ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ៣០ កញ្ញា ២០១៨
០១ តុលា ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ី រុស្ស៊ី ប៉ាឡេស្ទីន ឥណ្ឌា បារាំង អៀវឡង់ អូស្ត្រាលី អូទ្រីស និងម៉ាឡេស៊ី។
១
ក្រុមជួយសង្គ្រោះកំពុងជួយជនរងគ្រោះម្នាក់បន្ទាប់ពីមានគ្រោះរញ្ជួយដី និងរលកស៊ូណាមីនៅក្នុងក្រុង Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូណេស៊ី។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកជនរងគ្រោះដែលជាប់នៅក្នុងអគារបាក់បែក នៅកន្លែងដែលពួកគេឮសំឡេងស្រែកឲ្យជួយ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
២
មនុស្សម្នាព្យយាមកំណត់អត្តសញ្ញាណរបស់សាកសពនៅមន្ទីរពេទ្យមួយនៅក្នុងក្រុង Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងនៅក្នុងតំបន់នេះ។ ចំនួនអ្នកស្លាប់បានកើនឡើងទៅដល់៨៣២នាក់ ខណៈដែលមនុស្សម្នាផ្សេងទៀតកំពុងស្វះស្វែងរកចំណី និងទឹក ហើយការលួចប្លន់កំពុងរីករាលដាល។
៣
ក្រុមសម្តែងលើអាការរុស្ស៊ីឈ្មោះ Strizhi សម្តែងនៅមុនពេលចាប់ផ្តើមនៃការប្រកួត Formula One Russian Grand Prix នៅទីលាន Sochi Autodrom ក្នុងក្រុង Sochi ប្រទេសរុស្ស៊ី។
៤
រូបរបស់កុមារាប៉ាឡេស្ទីនម្នាក់ឈ្មោះ Nassir al-Mosabeh អាយុ១២ឆ្នាំ ដែលបានស្លាប់នៅក្នុងបាតុកម្មមួយនៅព្រំដែនអ៊ីស្រាអែល និងតំបន់ Gaza ត្រូវបានគេដាក់នៅលើតុរៀនរបស់គេនៅក្នុងសាលាមួយ ក្នុងក្រុង Khan Younis ប្រទេសប៉ាឡេស្ទីន។
៥
មនុស្សម្នាតុបតែងក្នុងឈុតប្រពៃណីឈរថតនៅក្នុងពេលហាត់សមរបាំ Garba នៅមុនពិធីបុណ្យ Navratri នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
៦
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Thom Browne នៅក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវផ្ការីក/រដូវក្តៅ២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
៧
សុនខមួយក្បាលហែលទឹកនៅក្នុងរលកក្នុងកម្មវិធីប្រកួត Surf City Surf Dog ប្រចាំឆ្នាំលើកទី១០ នៅឆ្នេរ Huntington រដ្ឋ California កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
៨
អ្នកសម្តែង Bru Theatre ចូលរួមក្នុងការសម្តែងតាមផ្លូវមួយដែលគេហៅថា The Fisherwives ដែលតំណាងឲ្យផ្នែកមួយនៃសហគមន៍នេសាទកាលពី១០០ឆ្នាំមុន នៅក្នុងក្រុង Galway ប្រទេសអៀវឡង់។
៩
មនុស្សម្នាក់បង្ហាញការវាយខ្សែតីរបស់នាង នៅលើរថយន្តមួយនៅក្នុងកម្មវិធី Deni Ute Muster ប្រចាំឆ្នាំ នៅក្នុងក្រុង Deniliquin ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
១០
មនុស្សម្នាជិះកាត់ក្រុងបុរាណ Innsbruck ប្រទេសអូទ្រីស នៅក្នុងការប្រណាំងកង់ Men's Elite សម្រាប់ពាន់រង្វាន់ UCI Road World Championships ២០១៨។
១១
អ្នកចម្រៀង The Weeknd សម្តែងនៅក្នុងការប្រគុំតន្ត្រី Global Citizen Festival នៅក្នុងក្រុងញូវយ៉ក បុរីញូវយ៉ក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
១២
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Thom Browne នៅក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវផ្ការីក/រដូវក្តៅ២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
១៣
មនុស្សម្នាក់លោតពីលើអគារភ្លោះម៉ាឡេស៊ីក្នុងក្រុង Kuala Lumpur ក្នុងកម្ពស់៣០០ម៉ែត្រ នៅក្នុងកម្មវិធី International KL Tower Base-Jump ប្រចាំឆ្នាំ។
រូបភាពជុំវិញពិភពលោក ៣០ កញ្ញា ២០១៨
XS
SM
MD
LG