ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៧ ត្រូវបានប្រារព្ធឡើងនាថ្ងៃសុក្រនេះ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ។ ពិព័រណ៍សៀវភៅនេះមានរយៈពេល ០៣ ថ្ងៃ គឺចាប់ពីថ្ងៃសុក្រទី០៧ រហូតដល់ថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ដោយមានស្តង់ពិព័រណ៍សៀវភៅចំនួន ១១៤ស្តង់ ដែលរួមមានទាំងសៀវភៅជាតិ និងអន្តរជាតិ។
គោលបំណងបំណងនៃពិព័រណ៍សៀវភៅនេះគឺ លើកស្ទួយស្នាដៃរបស់អ្នកនិពន្ធ ខ្មែរ និងផ្សព្វផ្សាយវិស័យបោះពុម្ពនៅកម្ពុជា ក៏ដូចជា លើកទឹកចិត្តការសរសេរ និងទម្លាប់នៃការអាន។