ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ថ្លែង​ការណ៍​របស់ប្រ​ធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ពី​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហាក្សត្រ Bhumibol Adulyadej នៃ​ប្រទេស​ថៃ


ពលរដ្ឋ​ថៃ​យំ នៅ​ពេល​ពួកគេ​បួងសួង​ដល់​ស្តេច Bhumibol Adulyadej នៅ​មន្ទីរពេទ្យ Siriraj ទី​ដែល​ទ្រង់​ទទួល​ការ​ព្យបាល​ជំងឺ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ពលរដ្ឋ​ថៃ​យំ នៅ​ពេល​ពួកគេ​បួងសួង​ដល់​ស្តេច Bhumibol Adulyadej នៅ​មន្ទីរពេទ្យ Siriraj ទី​ដែល​ទ្រង់​ទទួល​ការ​ព្យបាល​ជំងឺ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

សារ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​មាន​ខ្លឹមសារ​ដូច​តទៅ៖

តាង​នាម​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ព្រះ​មហាក្សត្រយានី Sirikit ​បុត្រាបុត្រី​ និង​ព្រះរាជនត្តា (ចៅ​ស្រី​ចៅ​ប្រុស) ​របស់​ព្រះអង្គ ​ហើយ​និង​ប្រជារាស្រ្ត​ថៃ​អំពី​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហាក្សត្រ Bhumibol Adulyadej។ ព្រះ​មហាក្សត្រ​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​សហរដ្ឋ​អាមេរិក​ហើយ​និង​ជា​ដៃគូ​ដ៏​មាន​តម្លៃ​មួយ​របស់​ប្រធានាធិបតី​ជា​ច្រើន​រូប​របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​មាន​កិត្តិយស​ដោយ​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​ថៃកាល​ពី​ឆ្នាំ២០១២ ហើយ​បាន​នឹក​ឃើញ​ឡើង​វិញ​នូវ​ភាព​រួសរាយ​ និងរាក់​ទាក់​ និង​ក្តី​ស្រឡាញ់​ និង​មេត្តាធម៌​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​អង្គ​ចំពោះប្រជារាស្រ្ត​ថៃ។

ក្នុង​ឋានៈ​ជា​មេដឹកនាំ ​និង​ព្រះ​មហាក្សត្រ​ដែល​មាន​ការ​គោរព​មួយ​ព្រះ​អង្គ​ដែល​ប្រជា​រាស្រ្ត​ថៃ​បាន​ស្គាល់ ទ្រង់​ជា​ជើងឯក​មិន​ចេះ​នឿយ​ហត់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ព្រះអង្គ​ ហើយ​បាន​បង្ហាញ​ពី​ការ​លះ​បង់​មិន​ខ្លាច​ហត់នឿយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​ប្រជា​រាស្រ្ត​ថៃ។ ​ដោយ​មាន​ស្មារតី​នៃ​ការ​ឆ្នៃប្រឌិត​ ហើយ​និង​យុទ្ធនាការ​នៃ​ការ​បញ្ចូល​របៀប​ថ្មី ​ព្រះ​អង្គ​ជា​ជើងឯក​នៃ​បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភពលោក។​ ព្រះ​មហាក្សត្រ​បន្សល់​ទុក​នូវ​កេរ្តិ៍ដំណែល​នៃ​ការ​គិតគូ​ប្រជា​រាស្រ្ត​ថៃ​ដែល​នឹង​ត្រូវ​បាន​គោរព​ស្រឡាញ់​ពី​មនុស្ស​ជំនាន់​ក្រោយ។

​ពលរដ្ឋ​អាមេរិកាំង​ និង​រូប​ខ្ញុំ រួបរួម​ជាមួយ​ប្រជា​រាស្រ្ត​ថៃ​នៅ​ពេលដែល​យើង​ចូលរួម​កាន់​ទុក្ខ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហាក្សត្រ ​ហើយ​នៅ​ថ្ងៃ​នេះ ​យើង​សូម​ចូល​រួម​ការ​បន់​សួង​ជាមួយ​ប្រជារាស្រ្ត​ថៃ៕

XS
SM
MD
LG