ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ត្បូង​​ប្រកាស​អ្នក​ស្លាប់​ទី​៧​ដោយសារ​ជម្ងឺ MERS


រូប​ភាព​ឯកសារ ៖ បុគ្គលិក​មន្ទីរពេទ្យ​និង​អ្នក​មក​មន្ទីរ​ពេទ្យ​សួរ​សុខ​ទុក្ខ​អ្នក​ជម្ងឺ​ ពាក់​ម៉ាសបង្ការ​ជម្ងឺ​ MERS នៅ​សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។
រូប​ភាព​ឯកសារ ៖ បុគ្គលិក​មន្ទីរពេទ្យ​និង​អ្នក​មក​មន្ទីរ​ពេទ្យ​សួរ​សុខ​ទុក្ខ​អ្នក​ជម្ងឺ​ ពាក់​ម៉ាសបង្ការ​ជម្ងឺ​ MERS នៅ​សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រសួង​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ជន​រងគ្រោះ​ជា​ស្រ្តី​អាយុ​៦៨​ឆ្នាំ​ម្នាក់ ​ដែល​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់នៃ​មន្ទី​ពេទ្យ​ក្រុង​សេអ៊ូល ​ដែល​នៅ​ទី​នោះ​មាន​ការ​ឆ្លង​ជម្ងឺ​ Mers មុនៗ​បាន​កើត​មាន​ឡើង។

​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​មាន​ករណី​ថ្មី​ទី៨​បាន​ផ្ទុះ​ឡើង ​ដោយ​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​នោះ​សរុប​ចំនួន​៩៥​នាក់​ហើយ។

លោក Jeong Eun-Kyung មន្រ្តី​មជ្ឈមណ្ឌល​ត្រួតត្រា​ជម្ងឺ​បាន​និយាយ​ថា «យើង ​បញ្ជាក់​ថា ​មាន​ករណី​នៃ​ជម្ងឺ MERS ចំនួន​៩៥។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ​មាន​អ្នក​ជម្ងឺ​៩​នាក់ ​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹងនរ​រហូត​មក​ទល់​ពេល​នេះ‍»។

ការ​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​នោះ បាន​នាំ​ឲ្យ​មនុស្ស​ជាង​២៥០០​នាក់ ​ត្រូវ​ដាក់​ឲ្យ​នៅ​ទី​កន្លែង​ដាច់​ដោយ​ឡែក​ពី​គេ​ សម្រាប់​ជន​សង្ស័យ​ដែល​មាន​ការទាក់​ទង​ជាមួយ​អ្នក​ជម្ងឺ MERS។​

ក្រុម​មន្រ្តី​សុខាភិបាល​បាន​និយាយ​ថា ​ពួកគេ​កំពុង​តាម​ដាន​សញ្ញា​ទូរស័ព្ទ​ចល័ត​របស់​មនុស្ស​ដែល​នៅ​ដាច់​ពី​គេ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួកគេ​ធ្វើ​ទៅ​តាម​វិធានការ​ដាក់​ឲ្យ​នៅ​ដោយ​លែក​ពី​គេនេះ។​

កូរ៉េ​ខាង​ត្បូង​បាន​បិទ​សាលារៀន​ជិត​២​០០០​កន្លែង​ នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការរាលដាល​មេរោគ​នោះ។ ករណី​នៃ​ជម្ងឺ​ឆ្លង​ទាំងអស់​បា​ន​កើត​មាន​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែ​ទាំ​សុខភាព។

កាល​ពី​ថ្ងៃ​អាទិត្យ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​គោល​នយោបាយ​របស់​ខ្លួន​ហើយ ​បាន​បញ្ចេញ​ឈ្មោះ​មណ្ឌល​ថែទាំ​សុខភាព​ទាំង​២៤​ ដែល​នៅ​ទី​នោះ​មាន​អ្នក​ជម្ងឺ​ MERS ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG