ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិង្ហ​បុរី​ចាក់​ខ្សាច់​ពង្រីក​ទឹក​ដី ​ ហើយ​គេ​សង្ស័យ​ថា​​ទិញ​ខ្សាច់​ពី​កម្ពុជា


ប្រទេស​សិង្ហ​បុរីជា​ប្រទេស​តូច​ជាង​គេ និង​មាន​ជាង​គេ​បំផុត​នៅ​អាស៊ី​ ដែលប៉ុន្មានទសវត្សរ៍​ហើយ​ ប្រទេស​នេះ​បាន​ចាក់​ខ្សាច់​និង​ដី​ចូល​ក្នុង​សមុទ្រ​ ដើម្បីពង្រីក​ឆ្នេរ​សមុទ្រ​ដែល​មាន​កំណត់​របស់​ខ្លួន។ ក្រុម​ឃ្លាំមើលបរិដ្ឋានមួយនិយាយថា ការ​ស្វែង​រក​ដី​ចាក់​បំពេញ​មាន​តម្លៃ​ថោក​របស់​ប្រទេស​នេះ​ បាន​នាំ​ទៅ​រក​ប្រទេស​កម្ពុជា​ ​ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​អះអាង​ថា ​គម្រោង​ជីក​យក​ខ្សាច់​ដ៏​ធំ​សម្បើម​មួយ​ កំពុង​តែ​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ ​និង​ការ​ខូច​ខាត​ដល់​បរិដ្ឋាន។

នាង​ លី ម៉ូរីវ៉ាន់ ​សូម​ជូន​សេចក្តី​ប្រែ​សម្រួលដូច​តទៅ៖

ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ Global​ Witness ​និយាយ​ថា ​ពួក​គេ​បាន​រក​ឃើញ​ពាណិជ្ច​កម្ម​ដ៏​ធំ​មួយ​ គឺ​ការ​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​កោះកុង ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ ថ្វី​បើ​រដ្ឋា​ភិបាល​ដាក់​បម្រាម​លើ​សកម្ម​ភាព​បែប​នោះ​ក៏​ដោយ។​ ក្រុមឃ្លាំ​មើល​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​នេះ​អះអាង​ថា​ ខ្សាច់​នោះ​ភាគ​ច្រើន​ មាន​ទិស​ដៅ​នាំ​ទៅ​ប្រទេស​សិង្ហ​បុរី​ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​គម្រោង​ ពង្រីក​ដែន​គោក​ និង​សំណង់។

មន្រ្តី​យុទ្ធ​នាការ​ជាន់​ខ្ពស់​នៃ​អង្គការ​ Global ​Witness​ ​នាង​ Eleanor ​Nichol​ និយាយ​ថា​ ពល​រដ្ឋ​ក្នុង​តំបន់​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា​ ការ​ជីក​យក​ខ្សាច់​នោះ ​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូ​បរិដ្ឋាន​ឆ្នេរ​សមុទ្រ​រួច​ទៅ​ហើយ។

“និយាយ​ឲ្យ​ងាយ​ទៅ​ ការ​ជីក​យក​ខ្សាច់​ជា​ការ​បំផ្លាញ​ ឬ​ក៏​អាច​បំផ្លាញ​យ៉ាង​ខ្លាំង​ ដល់​បរិដ្ឋាន​ក្នុង​តំបន់។​ ហើយ​យើង​បាន​ប្រមូល​ភ័ស្តុតាង​ជាច្រើន​ដែល​ទទួល​បាន​ពី​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ថា អ្នក​នេសាទ​ក្នុង​តំបន់​ពិត​ជា​មាន​អារម្មណ៍​ថា រង​ប៉ះ​ពាល់​ដោយ​សារ​ការ​ជីក​យក​ខ្សាច់​នេះ ​ឧទាហរណ៍​ដូច​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ត្រី​ដែល​ចាប់​បាន​ជា​ដើម”។

នាង​ Eleanor​ Nichol ​និយាយ​ថា ​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​របស់​អង្គការ ​Global​ Witness​ គឺ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ខ្សាច់​នេះ ​កំពុង​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ ​និង​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ថែម​ទៀត។ ​នាង​ Eleanor ​Nichol​ និយាយថា​ កិច្ចសន្យាសម្រាប់​ការ​ត្រួត​ត្រា​លើ​ពាណិជ្ជ​កម្ម​ខ្សាច់​នេះ​ ត្រូវ​បាន​ផ្តល់​ឲ្យដោយ​សម្ងាត់​ដល់​សមាជិក​ព្រឹទ្ធ​សភា​ពីរ​រូប​ គឺ​លោក​ ម៉ុង ​រិទ្ធី ​និង​លោក​ លី ​យ៉ុង​ផាត់ ដែល​ជាមិត្ត​ភ័ក្ត​ជិតស្និទ្ធ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន។​ នាង​ Eleanor ​Nichol​ និយាយ​ថា​ ការ​ជីក​យក​ខ្សាច់​នេះ​ជា​ជំនួញ​ដ៏​ធំ​មួយ ​ហើយ​វិធី​ដែល​ផ្តល់​អាជ្ញា​ប័ណ្ណ​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គ្មាន​វិធី​ពិត​ប្រាកដ​ណា​មួយ​ធានា​ថា ​ប្រាក់​ដែល​បាន​ពី​ពាណិជ្ជ​កម្ម​ខ្សាច់​នោះនឹង​ធ្លាក់​ជា​ផល​ប្រយោជន៍​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឡើយ​។

“យើង​កាត់​ស្មាន​ថា ​ពាណិជ្ជ​កម្ម​ខ្សាច់​នៅ​ប្រទេស​កម្ពុជា​ មាន​តម្លៃ​២៨​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ៗ។​ ដូច្នេះ​ នោះ​ជា​ចំនួន​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ប្រទេស​ដែល​នៅ​ក្រីក្រ​ និង​អាស្រ័យ​លើ​ប្រាក់​ជំនួយ​ពី​អ្នក​ផ្តល់ជំនួយ។​ ​នោះ​ក៏ជា​ចំនួន​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ​ ដែល​មិន​ត្រូវ​បាន​ឃើញ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​ទេ”។

ក្រុម​មន្រ្តី​ខ្មែរ​បដិសេធ​ថា ​មិន​បាន​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហ​បុរី​ទេ។​ វីអូអេ​ផ្នែក​ខេមរ​ភាសា​បាន​ទាក់​ទង​ទៅ​លោក​សមាជិក​ព្រឹទ្ធ​សភា​ ម៉ុង ​រិទ្ធី​ ហើយ​លោក​បាន​និយាយ​ថា​ លោក​មិន​ដែល​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហ​បុរី​ទេ ​ពី​ព្រោះប្រទេសសិង្ហ​បុរី​មិន​ចង់​បាន​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទេ។

“គេ​ថា​ខ្ញុំ ចេះ​តែ​ថា​ទៅ។​ ការណ៍​ពិត​ខ្ញុំ​ស្តារ​តែ​ប្រឡាយ​ឱ្យ​កប៉ាល់​ចេញ​ចូល ​សម្រួល​ផ្លូវ​ទឹក​ ធ្វើ​ម៉េច​កុំ​ឱ្យ​កឿង​កប៉ាល់​ តែនៅ​ព្រែក​ឆ្កែ​ព្រូស​ហ្នឹង។​ រដ្ឋ​អនុញ្ញាត​តែ​ប៉ុណ្ណឹង។ តែ​ដល់​ពេល​ពី​មុខ​ហ្នឹង​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ កុំ​ឱ្យ​ច្រឡំ​ គ្មាន​ខ្សាច់​ទេ​ គឺ​មាន​តែ​ភក់​ទេ​ក្នុង​សមុទ្រ​ហ្នឹង​នោះ។​ ខ្ញុំ​សិក្សា​អស់​ហើយ។​ គេ​អត់​ទិញ​ទេ។ ​សិង្ហ​បូរី​អត់​ទិញ​ទេ។​ និយាយ​ពី​មុខ​ផែ​ខ្ញុំ​ទៅ​រហូត​ទៅ​១០​គីឡូ​ហ្នឹង​ សិង្ហបូរី​មិន​ទិញ​ទេ។​ មក​ពី​អាហ្នឹង​ភក់។​ ខ្ញុំ​និយាយ​តែ​ខ្លួន​ខ្ញុំ​ មិន​បាន​ដឹក​ខ្សាច់​ទៅ​ឱ្យ​សិង្ហ​បូរី​ទេ​ ដោយ​សារ​ខ្សាច់​ហ្នឹង​គេ​អត់​យក​ ដោយ​សារ​គុណភាពវា​អត់​ជាប់ ​ត្រួត​ពិនិត្យ​របស់​គេ​ហ្នឹង”។

លោក ​ផៃ ​ស៊ី​ផាន​ ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បដិសេធ​ថា ​បញ្ហា​គ្រួសារ​និង​មិត្ត​ភ័ក្ត​និយម​មិន​បាន​កើត​ឡើង​ទេ ​ហើយ​លោកបានរិះ​គន់​ទៅ​លើរបាយ​ការណ៍​របស់​អង្គការ​ Global Witness។

“​អ្វី​ដែល​ជា​របាយ​ការណ៍ ​ដែល​ជា​ការ​វាយ​ប្រហារ​របស់​អង្គការ​នា​នា​ហ្នឹង​ វា​គ្រាន់​តែ​ជា​ជ្រុង​មួយ​នៃ​ក្រុម​នយោ​បាយ​ ហើយ​មិន​បាន​ឃើញ​ផ្ទាល់​ភាព​ជាក់​ស្តែង​នៅ​ឡើយ​ទេ។ ​ហើយ​អ្វី​ជា​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល ​សម្តេច​តេជោ​លោក​បាន​មាន​ប្រសាសន៍​ថា រាល់​ចំណូល​ទោះ​ជា​មក​ពី​រូប​ភាព​ណា​ គឺ​ត្រូវ​តែ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ជាតិ”។

នាង​ Eleanor​ Nichol​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​មន្រ្តី​ខ្មែរ​ បាន​ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ​ Global​ Witness។​ ក៏ប៉ុន្តែ​នាង​និយាយ​ថា ​ក្រុម​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ គួរ​តែ​ប្រើ​ប្រាស់​លទ្ធភាព​របស់​ពួក​គេ ​ដើម្បី​ធានា​ថា​ ​រដ្ឋា​ភិបាល​មិន​ក្រេប​ជញ្ជក់​យក​ផល​កម្រៃ​ដោយ​ខុស​ច្បាប់​លើ​ធន​ធាន​ធម្ម​ជាតិ​របស់​ប្រទេសទេ។

“មាន​មុខ​នាទី​ជា​ដៃ​គូ​មួយ​សម្រាប់​ក្រុម​អ្នក​ផ្តល់​ជំនួយ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា។ ​ចូរ​យើង​កុំ​ភ្លេច​ថា​ ជា​ការណ៍​ពិត​ពួក​គេ​កំពុង​ផ្តល់​ប្រាក់​ជំនួយ​ដល់​រដ្ឋា​ភិបាល​កម្ពុជា ស្មើ​នឹង​៥០​ភាគ​រយ​នៃ​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ។ ​ក្រុម​អ្នក​ផ្តល់​ជំនួយ ​ពិត​ជា​មាន​មុខ​នាទី​មួយ​នៅ​ទី​នោះ​ ដើម្បី​ព្យាយាម​ធានា​ថា ​ធន​ធាន​របស់​ប្រទេស​នេះ​ ពិតជា​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ”។

កាល​ពី​ថ្ងៃ​ពុធ​នេះ ​រដ្ឋា​ភិបាល​សិង្ហ​បុរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ការ​ពារ​សកម្ម​ភាព​នាំ​ចូល​ខ្សាច់​របស់​ខ្លួន​ ​ហើយ​ច្រាន​ចោល​របាយ​ការណ៍​របស់​អង្គការ ​Global​ Witness។​ រដ្ឋា​ភិបាល​នេះ​ បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ចូល​ខ្សាច់​របស់​ខ្លួន​ បាន​ធ្វើ​កិច្ច​សន្យា​តាម​រយៈ ​ក្រុម​ហ៊ុន​ឯក​ជន​ ហើយ​ក្រុម​ហ៊ុន​ឯកជន​ទាំង​នោះ ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់ ​និង​វិន័យ​របស់​ប្រទេស​ដែល​ពួក​គេ​បាន​បើក​ប្រតិ​បត្តិ​ការ។​ រដ្ឋា​ភិបាល​សិង្ហ​បុរី ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​មិន​បណ្តោយ​ឲ្យ​មាន​ការ​នាំ​ចេញ​ខ្សាច់​ខុស​ច្បាប់​នោះ​ទេ៕

ប្រទេស​សិង្ហ​បុរី​ ​ជា​ប្រទេស​តូច​ជាង​គេ និង​មាន​ជាង​គេ​បំផុត​នៅ​អាស៊ី​ ដែលប៉ុន្មានទសវត្សរ៍​ហើយ​ ប្រទេស​នេះ​បាន​ចាក់​ខ្សាច់​និង​ដី​ចូល​ក្នុង​សមុទ្រ​ ដើម្បីពង្រីក​ឆ្នេរ​សមុទ្រ​ដែល​មាន​កំណត់​របស់​ខ្លួន។ ក្រុម​ឃ្លាំមើលបរិដ្ឋានមួយនិយាយថា ការ​ស្វែង​រក​ដី​ចាក់​បំពេញ​មាន​តម្លៃ​ថោក​របស់​ប្រទេស​នេះ​ បាន​នាំ​ទៅ​រក​ប្រទេស​កម្ពុជា​ ​ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​អះអាង​ថា ​គម្រោង​ជីក​យក​ខ្សាច់​ដ៏​ធំ​សម្បើម​មួយ​ កំពុង​តែ​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ ​និង​ការ​ខូច​ខាត​ដល់​បរិដ្ឋាន។​ អ្នក​យក​ព័ត៌មាន​របស់​ វីអូអេ Julia ​Ritchy រាយ​ការណ៍​រឿង​នេះ​ពី​រដ្ឋ​ធានី Washington ។

នាង​ លី ម៉ូរីវ៉ាន់​សូម​ជូន​សេចក្តី​ប្រែ​សម្រួលអត្ថបទ​នេះ​ដូច​តទៅ៖

ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ Global​ Witness និយាយ​ថា ​ពួក​គេ​បាន​រក​ឃើញ​ពាណិជ្ច​កម្ម​ដ៏​ធំ​មួយ​ គឺ​ការ​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​កោះ​កុង ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ ថ្វី​បើ​រដ្ឋា​ភិបាល​ដាក់​បម្រាម​លើ​សកម្ម​ភាព​បែប​នោះ​ក៏​ដោយ។​ ក្រុមឃ្លាំ​មើល​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​នេះ​អះអាង​ថា​ ខ្សាច់​នោះ​ភាគ​ច្រើន​ មាន​ទិស​ដៅ​នាំ​ទៅ​ប្រទេស​សិង្ហ​បុរី​ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​គម្រោង​ ពង្រីក​ដែន​គោក​ និង​សំណង់។

មន្រ្តី​យុទ្ធ​នាការ​ជាន់​ខ្ពស់​នៃ​អង្គការ Global ​Witness នាង Eleanor ​Nichol និយាយ​ថា​ ពល​រដ្ឋ​ក្នុង​តំបន់​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា​ ការ​ជីក​យក​ខ្សាច់​នោះ ​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូ​បរិដ្ឋាន​ឆ្នេរ​សមុទ្រ​រួច​ទៅ​ហើយ។

“និយាយ​ឲ្យ​ងាយ​ទៅ​ ការ​ជីក​យក​ខ្សាច់​ជា​ការ​បំផ្លាញ​ ឬ​ក៏​អាច​បំផ្លាញ​យ៉ាង​ខ្លាំង​ ដល់​បរិដ្ឋាន​ក្នុង​តំបន់។​ ហើយ​យើង​បាន​ប្រមូល​ភ័ស្តុតាង​ជាច្រើន​ដែល​ទទួល​បាន​ពី​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ថា អ្នក​នេសាទ​ក្នុង​តំបន់​ពិត​ជា​មាន​អារម្មណ៍​ថា រង​ប៉ះ​ពាល់​ដោយ​សារ​ការ​ជីក​យក​ខ្សាច់​នេះ ​ឧទាហរណ៍ ​ដូច​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ត្រី​ដែល​ចាប់​បាន​ជា​ដើម”។

នាង Eleanor​ Nichol និយាយ​ថា ​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​របស់​អង្គការ Global​ Witness គឺ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ខ្សាច់​នេះ ​កំពុង​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ ​និង​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ថែម​ទៀត។ ​នាង Eleanor ​Nichol និយាយថា​ កិ​ច្ច​សន្យា​សម្រាប់​ការ​ត្រួត​ត្រា​លើ​ពាណិជ្ជ​កម្ម​ខ្សាច់​នេះ​ ត្រូវ​បាន​ផ្តល់​ឲ្យដោយ​សម្ងាត់​ដល់​សមាជិក​ព្រឹទ្ធ​សភា​ពីរ​រូប​ គឺ​លោក​ម៉ុង ​រិទ្ធី ​និង​លោក​លី ​យ៉ុង​ផាត់ដែល​ជាមិត្ត​ភ័ក្ត​ជិតស្និទ្ធ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។​ នាង Eleanor ​Nichol និយាយ​ថា​ ការ​ជីក​យក​ខ្សាច់​នេះ​ជា​ជំនួញ​ដ៏​ធំ​មួយ ​ហើយ​វិធី​ដែល​ផ្តល់​អាជ្ញា​ប័ណ្ណ​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គ្មាន​វិធី​ពិត​ប្រាកដ​ណា​មួយ​ធានា​ថា ​ប្រាក់​ដែល​បាន​ពី​ពាណិជ្ជ​កម្ម​ខ្សាច់​នោះនឹង​ធ្លាក់​ជា​ផល​ប្រយោជន៍​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឡើយ​។

“យើង​កាត់​ស្មាន​ថា ​ពាណិជ្ជ​កម្ម​ខ្សាច់​នៅ​ប្រទេស​កម្ពុជា​ មាន​តម្លៃ​២៨​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ៗ។​ ដូច្នេះ​ នោះ​ជា​ចំនួន​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ប្រទេស​ដែល​នៅ​ក្រីក្រ​ និង​អាស្រ័យ​លើ​ប្រាក់​ជំនួយ​ពី​អ្នក​ផ្តល់ជំនួយ។​ ​នោះ​ក៏ជា​ចំនួន​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ​ ដែល​មិន​ត្រូវ​បាន​ឃើញ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​ទេ”។

ក្រុម​មន្រ្តី​ខ្មែរ​បដិសេធ​ថា ​មិន​បាន​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហ​បុរី​ទេ។​ វីអូអេ​ផ្នែក​ខេមរ​ភាសា​បាន​ទាក់​ទង​ទៅ​លោក​សមាជិក​ព្រឹទ្ធ​សភា​ ម៉ុង ​រិទ្ធី​ ហើយ​លោក​បាន​និយាយ​ថា​ លោក​មិន​ដែល​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហ​បុរី​ទេ ​ពី​ព្រោះប្រទេសសិង្ហ​បុរី​មិន​ចង់​បាន​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទេ។

“គេ​ថា​ខ្ញុំ ចេះ​តែ​ថា​ទៅ។​ ការណ៍​ពិត​ខ្ញុំ​ស្តារ​តែ​ប្រឡាយ​ឱ្យ​កប៉ាល់​ចេញ​ចូល ​សម្រួល​ផ្លូវ​ទឹក​ ធ្វើ​ម៉េច​កុំ​ឱ្យ​កឿង​កប៉ាល់​ តែនៅ​ព្រែក​ឆ្កែ​ព្រូស​ហ្នឹង។​ រដ្ឋ​អនុញ្ញាត​តែ​ប៉ុណ្ណឹង។ តែ​ដល់​ពេល​ពី​មុខ​ហ្នឹង​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ កុំ​ឱ្យ​ច្រឡំ​ គ្មាន​ខ្សាច់​ទេ​ គឺ​មាន​តែ​ភក់​ទេ​ក្នុង​សមុទ្រ​ហ្នឹង​នោះ។​ ខ្ញុំ​សិក្សា​អស់​ហើយ។​ គេ​អត់​ទិញ​ទេ។ ​សិង្ហ​បូរី​អត់​ទិញ​ទេ។​ និយាយ​ពី​មុខ​ផែ​ខ្ញុំ​ទៅ​រហូត​ទៅ​១០​គីឡូ​ហ្នឹង​ សិង្ហបូរី​មិន​ទិញ​ទេ។​ មក​ពី​អាហ្នឹង​ភក់។​ ខ្ញុំ​និយាយ​តែ​ខ្លួន​ខ្ញុំ​ មិន​បាន​ដឹក​ខ្សាច់​ទៅ​ឱ្យ​សិង្ហ​បូរី​ទេ​ ដោយ​សារ​ខ្សាច់​ហ្នឹង​គេ​អត់​យក​ ដោយ​សារ​គុណ​ភាព​វា​អត់​ជាប់ ​ត្រួត​ពិនិត្យ​របស់​គេ​ហ្នឹង”។

លោក​ផៃ​ស៊ី ​ផាន​ ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បដិសេធ​ថា ​បញ្ហា​គ្រួសារ​និង​មិត្ត​ភ័ក្ត​និយម​មិន​បាន​កើត​ឡើង​ទេ ​ហើយ​លោកបានរិះ​គន់​ទៅ​លើរបាយ​ការណ៍​របស់​អង្គការ Global Witness។

“​អ្វី​ដែល​ជា​របាយ​ការណ៍ ​ដែល​ជា​ការ​វាយ​ប្រហារ​របស់​អង្គការ​នា​នា​ហ្នឹង​ វា​គ្រាន់​តែ​ជា​ជ្រុង​មួយ​នៃ​ក្រុម​នយោ​បាយ​ ហើយ​មិន​បាន​ឃើញ​ផ្ទាល់​ភាព​ជាក់​ស្តែង​នៅ​ឡើយ​ទេ។ ​ហើយ​អ្វី​ជា​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល ​សម្តេច​តេជោ​លោក​បាន​មាន​ប្រសាសន៍​ថា រាល់​ចំណូល​ទោះ​ជា​មក​ពី​រូប​ភាព​ណា​ គឺ​ត្រូវ​តែ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ជាតិ”។

នាង Eleanor​ Nichol បាន​ឲ្យ​ដឹង​ថា ក្រុម​មន្រ្តី​ខ្មែរ​ បាន​ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ Global​ Witness។​ ក៏ប៉ុន្តែ​នាង​និយាយ​ថា ​ក្រុម​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ គួរ​តែ​ប្រើ​ប្រាស់​លទ្ធភាព​របស់​ពួក​គេ ​ដើម្បី​ធានា​ថា​ ​រដ្ឋា​ភិបាល​មិន​ក្រេប​ជញ្ជក់​យក​ផល​កម្រៃ​ដោយ​ខុស​ច្បាប់​លើ​ធន​ធាន​ធម្ម​ជាតិ​របស់​ប្រទេសទេ។

“មាន​មុខ​នាទី​ជា​ដៃ​គូ​មួយ​សម្រាប់​ក្រុម​អ្នក​ផ្តល់​ជំនួយ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា។ ​ចូរ​យើង​កុំ​ភ្លេច​ថា​ ជា​ការណ៍​ពិត​ពួក​គេ​កំពុង​ផ្តល់​ប្រាក់​ជំនួយ​ដល់​រដ្ឋា​ភិបាល​កម្ពុជា ស្មើ​នឹង​៥០​ភាគ​រយ​នៃ​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ។ ​ក្រុម​អ្នក​ផ្តល់​ជំនួយ ​ពិត​ជា​មាន​មុខ​នាទី​មួយ​នៅ​ទី​នោះ​ ដើម្បី​ព្យាយាម​ធានា​ថា ​ធន​ធាន​របស់​ប្រទេស​នេះ​ ពិតជា​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ”។

កាល​ពី​ថ្ងៃ​ពុធ​នេះ ​រដ្ឋា​ភិបាល​សិង្ហ​បុរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ការ​ពារ​សកម្ម​ភាព​នាំ​ចូល​ខ្សាច់​របស់​ខ្លួន​ ​ហើយ​ច្រាន​ចោល​របាយ​ការណ៍​របស់​អង្គការ Global​ Witness។​ រដ្ឋា​ភិបាល​នេះ​ បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ចូល​ខ្សាច់​របស់​ខ្លួន​ បាន​ធ្វើ​កិច្ច​សន្យា​តាម​រយៈ ​ក្រុម​ហ៊ុន​ឯក​ជន​ ហើយ​ក្រុម​ហ៊ុន​ឯកជន​ទាំង​នោះ ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់ ​និង​វិន័យ​របស់​ប្រទេស​ដែល​ពួក​គេ​បាន​បើក​ប្រតិ​បត្តិ​ការ។​ រដ្ឋា​ភិបាល​សិង្ហ​បុរី ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​មិន​បណ្តោយ​ឲ្យ​មាន​ការ​នាំ​ចេញ​ខ្សាច់​ខុស​ច្បាប់​នោះ​ទេ៕

XS
SM
MD
LG