ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដាក់​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល


កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឆែកឆេរ​កន្លែង​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៦។
កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឆែកឆេរ​កន្លែង​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៦។

ក្រុមមន្រ្តី​អាហ្វហ្គានីស្ថាន​បាន​ថ្លែង​ថា ការ​ដាក់​គ្រាប់​បែក​អត្តឃាត​ក្នុង​រថយន្ត​នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៧​នាក់។

ប៉ូលិស​បាន​ថ្លែង​ថា ការវាយ​ប្រហារ​នេះ​សំដៅ​ទៅ​លើ​រថយន្ត​ក្រុង​ខ្នាត​តូច​មួយ​គ្រឿង​ដែល​ដឹកទំនិញ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ឯកជន​មួយ​របស់​អាហ្វហ្គានីស្ថាន។ បុគ្គលិក​របស់​ទូរទស្សន៍ ​Tolo TV ​ចំនួន​៧​នាក់​បាន​ស្លាប់។

ក្រុមតាលីបង់​បាន​បញ្ជាក់​ថា រថយន្ត​នោះ​បាន​សំដៅ​ទៅ​រក​បុគ្គលិក​នៃ​ប៉ុស្តិ៍​ទូរទស្សន៍ Tolo ​នៅ​ពេល​ដែល​ក្រុម​នេះ​អះអាង​ថា​ ការវាយ​ប្រហារ​នេះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន។ នៅ​ក្នុងលិខិត​មួយ​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ រួម​មាន​ទាំង​ VOA ​ផង​នោះ អ្នកនាំ​ពាក្យ​របស់​ក្រុម​តាលីបង់​ គឺ​លោក Zabihullah Mujahid​ បាន​ចោទ​ប្រកាន់​ប៉ុស្តិ៍​ទូរទស្សន៍​នោះ​ថា​ បាន​ផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម ប្រឆាំង​នឹង​សម្ភារៈ​របស់​អាហ្វហ្គានីស្ថាន​និង​តាលីបង់ ហើយ​បាន​ព្រមាន​ដល់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងទៀត​របស់​អាហ្វហ្គាកានីស្ថាន​ឲ្យ​រៀន​ពី​មេរៀន​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​នេះ។

បុគ្គលិក​នៃ​ស្ថានទូត​រុស្ស៊ី​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​មិន​មាន​របួស​អ្វី​នោះ​ទេ។ នេះ​បើ​យោង​តាម​ក្រុមមន្រ្តី​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី។

បេសកកម្មគាំទ្រ​ដំណោះស្រាយ​របស់​អង្គការ​ NATO ​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គាកានីស្ថាន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ៕

XS
SM
MD
LG