រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី យេម៉ែន ចិន ស៊ីរី អង់គ្លេស បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៨

១
សិស្សប៉ូលិសប៉ាឡេស្ទីនបង្ហាញជំនាញរបស់ពួកគេនៅក្នុងមហាវិទ្យាល័យប៉ូលិសដឹកនាំដោយក្រសួងការផ្ទៃ Hamas-led ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ Gaza Strip។

២
កុមារាដើរកាត់ស្ពានឬស្សី នៅលើព្រែកដែលពោរពេញដោយគំនរសម្រាមមួយចេញពីទន្លេ Ciliwung ក្នុងទីក្រុង Bogor ប្រទេសឥណ្ឌូណេស៊ី។

៣
បុគ្គលិកជំនួយលីបាវម្សៅនៅខេត្តភាគខាងជើង Hajjah កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ ២០១៨ ខណដែលជនជាតិយេម៉ែនដែលត្រូវបានគេផ្លាស់ពីទីក្រុងកំពង់ផែ Hodeidah ទទួលបានជំនួយមនុស្សធម៌ដែលអង្គការស្បៀងអាហារពិភពលោកបានបរិច្ចាគ។

៥
រថយន្តជាច្រើនបានគាំងស្ទះនៅលើផ្លូវធំមួយនៅក្បែរស្ថានីយបង់ប្រាក់ នៅក្នុងទីក្រុង Zhengzhou
អំឡុងពេលដែលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះបានបញ្ចប់នៅខេត្ត Henan ប្រទេសចិនកាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៨។
អំឡុងពេលដែលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះបានបញ្ចប់នៅខេត្ត Henan ប្រទេសចិនកាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

៦
បុគ្គលិកសង្រ្គោះលើកជនរងគ្រោះចេញពីគំនរថ្មបន្ទាប់ពីអគារមួយបានបែកបាក់ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៨
ជនជាតិប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងនៅច្រកចូលព្រំដែន Erez រវាងតំបន់ហ្គាហ្សានិងអ៊ីស្រាអែលនៅភាគខាងជើងតំបន់ Gaza Strip។

១០
គណប្រតិភូម្នាក់បានមកដល់សន្និសីទរបស់គណបក្ស Labour Party ក្នុងទីក្រុង Liverpool ភាគពាយព្យនៃប្រទេសអង់គ្លេស។

១២
អ្នកនេសាទត្រីម្នាក់ជិះទូកមួយនៅលើទឹកកខ្វក់នៅឯជាយក្រុង Srinagar ទីក្រុង Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

១៣
កុមារស៊ីរីដែលភៀសខ្លួនចូលរួមក្នុងថ្នាក់រៀននៅក្នុងសាលាបណ្តោះអាសន្នមួយក្នុងភូមិ Muhandiseen នៅខេត្ត Aleppo កាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៨។

១៤
តារាបង្ហាញម៉ូត ស្លៀកសម្លៀកបំពាក់ដែលច្នៃសម្រាប់រដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៩ ក្នុងកម្មវិធីបង្ហាញម៉ូតក្នុងទីក្រុងប៉ារីសប្រទេសបារាំង។