួយលោកប្រធានាធិបតីនៅថ្ងៃពុធដើម្បីពិនិត្យមើលការខូចខាតខ្លះនៅតាមបណ្តោយឆ្នេរសមុទ្ររដ្ឋ New Jersey ដែលរងការវាយប្រហារយ៉ាងខ្លាំងពីខ្យល់ព្យុះ។
ការផ្តោតលើខ្យល់ព្យុះ Sandy ជាការបង្វែចំណាប់អារម្មណ៍សាធារណយ៉ាងខ្លាំងពីយុទ្ធនាការណ៍ប្រធានាធិបតីដោយនៅសល់តែរយៈពេលប៉ុន្មានថ្ងៃមុនពេលថ្ងៃបោះឆ្នោតនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ អ្នកវិភាគខ្លះ កំពុងពណ៌នារួចទៅហើយថាខ្យល់ព្យុះនោះ«ជាការភ្ញាក់ផ្អើលនៅខែតុលាជាប្រក្រតី»ដែលជាព្រឹត្តិការណ៍មិនរំពឹងទុកក្នុងយុទ្ធនាការឃោសនាប្រធានាធិបតីដែលអាចប៉ះពាល់លទ្ធផលនៃការបោះឆ្នោត។ ប៉ុន្តែ នៅត្រង់ចំណុចនេះ អ្នកវិភាគជាច្រើននិយាយថាវានៅឆាប់ពេកដើម្បីដឹងពីផលប៉ះពាល់អ្វីដែលនឹងមានលើការបោះឆ្នោតនៅឆ្នាំនេះនោះ។
ការស្ទង់មតិថ្មីថ្នាក់ជាតិ បង្ហាញថាការប្រកួតប្រជែងគ្នាមានការប្រកៀកគ្នាខ្លាំងណាស់ហើយយុទ្ធនាការទាំង២ កំពុងផ្តោតថាមពលភាគច្រើនរបស់ពួកគេនៅក្នុងសប្តាហ៍ចុងក្រោយនៅក្នុងរដ្ឋដែលមានការប្រកៀកគ្នាចំនួន៩ដែលការស្ទង់មតិបង្ហាញថាបេក្ខជនទាំង២មានឱកាសឈ្នះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន