ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរខេត្តសៀមរាបចេញបម្រាមការជួញដូរសាច់សុនខដែលជាសត្វដ៏ស្មោះត្រង់ ការពារទ្រព្យសម្បត្តិនិងសន្តិសុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការជួញដូរនិងការសម្លាប់សុនខឬឆ្កែបរិភោគដោយនិយាយថា សត្វដ៏ស្មោះត្រង់នេះមានសមត្ថភាពការពារទ្រព្យសម្បត្តិនិងបម្រើផ្នែកសន្តិសុខ ដូចជាហិតរកធាតុផ្ទុះនិងគ្រឿងញៀនជាដើម។ អាជ្ញាធរខេត្តសៀមរាបដែលមានប្រាសាទបុរាណជាច្រើនទាក់ទាញទេសចរនោះគឺជាអាជ្ញាធរដំបូងគេដែលចេញបម្រាមបែបនេះនៅក្នុងប្រទេសកម្ពុជាដែលសត្វឆ្កែប្រមាណ៣លានក្បាលក្នុងមួយឆ្នាំត្រូវបានសម្លាប់ធ្វើម្ហូប។ អង្គការឈ្មោះFOUR PAWS ដែលការពារសុខុមាលភាពសត្វបានឱ្យដឹងថា ខេត្តសៀមរាបដែលទទួលបានភ្ញៀវទេសចរជាង២ លាននាក់ក្នុងមួយឆ្នាំៗមុនមានវិបត្តិកូវីដ១៩គឺជាខេត្តដែលមានការជួញដូរសុនខឬសាច់សុនខទ្រង់ទ្រាយធំនៅកម្ពុជា។ ​លោក​ពិន ស៊ីសុវណ្ណ ​រាយការណ៍​ពី​រដ្ឋធានីវ៉ាស៊ីនតោន​។ សូម​ប្រុង​ប្រយ័ត្ន៖ រូប​ភាពក្នុង​វីដេអូ​នេះ អាច​មាន​ភាព​រំខាន ឬ ភាព​ហិង្សា សម្រាប់​អស់​លោក​អ្នក​នាង ពេល​ទស្សនា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG