ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ស.រ.អ.​នឹង​ហ្វឹកហ្វឺន​ផ្នែក​យោធា​រួមគ្នា


ទង់ជាតិសរអនិងទង់ជាតិខ្មែរ​បក់​រវិច​នៅ​ពី​មុខ​នាវា​ចម្បាំង​អាមេរិក​មួយ​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ក្នុង​ពេល​កន្លង​មក។ នាវា​ចម្បាំង​ USS Mustin ជា​នាវា​ចុង​ក្រោយ​បំផុត​ដែល​បាន​ចូល​មក​ចត​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១០​នេះ ដោយ​មាន​មេបញ្ជាការ​ជា​ជនជា
ទង់ជាតិសរអនិងទង់ជាតិខ្មែរ​បក់​រវិច​នៅ​ពី​មុខ​នាវា​ចម្បាំង​អាមេរិក​មួយ​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ក្នុង​ពេល​កន្លង​មក។ នាវា​ចម្បាំង​ USS Mustin ជា​នាវា​ចុង​ក្រោយ​បំផុត​ដែល​បាន​ចូល​មក​ចត​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១០​នេះ ដោយ​មាន​មេបញ្ជាការ​ជា​ជនជា

កម្ពុជា​និង​ស.រ.អ. ​និង​ធ្វើការ​ហ្វឹកហ្វឺន​យោធា​រួមគ្នា​ ​ជា​ច្រើន​មុខ​ជំនាញ​ ​រួម​ទាំងផ្នែក​ប្រឆាំង​ភេរវ​កម្ម​ផង​ ​នៅ​ឆ្នាំ​២០១១ខាង​មុខ។

ប្រទេស​កម្ពុជា​និង​ស.រ.អ.​កំពុង​រៀបចំ​គម្រោង​ធ្វើការ​ហ្វឹកហ្វឺន​ផ្នែក​យោធា​រួមគ្នា​ ជា​ច្រើន​មុខ​ជំនាញ​ ​រួមទាំង​ប្រឆាំងអំពើ​ភេរវ​កម្ម​ផង​នៅ​ខែមិនា​ឆ្នាំ​២០១១។

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​ស.រ.អ.​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​ ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំងពីរ​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ហ្វឹកហ្វឺន​ ​ដើម្បី​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក​នេះហើយ​ ជា​មួយ​និង​កិច្ច​ប្រជុំ​ជា​ច្រើន។ មន្ត្រី​យោធា​កម្ពុជា​និយាយ​ថា​ ​ការ​រៀបចំ​ហ្វឹកហ្វឺន​យោធា​តាម​ទ្រង់​ទ្រាយ​តូចៗ​មាន​គ្នា​មិន​ដល់​១០០នាក់​ក្នុង​មុខ​ជំនាញ​ខ្លះ​នោះ​ ​នឹង​ធ្វើ​ឡើង​នៅ​តាម​ទីលាន​ នៅ​ឯ​សមុទ្រ​ ​ហើយនៅ​តាម​ព្រៃភ្នំ​ក៏​មាន​ដែរ​ ​ដើម្បី​ឲ្យ​កងទ័ព​កម្ពុជា​អាច​ពង្រីក​បទ​ពិសោធន៍​ និង​ជំនាញ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​មាន​ការ​ទទួល​ស្គាល់​ជា​សាកល។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ ​បាន​អះអាង​ ថា​ ​កង​យោធា​ស.រ.អ.​និង​កង​យោធា​ខ្មែរ​ ​នៅ​តាម​ផ្នែក​ជា​ច្រើន​ ​រួម​ទាំង​កម្លាំង​ប្រឆាំ​នឹង​អំពើ​ភេរវ​កម្ម​ផង​ នឹង​ត្រូវ​ចូល​រួម​ហ្វឹកហ្វឺន។

«សំខាន់​បំផុត​គឺ​ខាង​ប្រឆាំង​ភេរវកម្ម​គឺ​យើង​មាន​កម្មវិធី​ហ្នឹង​ផង​ដែរ​ជា​មួយ​និង​កម្មវិធី​ផ្សេងៗ​ទៀត»។

មន្ត្រី​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​ស.រ.អ.​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​ ​កង​យោធា​ស.រ.អ.​ប្រចាំ​នៅ​តំបន់​អាស៊ី​គឺ​ជា​ដៃ​គូ​នៃ​ការ​ហ្វឹកហ្វឺន។​ ​ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ ​ជា​ប្រទេស​មួយ​ដែល​ស.រ.អ.​បាន​កោត​សរសើរ​ចំពោះ​ការ​ប្តូរ​ផ្តាច់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ប្រទេស​កម្ពុជា​ធ្លាប់​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​តូចៗ​ផង​ ​និង​ទ្រង់​ទ្រាយ​ធំៗ​ផង​ ​ដោយ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​ជា​មួយ​និង​កង​យោធា​ស.រ.អ.​ក្នុង​ សមយុទ្ធ​យោធា​ ឬ​ហៅថា​ GPOI​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០។​ តំណាល​គ្នា​នោះ​ ​កម្ពុជា​បាន​បញ្ជូន​កង​យោធា​របស់​ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​អ.ស.ប.​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​ ដូចជា​នៅ​ប្រទេស​សូដង់​ និង​នៅ​ប្រទេស​លីបង់​ជា​ដើម៕

XS
SM
MD
LG