រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌូណេស៊ី អ៊ីតាលី សហរដ្ឋអាមេរិក ស្រីលង្កា អេស្ប៉ាញ ស៊ីមបាវ៉េ និងអាហ្រ្វិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៤ កញ្ញា ២០១៩

១
ប៉ូលិសកូបកម្មឥណ្ឌូណេស៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកនិស្សិតបាតុករអំឡុងការប៉ះទង្គិចមួយនៅខាងក្រៅសភាក្នុងរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

២
ជនភៀសខ្លួនស្ថិតក្នុងវាវាជួយសង្រ្គោះ Ocean Viking នៅកំពង់ផែ Sicilian ទីក្រុង Messina ប្រទេសអ៊ីតាលីកាលពីថ្ងៃទិ២៤ ខែកញ្ញា ឆ្នាំ២០១៩។

៣
អ្នកគាំទ្រការផ្លាស់ប្តូររបបប្រមូលផ្តុំនៅខាងក្រៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅក្នុងថ្ងៃទី០១នៃការតស៊ូមតិនៅក្នុងមហាសន្និបាតអ.ស.ប.កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងទីក្រុងញូវយ៉ក។

៤
បុរសម្នាក់ដើរកាត់ភ្លៀងធ្លាក់ខ្លាំងមួយក្នុងទីក្រុង Colombo ប្រទេសស្រីលង្កាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

៥
កសិករប៉ាឡេស្ទីនបេះផ្លែលម៉ើនៅក្នុងទីក្រុង Deir al-Balah ភាគកណ្តាលតំបន់ហ្គាហ្សាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

៦
មនុស្សម្នានាំគ្នាសង់ជាសរសរមនុស្ស«Castellers» អំឡុងការប្រារព្ធពិធី Saint Merce ក្នុងទីប្រជុំជន San Jaume ទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

៧
ស្រ្តីម្នាក់ដងទឹកពីអណ្តូងមួយក្នុងសួន Warren រដ្ឋធានីហារ៉ារេប្រទេសស៊ីមបាវ៉េកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

៨
ប្រជាជនជាច្រើនពាន់នាក់ស្លៀកសម្លៀកបំពាក់សេ្តចបុរាណ ប្រមូលផ្តុំគ្នាដើម្បីអបអរថ្ងៃបុណ្យ King Shakaក្បែរផ្នូររបស់ព្រមហាក្សត្រដ៏អស្ចារ្យ Shaka នៃកុលសម្ព័ន្ធZulu ក្នុទីក្រុង Kwadukuza ចម្ងាយប្រមាណ៩៨គីឡូម៉ែត្រភាគខាងជើងទីក្រុង Durban កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។