រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦មកពីប្រទេសចិន ឡាវ យេម៉ែន ម៉ាឡេស៊ី អង់គ្លេស និងអារ៉ាប៊ីសាអូឌីត។
រូបភាពជុំវិញពិភពលោក០៥ កញ្ញា ២០១៦

១
ក្រុមអ្នកសម្តែងជាមួយនឹងឧបករណ៍ភ្លេងគែន បន្ទាប់ពីលំហាត់សមនៅឯមជ្ឈមណ្ឌលសន្និបាតជាតិក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨។

២
រូបសំណាក ប្រវែង ១២០ ម៉ែត្រ នៃគំរូសំណង់សម័យកាលសតវត្សរ៍ទី១៧ ក្នុងក្រុងឡុងដ៍ ត្រូវបានដុតបញ្ឆេះ ដើម្បីរំឮកពីរឿងរ៉ាវអគ្គិភ័យក្នុងក្រុងឡុងដ៍ នាឆ្នាំ ១៦៦៦។

៣
ក្រុមអ្នកធម្មយាត្រាជនជាតិមូស្លីមធ្វើដំណើរជុំវិញដុំ Kaaba នៅឯវិហារ Grand Mosque ក្នុងក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។

៤
អ្នកចិញ្ចឹមជិះសត្វអូទ្រីសរបស់ខ្លួននៅកសិដ្ឋានសត្វអូទ្រីស Jelita ក្នុងក្រុង Seremban ខាងក្រៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

៥
ប្រធានាធិបតីរុស្ស៊ីលោកវ្លាដឺមៀ ពូទីននិយាយជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា នៅក្រុង Hangzhou ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន។

៦
មនុស្សម្នានៅមើលកន្លែងរងការវាយប្រហារតាមអាកាសដឹកនាំដោយកងកម្លាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនៅក្រុងកំពង់ផែ Houdieda នៃសមុទ្រក្រហម ប្រទេសយេម៉ែន។

៧
ព្រះសង្ឃពុទ្ធសាសនាមួយអង្គឈរជិតគ្រាប់បែកមិនទាន់ផ្ទុះ ដែលត្រូវបានទម្លាក់ដោយកងកម្លាំងដែនអាកាសអាមេរិកនៅអំឡុងពេលសង្រ្គាមវៀតណម ក្នុងក្រុង Xieng Khouang ប្រទេសឡាវ។

៨
មេដឹកនាំនិស្សិត Nathan Law (កណ្តាល) ធ្វើការអបអរសាទរលើឆាក បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិក្នុងកោះហុងកុង ប្រទេសចិន។

៩
ក្រុមអ្នករបាំធ្វើការសម្តែងនៅអំឡុងពេលពិធីទទួលភ្ញៀវពេលរសៀលសម្រាប់កិច្ចប្រជុំកំពូល G-20 នៅឯ West Lake ក្រុង Hangzhouខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។