រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាជប៉ុន ហ្វីលីពីន ព័រតូរីកូ អ៊ីតាលី មីយ៉ាន់ម៉ា តួកគី ឥណ្ឌា ប៉ាគីស្ថាន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៥ កញ្ញា ២០១៧

១
អ្នកយាមជនជាតិជប៉ុនរៀបចំទទួលមន្រ្តីការពារប្រទេសឥណ្ឌាលោក Arun Jaitley នៅក្រសួងការពារប្រទេសក្នុងទីក្រុងតូក្យូ។

២
សាក្សីពាក់ស្រោមមុខម្នាក់ចង្អុលប៉ូលិសដែលត្រូវបានសង្ស័យថាបានសម្លាប់ Kian delos Santos អាយុ១៧ឆ្នាំខណដែលនាងកំពុងធ្វើសក្ខីកម្មអំឡុងសវនាការសភាមួយក្នុងទីក្រុង Pasay នៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៣
ស្រ្តីម្នាក់កំពុងមើលធ្នើរទទេដែលធម្មតាគឺពេញដោយទឹកបរិសុទ្ធបន្ទាប់ពីអភិបាលប្រទេស Puerto Rico លោក Ricardo Rossello ប្រកាសថារដ្ឋនេះកំពុងត្រៀមខ្លួនសម្រាប់ព្យុះ Irma នៅ ទីក្រុង San Juan កាលពីថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៧។

៤
តារាសម្តែង Jennifer Lawrence បានមកដល់ក្នុងសន្និសីទកាសែតសម្រាប់ខ្សែភាពយន្ត «អ្នកម្តាយ» នៅក្នុងទិវាខ្សែភាពយន្ត Venice លើកទី៧៤ ប្រទេសអ៊ីតាលី។

៥
គ្រួសារជនជាតិរ៉ូហ៊ីងយ៉ាបានមកដល់ព្រំដែនបង់ក្លាដែសបន្ទាប់ពីបានឆ្លងកាត់ទន្លេ Naf river នៅព្រំដែនមីយ៉ាន់ម៉ា។

៦
បាឡុងជាច្រើនហោះលើទីក្រុង Nevsehir ក្នុងតំបន់ប្រវត្តិសាស្រ្ត Cappadocia នៃប្រទេសតួកគី។

៧
សាសនិកជនហិណ្ឌូចូលរួមក្នុងក្បួនដង្ហែរទៅកាន់សមុទ្រ Arabian ជាមួយនឹងនិមិត្តរូបព្រះ Ganesha ដ៏ធំដើម្បី ជ្រមុជចូលក្នុងទឹកក្នុងថ្ងៃចុងក្រោយនៃទិវា Ganesha Chaturthi នៃទីក្រុងMumbai ប្រទេសឥណ្ឌា។

៨
មនុស្សម្នាបានរត់លើតំបូលដែលមានប្រវែង១៥០ម៉ែត្រដែលត្រូវបានកែច្នៃឡើងវិញលើអគារការិយាល័យដែលមានកម្ពស់១៦ជាន់។ នេះគឺជាផ្លូវរត់ក៏ខ្ពស់បំផុតក្នុងទីក្រុងឡុងដ៏។

៩
ក្មេងស្រីម្នាក់ដើរកាត់សម្រាមដែលគេបោះចោលនៅតាមឆ្នេរសមុទ្រ Clifton ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។