ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូងលោកស្រី Park Geun-hye ​បាន​ត្រូវ​ចាប់​ខ្លួន​លើ​បទ​ចោទ​ប្រកាន់​ពុករលួយ


រូបឯកសារ៖ លោក​ស្រី Park Geun-hye ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​ពី​​តំណែងជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ (រូប​ស្តាំ) ចាកចេញ​ពី​សវនាការ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ស្រី Park Geun-hye ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​ពី​​តំណែងជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ (រូប​ស្តាំ) ចាកចេញ​ពី​សវនាការ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

នៅ​សុក្រ​នេះ ពួក​មន្ត្រី​ប្រទេស​កូរ៉េខាង​ត្បូង បាន​ចាប់​ខ្លួន​លោកស្រី Park Geun-hye ​ប្រធានា​ធិបតី​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​លើ​បទ​ចោទ​ប្រកាន់ពី​ការ​ពុករលួយ​ហើយ​និង​ការ​ប្រើ​អំណាច​ហួស។

តុលាការ​ក្រុង​សេអ៊ូលបាន​ចេញ​ដីកា​ចាប់​ខ្លួន​លោកស្រី​ Park ​លើ​បទ​ចោទ​ប្រ​កាន់​ពី​ការ​ទទួល​សំណូក ​ប្រើ​អំណាច​ហួស ​ការ​បង្ខិតបង្ខំ ​ហើយ​និង​ការ​លេច​ធ្លាយព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល។​ ដីកា​ចាប់​ខ្លួន​នោះ​បានចេញ​បន្ទាប់​ពី​សវនាការ​ដ៏​យូរ​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ។

លោកស្រី Park បាន​រងការ​ចោទ​ប្រកាន់​ពីការ​អនុញ្ញាត​ឲ្យ​មិត្តភក្តិ​ម្នាក់​គំរាម​កំហែង​យក​ប្រាក់​ពី​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ការ​ដោះ​ដូរ​បាន​ទទួល​ការ​គាំទ្រ​ខាង​នយោបាយ។​លោកស្រី​ប្រធានា​ធិបតី​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ ក៏ប៉ុន្តែ ​កាល​ពី​ឆ្នាំ​ទៅ ​លោក​ស្រី​បាន​សន្យា​ថា​នឹង​ទទួល​ខុសត្រូវ ប្រសិនបើលោកស្រី ​ត្រូវ​តុលាការ​រក​ឃើញ​ថា ​មាន​កំហុស​នោះ។

យោងតាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Yonhap នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោកស្រី​ជា​អតីត​ប្រធានា​ធិបតី​ទី៣​របស់​កូរ៉េខាង​ត្បូង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​លើ​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ។

លោកស្រី Park បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​បន្ទាប់​ពីការ​បោះ​ឆ្នោត​សភា​ប្តឹង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មីនា។ ការ​បោះឆ្នោត​ប្រធានា​ធិបតី​ថ្មី​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា។

លោកស្រី Choi Soon-sil ​មិត្តភក្តិ​របស់​លោកស្រី Park ​បាន​ត្រូវចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៦​ពី​បទ​សង្ស័យ​ពី​ប្រើ​ប្រាស់​ឥទ្ធិ​ពល​មិនត្រឹមត្រូវ​លើ​កិច្ចការ​រដ្ឋ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG