រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ី ម៉ាដាហ្គាស្កា លីប៊ី រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ ស្កុតឡែន និងកាណាដា។
រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០១៩

១
កាកសំណល់ផ្លាស្ទិកប្រមូលផ្តុំគ្នាយ៉ាងច្រើននៅឆ្នេរ Sukaraja ក្នុងក្រុង Bandar Lampung ប្រទេសឥណ្ឌូណេស៊ី។

២
សម្តេចប៉ាប Francis យាងមកដល់ដើម្បីធ្វើកម្មវិធីសូត្រធម៌មួយនៅក្នុងក្រុង Antananarivo ប្រទេសម៉ាដាហ្គាស្កា។

៣
សមាជិកនៃក្រុមរុករក និងជួយសង្គ្រោះរបស់អង្គការ SOS Mediterranee មើលជើងមេឃតាមកែវយឺត ដើម្បីមើលថាតើមានទូកដែលមានស្ថានភាពពិបាកៗ នៅក្នុងដែនទឹកអន្តរជាតិ នៅភាគខាងជើងប្រទេសលីប៊ីឬយ៉ាងណា។

៤
កីឡាការនី Bianca Andreescu មកពីកាណាដា សប្បាយចិត្តបន្ទាប់ពីបានឈ្នះកីឡាការនី Serena Williams មកពីសហរដ្ឋអាមេរិក នៅក្នុងការប្រកួត U.S. Open Tennis Championships វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងក្រុងញូវយ៉ក។

៥
សិល្បករម្នាក់សម្តែងនៅលើផ្លូវ Tverskaya ក្នុងពេលប្រារព្ធខួបលើកទី៨៧២របស់ក្រុងមូស្គូ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
ក្មេងៗលេងល្បែងដែលគេហៅថា Kabaddi នៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

៧
ជនមូស្លីម Shi'ite សម្តែងឈុតឆាកជាមួយនឹងភ្លើង នៅក្នុងកម្មវិធីឧទ្ទិសដល់សាវ័ក Ashura នៅក្នុងក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

៨
បុរសម្នាក់ចូលរួមប្រកួតនៅក្នុងការប្រកួតលើកញញួរ នៅក្នុងកម្មវិធី Braemar Gathering ប្រចាំឆ្នាំ នៅក្នុងក្រុង Braemar ប្រទេសស្កុតឡែន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

៩
កាបូបរបស់តារាសម្តែង Jennifer Lopez នៅបានគេថតបាន នៅពេលនាងអញ្ជើញមកដល់សម្រាប់កម្មវិធីពិសារអាហារ Hustlers នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ Toronto នៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

១០
សេះត្រូវបានគេប្រើដើម្បីប្រមូលផលនៅក្នុងវាលមួយនៅក្បែរក្រុង Colfax រដ្ឋធានីវ៉ាស៊ីនតោន នៅចំពេលមានបាតុកម្មប្រចាំឆ្នាំ ដែលធ្វើឡើងដោយសមាគម Palouse Empire Threshing Bee ដែលជាក្រុមការពារអភិរក្សរបៀបធ្វើកសិដ្ឋានតាំងពីរាប់ទសវត្សរ៍មុន។