ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​នៃ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​តំបន់​អាស៊ាន


រូបភាព​បញ្ជូល​គ្នា​នៃ​រូបភាព​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញ​ពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​អះអាង​ថា នាវា​ល្បាត​សមុទ្រ​របស់​ចិន​កំពុង​ស្ថិត​នៅ​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
រូបភាព​បញ្ជូល​គ្នា​នៃ​រូបភាព​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញ​ពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​អះអាង​ថា នាវា​ល្បាត​សមុទ្រ​របស់​ចិន​កំពុង​ស្ថិត​នៅ​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ហ្វីលីពីន​បាន​ចេញ​ផ្សាយ​រូប​ថត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ដែល​បង្ហាញ​ពី​នាវា​របស់​ចិន​កំពុង​សាងសង់​កោះ​មួយ​នៅ​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ មុន​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​រវាង​បណ្តា​ប្រទេស​នៅ​អាស៊ី។​

រូប​ថត​ទាំង​នោះ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​នាវា​របស់​ចិន​ ហើយ​និង​អ្វី​ដែល​ហ្វីលីពីន​បាន​ហៅ​ថា​ជា​ភស្តុតាង​នៃ​ការ​សាងសង់​កោះ​សិប្បនិម្មិត​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Scarborough Shoal។​ រូប​ថត​ទាំង​នោះ​ត្រូវ​បាន​ចេញ​ផ្សាយ​ មុន​នឹង​មាន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​ អាស៊ាន។​

«យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ជា​ពន់ពេក​ទៅលើ​ការ​អភិវឌ្ឍ​នា​ពេល​ថ្មីៗ​នេះ ​និង​ដែល​កំពុង​បន្ត​ ហើយ​យើង​ក៏​បាន​សំគាល់​ទៅ​លើ​ការ​ព្រួយ​បារម្ភ​នានា​របស់​មេដឹកនាំ​មួយ​ចំនួន​ទៅ​លើ​ការ​ទាមទារ​ការ​កាន់​កាប់​ទៅ​លើ​ដែន​ទឹក​នោះ​ផង​ដែរ‍»​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បញ្ចប់​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នោះ។​

ប៉ុន្តែ​ចិន​បាន​ធ្វើ​ការ​បដិសេធ​ទៅ​លើ​ការ​ចោទ​ប្រកាន់​នោះ​ ដោយ​និយាយ​ថា​ ខ្លួន​ទុក​នាវា​មួយ​ចំនួន​នៅ​ទី​នោះ​ដើម្បី​យាម​ត្បាត​នៅ​ទី​នោះ​ នេះ​បើ​យោង​តាម​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ ម៉ានីល​ ប្រទេស​ហ្វីលីពីន។​

សហរដ្ឋ​អាមេរិក​ក៏​ជឿ​ជាក់​ថា​ វត្តមាន​របស់​នាវា​ចិន​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Scarborough Shoal​ នៅ​តែ​មាន​ដដែល​ដូច​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ប៉ុន្តែ​នឹង​បន្ត​ពិនិត្យ​ទៅ​លើ​តំបន់​នោះ​ ហើយ​និង​បន្ត​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​សេតវិមាន​ដែល​បាន​ប្រាប់​ VOA៕

XS
SM
MD
LG