លោក Stephen Scalise ត្រូវបានបាញ់នៅថ្ងៃពុធនេះ នៅក្រុង Alexandria រដ្ឋVirginiaដែលនៅខាងត្បូងរដ្ឋធានីវ៉ាស៊ីនតោន នេះបើតាមក្រុមមន្រ្តីសង្រ្គោះបន្ទាន់ក្នុងតំបន់។
លោក Scalise ត្រូវបានបាញ់ត្រូវត្រគៀក គ្រាដែលលោក និងអ្នកផ្សេងទៀតដែលក្នុងមានសមាជិកសភាមួយចំនួន កំពុងហាត់សមកីឡា Baseball ដែលនឹងត្រូវប្រកួតនៅថ្ងៃព្រហស្បតិ៍។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សយ៉ាងតិចណាស់៥នាក់ផ្សេងទៀតដែលហាក់ដូចជាត្រូវរបួស។
អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានថ្លែងថា ទាំងលោកប្រធានាធិបតី លោក Donald Trump និងលោកអនុប្រធានធិបតី Mike Pence បានដឹងអំពីហេតុការណ៍នេះ ហើយបានសរសេរនៅក្នុងTwitter លោកថា «យើងបួងសួង និងគិតដល់អ្នកដែលរងរបួស»៕