រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ប៉ាឡេស្ទីន មីយ៉ាន់ម៉ា សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌូណេស៊ី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០២០

១
ទាហានឆ័ត្រយោងឥណ្ឌូណេស៊ីចុះចតអំឡុងពេលហ្វឹកហាត់សមយុទ្ធយោធា Jalak Sakti ដែលធ្វើឡើងនៅបន្ទាយអាកាសយ Sultan Iskandar Muda ក្នុងទីក្រុង Blang Bintang ខេត្ត Aceh។

២
មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រីអង់សា ស៊ូជី ពាក់ម៉ាស់ របាំងមុខ និងស្រោមដៃ ក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការបោះឆ្នោតនៅទីស្នាក់ការបណ្តោះអាសន្នរបស់គណបក្សប្រជាធិបតេយក្នុងរដ្ឋធានីណៃពិដោ។

៣
អត្តពលិកប៉ាឡេស្ទីនលោក Ahmed Abu Hasira បង្ហាញសមត្ថភាពអំឡុងពេលបិទទីក្រុងដោយសារការរាតត្បាតជំងឺកូវីដ២៩ក្នុងទីក្រុងហ្គាហ្សា។

៤
ប៉ូលិសបំបែកការវាយគ្នារវាងអ្នកគាំទ្រប្រធាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងបាតុករគាំទ្រចលនាដើម្បីជីវិតពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលហៅជាភាសាអង់គ្លេសថា Black Lives Matter នៅខាងក្រៅអគារ Oregon State Capitol ក្នុងទីក្រុង Salem រដ្ឋ Oregon កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

៥
សិស្សជាច្រើនរង់ចាំជាជួរមុននឹងចូលថ្នាក់រៀនមួយនៅសាលា Luis Amigo ក្នុងទីក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

៧
អ្នកពន្លត់អគ្គិភ័យសំរាកពេលកំពុងពន្លត់ភ្លើងនៅទីក្រុង Alpine រដ្ឋកាលីហ្វ័រញ៉ា។

១០
អគារតូក្យូ(កណ្តាល) ត្រូវបានបំភ្លឺនៅពេលមានភ្ញៀវទស្សនាក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។