JINDO —
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងPark Geun-Hye បានរិះគន់នាវិកនាយកនិងនាវិករបស់កប៉ាល់ដឹកអ្នកដំណើរពីការបោះបង់ចោលកប៉ាល់នោះខណៈដែលលិចដោយមានអ្នកដំណើររាប់រយនាក់នៅលើនោះ ដោយប្រៀបប្រដូចសកម្មភាពរបស់ពួកគេទៅនឹងឃាតុកម្ម។ នាវិកនាយកនិងនាវិកយ៉ាងហោចណាស់ក៏៦នាក់ទៀតដែរ បានត្រូវចាប់ខ្លួន។ ក្រុមរុករក បានរកឃើញសាកសពមនុស្ស១៥០នាក់រហូតមកទល់ពេលនេះ ខណៈដែលមនុស្សប្រហែល១៥០នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ (រូបភាពពិធីកាន់ទុកចុចត្រង់នេះ)
ចំនួនមនុស្សស្លាប់ពីកប៉ាល់ដឹកអ្នកដំណើរ Sewol ដែលបានលិច បានកើនឡើងយ៉ាងរហ័សកាលពីថ្ងៃច័ន្ទនៅពេលដែលពួកអ្នកមុជទឹក អាចចូលកាន់តែជ្រៅក្នុងកប៉ាល់ដែលលិចហើយ បានរកឃើញសាកសពមនុស្សកាន់តែច្រើនឡើង។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅឯជំនួបកាលពីពេលព្រឹកថ្ងៃច័ន្ទ បានប្រើប្រាស់ពាក្យពេជន៍ខ្លាំងៗចំពោះអ្នកទទួលខុសត្រូវកប៉ាល់ដឹកអ្នកដំណើរនេះ។
«លោកស្រីប្រធានាធិបតី និយាយថា សកម្មភាពរបស់នាវិកនាយកនិងសមាជិកនាវិកខ្លះ ជាការពិបាកយល់ ហើយប្រៀបដូចជាឃាតកម្មដែលមិនអាចនិងមិនគួរអត់ឱនឲ្យបាន។ នាវិកនាយក ខកខានមិនបានធ្វើតាមការបញ្ជាឲ្យជម្លៀសមកពីមជ្ឈមណ្ឌលសេវាកម្មចរាចរណ៍កប៉ាល់ក្រុង Jindo ភ្លាមៗបន្ទាប់ពីឧបត្តិហេតុ។ សមាជិកក្រុមនាវិក បានប្រាប់ពួកអ្នកដំណើរឲ្យស្ថិតនៅមួយកន្លែង ក៏ប៉ុន្តែ បន្ទាប់មកពួកគេ បានលួចគេចចេញខ្លួនឯង។ លោកស្រី ប្រធានាធិបតី មានប្រសាសន៍បន្តទៀតថា នេះ ជាការមិននឹកស្រមៃដល់ខាងផ្លូវច្បាប់និងខាងសីលធ៌ម»។
នាវិកនាយក Lee Joon-seok និងសមាជិកនាវិកមួយចំនួន បានស្ថិតនៅក្រោមការឃុំឃាំងហើយកំពុងប្រឈមុខការចោទប្រកាន់ពីធ្វេសប្រហែសហើយនឹងការរំលោភច្បាប់នាវាចរណ៍។
កប៉ាល់បានលិចកាលពីថ្ងៃពុធសប្តាហ៍មុនដោយមានមនុស្ស៤៧៦នាក់នៅលើនោះ ភាគច្រើនជាសិស្សវិទ្យាល័យដែលធ្វើដំណើរកំសាន្តរបស់សាលារៀន។ កប៉ាល់ជួយសង្គ្រោះ បានជួយសង្គ្រោះមនុស្ស១៧៩នាក់នៅពេលដែលកប៉ាល់លិច ក៏ប៉ុន្តែ ថ្វីបើ មានការប៉ុនប៉ងជួយសង្គ្រោះយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ បានត្រូវជួយសង្គ្រោះចាប់តាំងពីពេលនោះមក។
