រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧មានមកពីប្រទេសដូចជាអង់គ្លេស ចិន អាហ្វហ្គានីស្ថាន រុស្ស៊ី បារាំង អែលសាល់វ៉ាឌ័រ កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ីក តួកគី ឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៧

១
បុរសជនជាតិបាលីម្នាក់ឈរមើលភ្នំភ្លើង Mount Agung ពីព្រះវិហារមួយនៅ Karangasem ទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ី។

២
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងរៀបចំដុតថ្នាំញៀនខុសច្បាប់នៅក្រៅក្រុង Jalalabad។

៣
លោក Kadri Gursel អ្នកសរសេរព័ត៌មានសម្រាប់កាសែតជំទាស់ប្រទេសតួកគី Cumhuriyet ថើបប្រពន្ធរបស់គាត់អ្នកស្រី Nazire Kalkan Gursel បន្ទាប់ពីលោកចេញពីគុក Silivri ខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល។

៤
កម្មករកំពុងកៀរក្រដាសនិងកំទេចថ្មរចេញពីអគារដែលបាក់បែកមួយក្នុងការរញ្ជួយដីកាលពីសប្តាហ៍មុនកាច់ជ្រុងផ្លូវ Gabriel Mancera និងផ្លូវ Escocia ក្នុងទីក្រុង Del Valle ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។

៥
កាំភ្លើងធំត្រូវបានបាញ់ឡើងលើក្នុងការសមយុទ្ធយោធាមួយនៅក្នុងតំបន់ Ningxia Autonomous ប្រទេសចិន កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។

៦
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Prince Harry (ស្តាំ) បានមកដល់ការប្រកួតកីឡាវាយតេនីសជនពិការជាមួយនឹងមិត្តស្រី Meghan Markle ទីក្រុង Toronto ប្រទេសកាណាដាកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។

៧
លោក Marshall Plumlee កីឡាករបាល់បោះរបស់ក្រុម Los Angeles Clippers ចុះហត្ថាលេខាជាច្រើនអំឡុងថ្ងៃផ្សព្វផ្សាយ NBA កាលពីថ្ងៃទី២៥ កញ្ញា ២០១៧ ក្នុងទីក្រុង Los Angeles រដ្ឋCalifornia។

៨
ក្រុមកងកម្លាំងអាកាសរបស់អង់គ្លេស (RAF) «Red Arrows» កំពុងធ្វើសមយុទ្ធដើម្បីអបអរទិវាសាអូឌី អារ៉ាប៊ីជាតិលើកទី៨៧ ក្នុងទីក្រុង Jeddah កាលពីថ្ងៃទិ២៥ កញ្ញា ២០១៧។

៩
និស្សិតម្នាក់នៃសាកលវិទ្យាល័យជាតិរបស់ប្រទេស El Salvador ស្លៀកពាក់ជាទាហានអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង San Salvador ប្រទេស El Salvador កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។

១០
តារាបង្ហាញម៉ូតម្នាក់ស្លៀកឈុតច្នៃសម្រាប់រដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៨ ក្នុងការបង្ហាញម៉ូតក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

១១
ប្រជាជននាំគ្នាចូលរួមលេងក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងភក់អំឡុងការប្រារព្ធពិធីបន្ទាប់ពីច្រូតកាត់រួចក្នុងភូមិ Jinhua ខេត្តZhejiang ប្រទេសចិន។

១២
មនុស្សម្នាកំពុងមើលទេសភាពពីស្ពានសម្រាប់អ្នកដំណើរមួយដែលទើបតែបើកនៅក្នុងសួនឧទ្យាន Zaryadye Park ដែលមានវិមានក្រឹមឡាំងនិងក្រសួងការបរទេសនៅពីក្រោយខណដែលព្រះអាទិត្យកំពុងលិចក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី Russia កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។

១៣
លោក Addison Russell នៃក្រុម Chicago Cubs ឈ្មុលចូលទៅក្នុងហ្វូងទស្សនិកជនប៉ុន្តែមិនអាចចាប់បាល់ដែលត្រូវបានវាយដោយកីឡាករក្នុងក្រុម St. Louis Cardinals លោក Jedd Gyorko ក្នុងជុំទី២នៃការប្រកួតកីឡារបែសប៊លក្នុងទីក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។