រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងជើង រុស្ស៊ី ជប៉ុន ឥណ្ឌា ប៉ាគីស្ថាន អេស្ប៉ាញ លីបង់ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល បារាំង និងប៉ូឡូញ។
រូបភាពជុំវិញពិភពលោក ០៩ កញ្ញា ២០១៨
![ទាហានកូរ៉េខាងជើងដើរក្បួននៅក្នុងពេលប្រមូលផ្តុំមួយនៅទីលាន Kim Il Sung នៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ដែលមានក្បួនរថក្រោះ និងកាំភ្លើងធំ តាមពីក្រោយ ដើរក្បួនកាត់ក្រុងព្យុងយ៉ាង នៅពេលដែលប្រទេសនេះប្រារព្ធខួបលើកទី៧០នៃការបង្កើតប្រទេសនេះ។](https://gdb.voanews.com/6a6596f0-3081-431f-8043-f1734a2c790c_w1024_q10_s.jpg)
១
ទាហានកូរ៉េខាងជើងដើរក្បួននៅក្នុងពេលប្រមូលផ្តុំមួយនៅទីលាន Kim Il Sung នៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ដែលមានក្បួនរថក្រោះ និងកាំភ្លើងធំ តាមពីក្រោយ ដើរក្បួនកាត់ក្រុងព្យុងយ៉ាង នៅពេលដែលប្រទេសនេះប្រារព្ធខួបលើកទី៧០នៃការបង្កើតប្រទេសនេះ។
![នេះជាការបញ្ចូលគ្នានៃរូបភាពដែលបង្ហាញពីការវាយតប់របស់ក្រុមសន្តិសុខជាតិរបស់រុស្ស៊ី ទៅលើបាតុករ ក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងផែនការបង្កើនអាយុចូលនិវត្តន៍នៅទូទាំងប្រទេស ក្នុងក្រុងមូស្គូ។](https://gdb.voanews.com/acc35716-5a14-4287-97b9-ad87bf5fbd71_w1024_q10_s.jpg)
២
នេះជាការបញ្ចូលគ្នានៃរូបភាពដែលបង្ហាញពីការវាយតប់របស់ក្រុមសន្តិសុខជាតិរបស់រុស្ស៊ី ទៅលើបាតុករ ក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងផែនការបង្កើនអាយុចូលនិវត្តន៍នៅទូទាំងប្រទេស ក្នុងក្រុងមូស្គូ។
![ក្រុមជួយសង្គ្រោះរបស់ប៉ូលិសតូក្យូស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងក្រុង Astuma បន្ទាប់ពីមានការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ នៅទៅលើកោះ Hokkaido ប្រទេសជប៉ុន។](https://gdb.voanews.com/49a5529d-bb0f-49b6-9b01-7c773475b61c_w1024_q10_s.jpg)
៣
ក្រុមជួយសង្គ្រោះរបស់ប៉ូលិសតូក្យូស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងក្រុង Astuma បន្ទាប់ពីមានការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ នៅទៅលើកោះ Hokkaido ប្រទេសជប៉ុន។
![សាច់ញាតិ និងអ្នកជិតខាងរបស់ប៉ូលិសឈ្មោះ Naveed Jeelani ទ្រហោយំនៅពេលដែលសាកសពរបស់លោកត្រូវបានគេនាំយកមកផ្ទះ នៅក្នុងក្រុង Srinagar តំបន់ Kashmir។ សាកសពរបស់លោក Jeelani និងមិត្តភក្តិរបស់លោកឈ្មោះ Adil Shah ត្រូវបានគេយកចេញពីភ្នំទឹកកក Kolahoi Glacier ក្នុងជ្រោះ Pahalgam។ អ្នកទាំងពីរបានស្លាប់ ខណៈដែលអ្នកដើរផ្សងព្រេងម្នាក់ទៀតរងរបួស នៅពេលពួកគេធ្លាក់នៅក្នុងក្រហែងមួយ នៅពេលចុះពីភ្នំទឹកកក Kolahoi Glacier ដែលមានកម្ពស់៤.៥០០ម៉ែត្រ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/cc72a5c7-cb42-4dc2-b3b8-f3e667271686_w1024_q10_s.jpg)
៤
