ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បង្អាក់​ដល់​ទិដ្ឋភាព​នយោបាយ


សមាជិក​របស់​គណបក្ស​ប្រឆាំង Minjoo របស់​កូរ៉េ​ប្រតិកម្ម​នៅ​ពេល​ពួកគេ​មើល​របាយការណ៍​ព័ត៌មាន​ទៅ​លើ​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉​ខាង​ត្បូង កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។
សមាជិក​របស់​គណបក្ស​ប្រឆាំង Minjoo របស់​កូរ៉េ​ប្រតិកម្ម​នៅ​ពេល​ពួកគេ​មើល​របាយការណ៍​ព័ត៌មាន​ទៅ​លើ​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉​ខាង​ត្បូង កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​១៦​ឆ្នាំ គណបក្ស​កាន់​អំណាច​របស់​កូរ៉េ​ខាង​ត្បូង​បាន​បរាជ័យ​ក្នុង​ការ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា។

ការ​ចាញ់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​គណបក្ស Saenuri របស់​លោកស្រី​ប្រធានធិបតី Park Geun-hye កាល​ពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្តយ៉ាង​ខ្លាំង​របស់​សាធារណជន​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​អភិរក្ស​និយម​របស់​លោកស្រី និង​ភាព​ចម្រូងចម្រាស​ជុំវិញការ​ប្រើប្រាស់​វិធីសាស្រ្ត​ដាក់​ទណ្ឌកម្មកាន់តែ​ធ្ងន់ធ្ងរ​របស់​លោកស្រី​ទៅ​លើ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ​

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គណបក្ស Saenuri បាន​ឈ្នះ​តែ​១២២អាសនៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំងអស់​ចំនួន​៣០០ នៅ​ក្នុង​សភា​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង។ ​មុន​ការបោះឆ្នោត គណបក្ស​កាន់​អំណាច​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ជ័យជម្នះ​ភាគ​ច្រើន។ ​

បន្ថែម​ទៅ​លើ​ការ​បរាជ័យ​នេះ គណបក្ស Saenuri ​ក៏​បាន​បាត់បង់​បេក្ខជន​របស់​ខ្លួន​ជាច្រើន​នាក់​ដែល​បាន​ចាកចេញ​ពី​គណបក្ស​ ដោយសារ​តែ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​មិន​បាន​គាំទ្រ​ពួកគេ​នៅ​ក្នុង​ដំណើរ​ការ​ជ្រើស​តាំង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ហើយ​ពួកគេទាំង​នោះ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​ដោយ​ខ្លួនឯង។

លោក Kim Moo-sung អ្នក​តំណាង​ថ្នាក់​ដឹកនាំ​គណបក្ស Saenuri ​បាន​ប្រកាស​លាលែង​ពី​តំណែងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បរាជ័យ​របស់​គណបក្ស​នៅ​ក្នុងការ​បោះឆ្នោតនេះ៕

XS
SM
MD
LG