ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ែប៊ី​មិន​ប្រាកដ​អំពី​ការ​ដាក់​វិធានការ​រឹតត្បិត​កូវីដ១៩​ជា​ថ្មី ​ក្រោយ​ផ្ទុះ​បាតុកម្ម​ហិង្សា

កងកម្លាំង​សន្ដិសុខ​ប្រើប្រាស់​របាំង​ការពារ​ខ្លួន ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បិទសកម្មភាព​សង្គម ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​ប៊ែលក្រាដ ប្រទេស​សែប៊ី នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ទប់ស្កាត់​ការ​​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

ប្រធានាធិបតី​ស៊ែប៊ី​និង​ក្រុម​មន្ត្រី​កាល​ពី​ថ្ងៃ​ពុធ បាន​ផ្តល់​សញ្ញា​មិន​ជាក់​លាក់​ថា​តើ​ពួក​គេ​នឹង​ធ្វើ​តាម​គម្រោង​ដាក់វិធានការបិទ​រដ្ឋធានី​ប៊ែលក្រាដ​ជា​ថ្មី​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ឬ​យ៉ាង​ណា ក្រោយ​ពី​មាន​បាតុករ​រាប់​ពាន់​នាក់​បាន​ចេញ​មក​តវ៉ា​ហិង្សាប្រឆាំង​នឹង​វិធានការ​នេះ។

​បាតុករ​បាន​ចេញ​មក​តវ៉ា​ក្រោយ​ប្រធានាធិបតី​លោក Aleksandar Vucic បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នឹង​ដាក់​បម្រាម​គោចរ​នៅ​ចុង​សប្តាហ៍​ ក្រោយ​ករណី​ស្លាប់​ក្នុង​មួយ​ថ្ងៃ​បាន​កើន​ដល់​ ១៣​ នាក់ ហើយ​អ្នក​ឆ្លង​កូវីដ១៩​ថ្មី​ក្នុង​មួយ​ថ្ងៃ​កើន​ដល់​ជិត​ ៣០០ ​នាក់។

ក្រុម​ប្រឆាំង​បាន​ចោទ​មេដឹកនាំ​ស៊ែប៊ី​ដែល​មាន​និន្នាការ​ផ្តាច់ការ​ថា បាន​រួម​ចំណែក​ដល់​ការរាតត្បាត​កាន់​តែ​ខ្លាំង​នៃ​កូវីដ១៩​ ដោយ​លោក​ប្រញាល់​ប្រញាល់​ពេក​ក្នុង​ការ​ដក​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​លើក​ទី​១ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​មិថុនា និង​ដើម្បី​ពង្រឹង​អំណាច​លោក៕

XS
SM
MD
LG