រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអ៊ុយរូហ្គាយ ស៊ីរី អ៊ីតាលី វេណេស៊ុយអេឡា អូទ្រីស បារាំង យេម៉ែន អារ៉ាប៊ី សាអូឌីត បារាំង ចិន និងកាហ្សាស្តង់។
រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៦

១
ជនធម្មយាត្រាមូស្លីមពិនិត្យមើលរូង Hera នៅកំពូលភ្នំ Mount Al-Noor នៅមុនពេលធម្មយាត្រា Haj ប្រចាំឆ្នាំនៅក្រុង Mecca ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

២
យានអវកាស Soyuz TMA-20M ចុះចតជាមួយនឹងអវកាសយានិកក្នុងដំណើរហោះហើរក្នុងលំហ Expedition 48 លោក Jeff Williams អវកាសយានិករុស្ស៊ីលោក Alexey Ovchinin និងលោក Oleg Skripochka នៃស្ថានីយអវកាសរុស្ស៊ី Roscosmos ជិតក្រុង Zhezkazgan ប្រទេសកាហ្សាស្តង់។

៣
អវកាសយានិករបស់អង្គការណាសាលោក Jeff Williams (ខាងឆ្វេង) អវកាសយានិករុស្សីលោក Alexey Ovchinin (កណ្តាល) និងលោក Oleg Skripochka នៃស្ថានីយអវកាសរុស្ស៊ី Roscosmos ស្ថិតនៅខាងក្នុងយាន Soyuz TMA-20M មុនពេលចុះចតនៅតំបន់ដាច់ស្រយាលជិតកុ្រង Zhezkagan ប្រទេសកាហ្សាស្តង់។

៤
ផ្សែងអ័ព្ទគ្របដណ្តប់លើជ្រលងភ្នំ Inntal ខណៈពេលព្រះអាទិត្យរះពីលើភ្នំ Hundskopf នៅភូមិ Gnadenwald ភាគខាងកើតប្រទេសអូទ្រីស។

៥
ជនចំណាកស្រុកស៊ីរីវិលត្រឡប់ទៅក្រុង Jarabulus វិញតាមច្រកទ្វារ Karkamis នៅតំបន់ Kili ភាគខាងត្បូងប្រទេស។

៦
កម្មករដាក់បន្លាលួសនៅលើរបងមួយតាមបណ្តោយកំពង់ផែ Calais ដើម្បីកុំឲ្យការពារជនចំណាកស្រុកហក់ឡើងលើឡានដឹកទំនិញ នៅប្រទេសបារាំង។

៧
អាជីវករលក់សត្វគោជនជាតិយេម៉ែនរង់ចាំអតិថិជន ស្របពេលជនមូស្លីមត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យបូជាយញ្ញ Eid al-Adha នៅផ្សារមួយក្នុងក្រុងសាណា ប្រទេសយេម៉ែន។

៨
Thai-German national David Pfizenmaier walks through a traffic intersection holding a sign encouraging Thais to vote in the upcoming election in Bangkok, Thailand.

៩
បុគ្គលិកផ្តល់ជំនួយថតរូបជាមួយនឹងសុនខនៅផ្ទះចិញ្ចឹមសុនខអនាថានៅក្រុង Los Teques ប្រទេសវេណេស៊ុយអេឡា។ ប្រជាជនវេណេស៊ុយអេឡាមានការលំបាកនៅក្នុងការចិញ្ចឹមសុនខរបស់ខ្លួន ខណៈពេលវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកកំពុងនាំឲ្យមានកំណើនសត្វអនាថានៅតាមដងផ្លូវ សួនច្បារ និងជម្រកបណ្តោះអាសន្ននានា។

១០
រូបសំណាកសត្វខ្លាឃ្មុះផេនដាឈរលើដីក្នុងទីធ្លារោងចក្រ DPCA Chengdu ក្នុងក្រុង Chengdu ប្រទេសចិន។

១១
កីឡាករ Luis Suarez នៃប្រទេសអ៊ុយរូហ្គាយ ស្រែកក្នុងសភាពឈឺចាប់ បន្ទាប់ពីត្រូវបានធ្វើឲ្យដួលក្នុងតំបន់ប៉េណាំងទីអំឡុងពេលការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ រវាងប្រទេសអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយក្នុងក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។