កិច្ចប្រឹងប្រែងជួយសង្គ្រោះ បានរារាំងដោយចរន្តទឹកខ្លាំងនិងល្អក់។ កំទិចបាក់បែក ក៏បានរារាំងពួកអ្នកមុជទឹកមិនឲ្យចូលក្នុងទីកន្លែងរបស់ពួកអ្នកដំណើរនៅលើកប៉ាល់រហូតដល់យប់ថ្ងៃសៅរ៍។
ការអន្ទះអន្ទែងក្នុងចិត្តអស់រយៈពេលប៉ុន្មានថ្ងៃកំពុងក្លាយទៅជាទុក្ខព្រួយយ៉ាងខ្លាំងសម្រាប់សាច់ញាតិជនរងគ្រោះរាប់រយនាក់ដែលបានបោះជំរុំនៅកន្លែងហាត់ប្រាណរបស់ទីក្រុង Jindo ។
ប្អូនប្រុសរបស់នាង Kim Ha-na ស្ថិតនៅលើកប៉ាល់នោះ ជាសិស្សម្នាក់ក្នុងចំណោមសិស្សនិងគ្រូបង្រៀន៣៣៩នាក់មកពីវិទ្យាល័យ Danwon ក្នុងក្រុងAnsan ខាងត្បូងរដ្ឋធានីសេអ៊ូល។
«នាងនិយាយថា នាង មានក្តីសង្ឃឹម ក៏ប៉ុន្តែ ឥឡូវនេះ នាង មានអារម្មណ៍ស្មុគ្រស្មាញហើយនឹងកើតទុក្ខ។ ទោះបី ខ្យល់ ត្រូវបានគេបូមបញ្ចូលកប៉ាល់ក៏ដោយ នាង និយាយថា តើអ្នកណានៅរស់រានមានជីវិតដោយគ្មានអាហារនិងទឹកអស់រយៈពេល៦ថ្ងៃនោះ។ នាង មិនដឹងថា តើប្អូនប្រុសរបស់នាង អាចនៅរស់រានជីវិតដែរឬទេ»។
គេមិនទាន់ដឹងច្បាស់នៅឡើយថា តើមូលហេតុអ្វីដែលបានជាកប៉ាល់ទម្ងន់៦ពាន់៣រយតោននោះលិចទេ។ ពួកអ្នកនៅរស់រានមានជីវិត បានរាយការណ៍ពីការឮសំឡេងយ៉ាងខ្លាំងមុនពេលកប៉ាល់នោះ បានចាប់ផ្តើមផ្អៀង ដែលបណ្តាលឲ្យមានការនិយាយស្មានថាកប៉ាល់នោះ បានបុកថ្មនៅក្នុងទឹក។ ក៏ប៉ុន្តែ ពួកអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើលពីលទ្ធភាពថា កប៉ាល់ ដែលមានរថយន្តជាច្រើនគ្រឿងនៅលើនោះ បានរអិលទៅម្ខាងក្នុងអំឡុងពេលនៃការបត់យ៉ាងខ្លាំងហើយនឹងធ្វើឲ្យកប៉ាល់នោះផ្អៀងយ៉ាងខ្លាំង។ សេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានកូរ៉េខាងត្បូង ប្រាប់ឲ្យដឹងថា ពួកអ្នកស៊ើបអង្កេត ក៏កំពុងពិចារណាពីការជួសជុលកប៉ាល់នោះកាលពីពេលថ្មីៗនេះហើយនឹងទ្រង់ទ្រាយរបស់វា។
កាលពីថ្ងៃអាទិត្យ លោកស្រីប្រធានាធិបតី Park ក៏បានប្រកាសតំបន់មហន្តរាយពិសេសរបស់ក្រុង Jindo និង Ansan ដើម្បីតាមដានការគាំទ្រក្នុងគ្រាហ៍មានអាសន្ន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន