ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​កំពុង​បោស​សម្អាត​​សម្រាម​អេឡិច​ត្រូនិច​ឬ ​E-Waste


South Korea Launches Initiative to Recycle More E-Waste
សូម​រង់ចាំ

No media source currently available

0:00 0:03:03 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

​កូរ៉េ​ខាងត្បូង​កំពុង​ដោះស្រាយ​កំណើន​កាក​សំណល់ សម្រាម​អេឡិច​ត្រូនិច​ ឬ ​E-Waste​

ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​តែ​ដោះស្រាយ​កំណើន​កាក​សំណល់​នៃ​ចំនួន​គ្រឿង​អេឡិចត្រូនិច​ ដែលគេ​ហៅ​ថា​ សម្រាម​អេឡិច​ត្រូនិច​ ឬ ​E-Waste​ ដើម្បី​ទប់ស្កាត់​មិនឲ្យគេ​បោះចោល​ម៉ាស៊ីន​កុំព្យូទ័រ​ ទូរស័ព្ទ ​និង​គ្រឿង​អគ្គិសនី​ចាស់ៗ​ច្រើន​តោន នៅ​កន្លែង​ចាក់​សម្រាម​ ទប់ស្កាត់​ការ​លេច​ជាតិ​គីមី​ពុល។ ​រដ្ឋាភិបាល​មូលដ្ឋាន​ខ្លះ​បង្កើត​កម្មវិធី​ជំនាញ​កែច្នៃ​សម្រាម។​

វា​ដល់​ទីបញ្ចប់​នៃគ្រឿង​អេឡិច​ត្រូនិច​ដែល​បាក់បែក​ ហួស​សម័យ ​និង​ដែលគេ​មិនចង់​បាន​ទាំងនេះ​ហើយ។​

ទីក្រុង​សេអ៊ូល​បោះចោល​គ្រឿង​អេឡិច​ត្រូនិច​១០​តោន​ក្នុង​មួយ​ឆ្នាំ​ ហើយ​១ភាគ​៥​នៃ​ចំនួន​នេះ​ចូលមក​មជ្ឈ​មណ្ឌល​កែច្នៃ​ឡើង​វិញ។​ នៅ​មជ្ឈមណ្ឌល ​SR Center​ នេះ​គេ​បំបែក​គ្រឿង​អេឡិច​ត្រូនិច​ជា​បំណែក​ដើម្បី​ចម្រាញ់​យក​គ្រឿង​លោហធាតុ​មាន​តម្លៃ ​ដូច​ជា​មាស​ ស្ពាន់ ​ឬ​ដី​កម្រ។ ឧស្សហ​កម្ម​នេះ​មាន​តម្លៃ​៣ពាន់​៨​រយ​លាន​ដុល្លារ។​ នេះ​បើតាម​ការ​អះអាង​របស់​រដ្ឋាភិបាល។​

លោក ​Ji Un-Geun ​នាយក​មជ្ឈមណ្ឌល​SR Center ​ថ្លែង​ថា​ ការ​កែ​ច្នៃ​ឬ​ចម្រាញ់សម្រាមឡើង​វិញ​នេះ​មិនមែន​គ្រាន់តែ​បាន​ប្រាក់​ចំណេញ​ទេ​ តែ​ការពារ​បរិស្ថានទៀត​ផង។​

«ពិភព​លោក​យើង​មាន​ធនធាន​ធម្មជាតិ​តិចតួច។​ ក្រុមហ៊ុន​យើង​ផ្តល់​ភាគទាន​ជូន​ដល់​សង្គម​ប្រកប​ដោយ​ចីរភាព​មួយ​ ដោយ​ការ​អភិរក្ស​សម្ភារៈ​ទាំង​នេះ»។​

លោក​ Ji ​ថ្លែងថា ​ចំនួន​៩០​ភាគរយ​នៃ​គ្រឿង​អេឡិច​ត្រូនិច​ដែល​ចូល​មក​កន្លែង នេះ​ត្រូវ​កែច្នៃ​ឡើងវិញ។​ កំណើន​នៃ​កាក​សំណល់​គ្រឿង​អេឡិច​ត្រូនិច​មិនមែន​ជា​កង្វល់​តែមួយ​ចំពោះ​ប្រទេសកូរ៉េ​ខាងត្បូង​ដែល​រីកចម្រើនផ្នែក​បច្ចេក​វិជ្ជា​នោះ​ទេ។​

អ.ស.ប.​បាន​រាយ​ការណ៍​ថា​ សម្រាម​គ្រឿង​អេឡិច​ត្រូនិច​ពិភពលោក​រាប់​លាន​តោន​ត្រូវ​គេ​នាំចូល​ទៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ នៅ​ទីនោះ​ សម្ភារៈ​កាក សំណល់​មាន​ជាតិ​ពុល​ ដូចជា​សំណ​ និង​បារ៉ត​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខ​ភាព​យ៉ាង​ខ្លាំង។​ រឿងនេះ​កើតឡើង​ ទោះជា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ហាម​ការ​នាំចូល​គ្រឿង​អេឡិច​ត្រូនិច​ដែល​គេ​បោះចោល​នោះ​ក្តី។​

ចាប់តាំង​ពីឆ្នាំ​២០០៩​មក​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បានចាប់​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល ​SR Center ​ដើម្បី​ប្រមូល​សម្រាម​គ្រឿង​អេឡិច​ត្រូនិច​ពីរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន។​

ពលរដ្ឋ​ក្រុង​សេអ៊ូល​លោក ​Lee Tae-hong ​ថ្លែង​ថា​ ការ​កែច្នៃ​សម្រាមឡើង​វិញ​គឺ ​ជា​បញ្ហា​សន្តិសុខក្នុង​សម័យឌីជីថល​នេះ។​

«បើ​គ្រឿង​អេឡិចត្រូនិច​ ដូចជា​ទូរស័ព្ទ​ មិនត្រូវ​កែច្នៃ​ឡើង​វិញ​ទេ​ នោះ​សម្ភារៈ​ទាំង​នោះ​អាច​ចូល​ខុសច្បាប់​ទៅដល់​ប្រទេស​ផ្សេង​ទៀត​ ដូចជា​ចិន​ ឬ​ប្រទេស​អាស៊ី​អាគ្នេយ៍។​ ហើយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អាច​ត្រូវ​គេលួច​យក»។​

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​ខ្លះ​ថា​ បើ​ទោះណា​ជា​មាន​មជ្ឈមណ្ឌល​កែច្នៃ​ឡើង​វិញ​ ទទួល​សម្រាម​គ្រឿង​អេឡិចត្រូនិច​ក៏ដោយ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​ទេ។​

អ្នក​ជំនាញ​ផ្នែក​បច្ចេក​វិជ្ជា​ឌីជីថល​ប្រទេស​កូរ៉េខាងត្បូង​បន្ត​ទិញ​ឧបករណ៍​ អេឡិច​ត្រូនិច​ច្រើន​ឡើង។​ គេប៉ាន់​ប្រមាណ​ថា ​មាន​ចំនួន​២១​ភាគរយ​នៃកាក​សំណល់​របស់​ប្រទេស​ ពិតជា​ត្រូវគេ​កែច្នៃ​បានយ៉ាង​ត្រឹមត្រូវ។​ នេះ​បើតាម​ការ ​អះអាង​របស់​លោក ​Lee Joo-hong ​នៃ​បណ្តាញ​ការពារ​បរិស្ថានហៅថា​ Green​ Consumers ​Network។ ​លោក​ថ្លែងថា​ ជនជាតិ​កូរ៉េ​វណ្ណៈ​កណ្តាល​ទិញ​ទូរស័ព្ទ​ដៃថ្មី​មួយ​គ្រឿង​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ។​

«ពលរដ្ឋ​ប្តូរ​ទូរស័ព្ទ​យ៉ាងរហ័ស ​ព្រោះមួយ​ផ្នែក​ក្រុមហ៊ុន​ចុះ​តម្លៃច្រើន​ពេល​ទិញ​ទូរស័ព្ទ​ថ្មី។​ ហើយ​អតិថិជន​កូរ៉េ​មិនចង់​មាន​អារម្មណ៍​ថា​ ប្រើ​ទូរស័ព្ទ​ម៉ាកមិន​ទាន់​សម័យ​ទេ»។​

លោក​ Ji Un-Geun ​នៃ​មជ្ឈមណ្ឌល​កែច្នៃ​ឡើងវិញ​ក្រុង​សេអ៊ូល​ យល់ស្រប​ថា​ទម្លាប់​អតិថិជនដូចនេះ​ បាន​ក្លាយ​ជាមូលហេតុ​ដ៏​ធំ​ដែល​ទូរស័ព្ទ​ចាស់ៗ​គរ​នៅ​ទីនេះ។​ តែ​លោក​ថា​ លោក​ធ្វើការងារ​លោក​ដើម្បី​កាត់​បន្ថយ។​

«ខ្ញុំ​មាន​ទូរស័ព្ទ​តែមួយនេះ​១០​ឆ្នាំ​ហើយ។​ ធ្វើអញ្ចឹង​ ខ្ញុំ​អាច​ជួយ​ការពារ​ធនធាន​ ធម្មជាតិ​របស់​យើង​បាន»។​

លោក ​Ji ​ថ្លែង​ថា​ ទីក្រុង​កូរ៉េ​ផ្សេង​ទៀត​ចាំបាច់​ត្រូវចាប់​ផ្តើម​បើក​កម្ម​វិធី​កែច្នៃ​ សម្រាមឡើងវិញ​ក្នុង​ទីក្រុង​ពួកគេ ​ដើម្បី​ដោះស្រាយ​កំណើន​ច្រើន​ឡើង​នៃ​សម្រាម​អេឡិច​ត្រូនិច។​

លោក​សុខ ខេមរា​ប្រែសម្រួល

XS
SM
MD
LG