សាច់ញាតិ និងអ្នកជិតខាងរបស់ប៉ូលិសឈ្មោះ Naveed Jeelani ទ្រហោយំនៅពេលដែលសាកសពរបស់លោកត្រូវបានគេនាំយកមកផ្ទះ នៅក្នុងក្រុង Srinagar តំបន់ Kashmir។ សាកសពរបស់លោក Jeelani និងមិត្តភក្តិរបស់លោកឈ្មោះ Adil Shah ត្រូវបានគេយកចេញពីភ្នំទឹកកក Kolahoi Glacier ក្នុងជ្រោះ Pahalgam។ អ្នកទាំងពីរបានស្លាប់ ខណៈដែលអ្នកដើរផ្សងព្រេងម្នាក់ទៀតរងរបួស នៅពេលពួកគេធ្លាក់នៅក្នុងក្រហែងមួយ នៅពេលចុះពីភ្នំទឹកកក Kolahoi Glacier ដែលមានកម្ពស់៤.៥០០ម៉ែត្រ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
![បុរសៗអាហ្វហ្គានីស្ថានមើលទៅក្រៅតាមបង្អួចបែកបាក់ នៅកន្លែងវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ នៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/2cb3d26b-a2b1-48b2-bd5b-9f68bcbce653_w1024_q10_s.jpg)
៥
បុរសៗអាហ្វហ្គានីស្ថានមើលទៅក្រៅតាមបង្អួចបែកបាក់ នៅកន្លែងវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ នៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![រូបភាពពីលើអាកាសនេះបង្ហាញឲ្យឃើញទូកមួយដែលដឹកជនទេសន្តរប្រវេសន៍ជាប់នៅក្នុងដៃសមុទ្រ Strait of Gibraltar មុនពេលត្រូវបានជួយសង្គ្រោះដោយទីភ្នាក់ងារជួយសង្គ្រោះ និងរុករកលើដែនសមុទ្រ Spanish Guardia Civil and the Salvamento Maritimo របស់អេស្ប៉ាញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/333c7426-c9dd-4533-b47f-bfbb17badd75_w1024_q10_s.jpg)
៦
រូបភាពពីលើអាកាសនេះបង្ហាញឲ្យឃើញទូកមួយដែលដឹកជនទេសន្តរប្រវេសន៍ជាប់នៅក្នុងដៃសមុទ្រ Strait of Gibraltar មុនពេលត្រូវបានជួយសង្គ្រោះដោយទីភ្នាក់ងារជួយសង្គ្រោះ និងរុករកលើដែនសមុទ្រ Spanish Guardia Civil and the Salvamento Maritimo របស់អេស្ប៉ាញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
![ក្មេងស្រីស៊ីរីម្នាក់រងចាំចាកចេញពីក្រុង Beirut ប្រទេសលីបង់ ដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងប្រទេសស៊ីរីវិញ។](https://gdb.voanews.com/36182c7e-268f-4858-9a1a-bcc5247b633f_w1024_q10_s.jpg)
៧
ក្មេងស្រីស៊ីរីម្នាក់រងចាំចាកចេញពីក្រុង Beirut ប្រទេសលីបង់ ដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងប្រទេសស៊ីរីវិញ។
![ក្មេងៗប្រណាំងរថយន្តដោយការធាក់នឹងជើង នៅក្នុងកម្មវិធី Goodwood Revival ដែលជាពិធីប្រណាំងរថយន្តមួយប្រភេទមានរយៈពេលបីថ្ងៃ នៅក្នុងតំបន់ Goodwood ប្រទេសអង់គ្លេស។](https://gdb.voanews.com/909688f2-722d-4dfd-8889-c520bd8873e8_w1024_q10_s.jpg)
៨
ក្មេងៗប្រណាំងរថយន្តដោយការធាក់នឹងជើង នៅក្នុងកម្មវិធី Goodwood Revival ដែលជាពិធីប្រណាំងរថយន្តមួយប្រភេទមានរយៈពេលបីថ្ងៃ នៅក្នុងតំបន់ Goodwood ប្រទេសអង់គ្លេស។
![ប៉ូលិសរុស្ស៊ីឃាត់ខ្លួនក្មេងម្នាក់ នៅពេលប្រមូលផ្តុំតវ៉ាលើអាយុចូលនិវត្តន៍ នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/e1e650aa-2729-48cf-9be0-28d4e2fc4e9e_w1024_q10_s.jpg)
៩
ប៉ូលិសរុស្ស៊ីឃាត់ខ្លួនក្មេងម្នាក់ នៅពេលប្រមូលផ្តុំតវ៉ាលើអាយុចូលនិវត្តន៍ នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។
![ក្មេងប្រុសម្នាក់លីចៀមតូចមួយដើរទៅជ្រោះមួយ កាត់តាមក្រុង Mittenwald ក្នុងកម្មវិធីប្រពៃណី Almabtrieb ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/8dd1f3e4-3ab5-4b77-bcca-51a09946009f_w1024_q10_s.jpg)
១០
ក្មេងប្រុសម្នាក់លីចៀមតូចមួយដើរទៅជ្រោះមួយ កាត់តាមក្រុង Mittenwald ក្នុងកម្មវិធីប្រពៃណី Almabtrieb ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
![បុរសម្នាក់ប្រគុំតន្ត្រីនៅក្បែរឆ្នេរ Arpoador ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/a4d4e999-83e6-4fd8-96d3-581ad10c46ec_w1024_q10_s.jpg)
១១
បុរសម្នាក់ប្រគុំតន្ត្រីនៅក្បែរឆ្នេរ Arpoador ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
![មនុស្សម្នាបង្ហោះខ្លែងនៅក្នុងពិធី International Dieppe Kite Festival លើកទី២០ នៅក្នុងក្រុង Dieppe ប្រទេសបារាំង។](https://gdb.voanews.com/52282f24-12e4-4b30-8006-29cca9a9ef75_w1024_q10_s.jpg)
១២
មនុស្សម្នាបង្ហោះខ្លែងនៅក្នុងពិធី International Dieppe Kite Festival លើកទី២០ នៅក្នុងក្រុង Dieppe ប្រទេសបារាំង។
![មនុស្សម្នាប្រមូលផ្តុំនៅលើទួលមួយក្បែរព្រលានយន្តហោះដើម្បីមើលយន្តហោះហោះឡើង នៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។](https://gdb.voanews.com/f42d5527-048e-43e3-ba74-090b8023f913_w1024_q10_s.jpg)
១៣
មនុស្សម្នាប្រមូលផ្តុំនៅលើទួលមួយក្បែរព្រលានយន្តហោះដើម្បីមើលយន្តហោះហោះឡើង នៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។
![ស្ត្រីម្នាក់តុបតែងជាដើមឈើឈរថតរូបនៅផ្សារទំនើប Civic Center Plaza បន្ទាប់ពីដើរក្បួនមួយដែលមានឈ្មោះថា Rise For Climate នៅក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/ac297d7d-1daf-4638-898f-21bdce203b96_w1024_q10_s.jpg)
១៤
ស្ត្រីម្នាក់តុបតែងជាដើមឈើឈរថតរូបនៅផ្សារទំនើប Civic Center Plaza បន្ទាប់ពីដើរក្បួនមួយដែលមានឈ្មោះថា Rise For Climate នៅក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
![អ្នករបាំសម្តែងនៅក្នុងកម្មវិធីដ៏ធំមួយដែលមានឈ្មោះថា Kadamati នៅពីមុខសាលាក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/eab1e12e-7c6b-410d-b11d-f36209da6523_w1024_q10_s.jpg)
១៥
អ្នករបាំសម្តែងនៅក្នុងកម្មវិធីដ៏ធំមួយដែលមានឈ្មោះថា Kadamati នៅពីមុខសាលាក្រុងប៉ារីស ប្រទេសបារាំង។
![កីឡាករ Sam Kendricks មកពីសហរដ្ឋអាមេរិកប្រកួតនៅក្នុងលោតដោយប្រើបង្គោលនៅទីលាន IAAF សម្រាប់ពានរង្វាន់ Continental Cup នៅក្នុងក្រុង Ostrava សាធារណរដ្ឋឆែក។](https://gdb.voanews.com/7ce1267d-fc79-4311-91e0-68b1893c3a3a_w1024_q10_s.jpg)
១៦
កីឡាករ Sam Kendricks មកពីសហរដ្ឋអាមេរិកប្រកួតនៅក្នុងលោតដោយប្រើបង្គោលនៅទីលាន IAAF សម្រាប់ពានរង្វាន់ Continental Cup នៅក្នុងក្រុង Ostrava សាធារណរដ្ឋឆែក។