រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសបង់ក្លាដែស អាល្លឺម៉ង់ ចិន ឆែក អ៊ីរ៉ាក់ លីបង់ និងហូឡង់។
រូបភាពជុំវិញពិភពលោក ២៥ កញ្ញា ២០១៧
![ម៉ាស៊ីនប្រើចំហាយទឹកក្នុងសម័យមុនមួយធ្វើរុញទូររថភ្លើងមួយនៅលើផ្លូវរថភ្លើង Cog Railway ក្នុងការធ្វើដំណើរចម្ងាយ៣,៨ម៉ាលទៅលើកំពូលភ្នំ Washington ដែលមានកម្ពស់៦.២៨៨ហ្វីតនៅក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក។](https://gdb.voanews.com/5788584d-3580-4811-a67d-05c010b6477b_w1024_q10_s.jpg)
១
ម៉ាស៊ីនប្រើចំហាយទឹកក្នុងសម័យមុនមួយធ្វើរុញទូររថភ្លើងមួយនៅលើផ្លូវរថភ្លើង Cog Railway ក្នុងការធ្វើដំណើរចម្ងាយ៣,៨ម៉ាលទៅលើកំពូលភ្នំ Washington ដែលមានកម្ពស់៦.២៨៨ហ្វីតនៅក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក។
![សត្វបក្សីដណ្តើមកន្លែងគ្នាទុំនៅលើខ្សែភ្លើងមួយនៅពេលព្រលប់នៅក្នុងក្រុង Kansas រដ្ឋ Kansas។](https://gdb.voanews.com/7968e8b4-220b-495b-a8b2-eecc1787585f_w1024_q10_s.jpg)
២
សត្វបក្សីដណ្តើមកន្លែងគ្នាទុំនៅលើខ្សែភ្លើងមួយនៅពេលព្រលប់នៅក្នុងក្រុង Kansas រដ្ឋ Kansas។
![ស្ត្រីហិណ្ឌូម្នាក់ ដែលឆ្លងពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសបង់ក្លាដែស បីកូនរបស់គាត់ នៅពេលដែលគាត់អង្គុយនៅក្នុងជំរំជនភៀសខ្លួនដែលធ្វើឡើងសម្រាប់ជនភៀសខ្លួនហិណ្ឌូនៅក្បែរក្រុង Kutupalong ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/0624a9d7-5e63-4a13-9b82-5e17da63d0be_w1024_q10_s.jpg)
៣
ស្ត្រីហិណ្ឌូម្នាក់ ដែលឆ្លងពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសបង់ក្លាដែស បីកូនរបស់គាត់ នៅពេលដែលគាត់អង្គុយនៅក្នុងជំរំជនភៀសខ្លួនដែលធ្វើឡើងសម្រាប់ជនភៀសខ្លួនហិណ្ឌូនៅក្បែរក្រុង Kutupalong ប្រទេសបង់ក្លាដែស។
![បុគ្គលិកក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងប៉ានណូមួយសែងផ្ទាំងរូបរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដើម្បីផ្គុំចូលគ្នានៅក្នុងបែរឡាំង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មួយថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតសកលរួចមក។](https://gdb.voanews.com/6be4832e-ad3b-45e3-9cc3-ea6598562ca3_w1024_q10_s.jpg)
៤
បុគ្គលិកក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងប៉ានណូមួយសែងផ្ទាំងរូបរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដើម្បីផ្គុំចូលគ្នានៅក្នុងបែរឡាំង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មួយថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតសកលរួចមក។
![បុរសម្នាក់ធ្វើការសម្តែងជិះឧបករណ៍លើទឹកនៅឧទ្យាន Shenyang Olympic ក្នុងខេត្ត Liaoning ប្រទេសចិន។](https://gdb.voanews.com/62dae618-a983-4914-a298-0f4cd886c55e_w1024_q10_s.jpg)
៥
បុរសម្នាក់ធ្វើការសម្តែងជិះឧបករណ៍លើទឹកនៅឧទ្យាន Shenyang Olympic ក្នុងខេត្ត Liaoning ប្រទេសចិន។
![បុរសម្នាក់ដើរលើខ្សែដែលចងភ្ជាប់នឹងអគារមួយនៅទីលាន Old Town ក្នុងក្រុង Prague សាធារណរដ្ឋឆែក។ ការសម្តែងនេះជាផ្នែកមួយនៃយុទ្ធនាការមួយដើម្បីគាំទ្រដល់មនុស្សដែលជំងឺទឹកនោមផ្អែម។](https://gdb.voanews.com/3fbbad4e-ce3e-4675-a45c-339c31e07d8a_w1024_q10_s.jpg)
៦
បុរសម្នាក់ដើរលើខ្សែដែលចងភ្ជាប់នឹងអគារមួយនៅទីលាន Old Town ក្នុងក្រុង Prague សាធារណរដ្ឋឆែក។ ការសម្តែងនេះជាផ្នែកមួយនៃយុទ្ធនាការមួយដើម្បីគាំទ្រដល់មនុស្សដែលជំងឺទឹកនោមផ្អែម។
![សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដើរកាត់គំនរបាក់បែកនៅក្នុងក្រុង Raqqa។](https://gdb.voanews.com/a412b259-839e-45ec-8fe6-dea1e676f5ab_w1024_q10_s.jpg)
៧
សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដើរកាត់គំនរបាក់បែកនៅក្នុងក្រុង Raqqa។
![នាង Perla Helou ដែលជាបវរកញ្ញាលីបង់ថ្មីសម្រាប់ឆ្នាំ២០១៧សប្បាយចិត្ត បន្ទាប់ពីការប្រកាសលទ្ធផលនៅក្នុងកាស៊ីណូ Du Liban ក្នុងក្រុង Beirut ប្រទេសលីបង់។](https://gdb.voanews.com/3a5f5734-d251-497e-a509-1eaa41de460c_w1024_q10_s.jpg)
៨
នាង Perla Helou ដែលជាបវរកញ្ញាលីបង់ថ្មីសម្រាប់ឆ្នាំ២០១៧សប្បាយចិត្ត បន្ទាប់ពីការប្រកាសលទ្ធផលនៅក្នុងកាស៊ីណូ Du Liban ក្នុងក្រុង Beirut ប្រទេសលីបង់។
![បុរស Kurd អ៊ីរ៉ាក់មួយបង្ហាញម្រាមដៃដែលប្រឡាក់ទឹកថ្នាំរបស់គាត់ បន្ទាប់ពីធ្វើការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិស្តីពីឯករាជ្យភាពរបស់ក្រុម Kurd នៅក្នុងក្រុង Arbil រដ្ឋធានីនៃតំបន់ស្វយ័តមួយក្នុងប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/8fd5a102-9f80-4a39-be97-b11a184692a3_w1024_q10_s.jpg)
៩
បុរស Kurd អ៊ីរ៉ាក់មួយបង្ហាញម្រាមដៃដែលប្រឡាក់ទឹកថ្នាំរបស់គាត់ បន្ទាប់ពីធ្វើការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិស្តីពីឯករាជ្យភាពរបស់ក្រុម Kurd នៅក្នុងក្រុង Arbil រដ្ឋធានីនៃតំបន់ស្វយ័តមួយក្នុងប្រទេសអ៊ីរ៉ាក់។
![ដំរីដែលទើបតែកើតមួយរៀនដើរកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងសួនសត្វ DierenPark Amersfoort នៅក្នុងក្រុង Amersfoort ប្រទេសហូឡង់។](https://gdb.voanews.com/47e32ac4-d211-428f-a879-ea6e24545713_w1024_q10_s.jpg)
១០
ដំរីដែលទើបតែកើតមួយរៀនដើរកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងសួនសត្វ DierenPark Amersfoort នៅក្នុងក្រុង Amersfoort ប្រទេសហូឡង់។
![មន្ត្រីសន្តិសុខម្នាក់ឈរយាមនៅក្បែរកន្ត្រកយក្សមួយដែលតុបតែងជាមួយនឹងផ្កា និងផ្លែឈើនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង។](https://gdb.voanews.com/a5ef89f6-8662-4d21-ae77-87813a6207a8_w1024_q10_s.jpg)
១១
មន្ត្រីសន្តិសុខម្នាក់ឈរយាមនៅក្បែរកន្ត្រកយក្សមួយដែលតុបតែងជាមួយនឹងផ្កា និងផ្លែឈើនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង។