រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល ម៉ិកស៊ិក រុស្ស៊ី កាណាដា អូស្ត្រាលី បារាំង អេស្ប៉ាញ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៤ កញ្ញា ២០១៧
![កីឡាកររបស់ក្រុម Baltimore Ravens ដែលរួមមានទាំងអតីតកីឡាករ Ray Lewis (រូបឆ្វេងទី២) ផងដែរ លុតជង្គង់ក្នុងពេលគោរពភ្លេងជាតិអាមេរិកាំង មុនពេលប្រឆាំងកីឡាបាល់ឱប NFL ទល់នឹងក្រុម Jacksonville Jaguars នៅស្តាត Wembley ក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/5668c52e-cd41-4be1-8031-38074474f0b5_w1024_q10_s.jpg)
១
កីឡាកររបស់ក្រុម Baltimore Ravens ដែលរួមមានទាំងអតីតកីឡាករ Ray Lewis (រូបឆ្វេងទី២) ផងដែរ លុតជង្គង់ក្នុងពេលគោរពភ្លេងជាតិអាមេរិកាំង មុនពេលប្រឆាំងកីឡាបាល់ឱប NFL ទល់នឹងក្រុម Jacksonville Jaguars នៅស្តាត Wembley ក្នុងក្រុងឡុងដ៍។
![មនុស្សម្នាកាន់ផ្ទាំងក្រដាស នៅពេលរង់ចាំលោកស្រីអធិការបតី Angela Merkel ដែលជាមេដឹកនាំគណបក្ស Christian Democratic Union ដើម្បីប្រតិកម្មទៅនឹងការស្ទង់មតិជាលើកដំបូងដែលសួរថា តើអ្នកបានបោះឆ្នោតឲ្យអ្នកណា នៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុងបែរឡាំង។](https://gdb.voanews.com/52d66452-ff12-49da-8dbc-08222584686c_w1024_q10_s.jpg)
២
មនុស្សម្នាកាន់ផ្ទាំងក្រដាស នៅពេលរង់ចាំលោកស្រីអធិការបតី Angela Merkel ដែលជាមេដឹកនាំគណបក្ស Christian Democratic Union ដើម្បីប្រតិកម្មទៅនឹងការស្ទង់មតិជាលើកដំបូងដែលសួរថា តើអ្នកបានបោះឆ្នោតឲ្យអ្នកណា នៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុងបែរឡាំង។
![ស្ត្រីម្នាក់ដើរជាមួយនឹងកូនរបស់គាត់កាត់ទាហានម្នាក់ដែលកំពុងឈរជើង និងកំពុងតម្រង់កាំភ្លើងរបស់គាត់នៅក្នុងតំបន់អនាធិបតេយ្យក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។](https://gdb.voanews.com/0ebe5f2e-b92b-4e63-a005-051d984c97f8_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ដើរជាមួយនឹងកូនរបស់គាត់កាត់ទាហានម្នាក់ដែលកំពុងឈរជើង និងកំពុងតម្រង់កាំភ្លើងរបស់គាត់នៅក្នុងតំបន់អនាធិបតេយ្យក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
![មេបញ្ជាការនៃក្រុម Moles Carlos Morales Cienfuegos ត្រូវបានគេថតបានក្នុងពេលឈប់សម្រាកមួយនៅក្នុងការជួយសង្គ្រោះក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៧ ៤ថ្ងៃបន្ទាប់ពីមានការរញ្ជួយដីនៅក្នុងកណ្តាលប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/d73938ef-dd98-490d-888d-c23f0d15714c_w1024_q10_s.jpg)
៤
មេបញ្ជាការនៃក្រុម Moles Carlos Morales Cienfuegos ត្រូវបានគេថតបានក្នុងពេលឈប់សម្រាកមួយនៅក្នុងការជួយសង្គ្រោះក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៧ ៤ថ្ងៃបន្ទាប់ពីមានការរញ្ជួយដីនៅក្នុងកណ្តាលប្រទេសម៉ិកស៊ិក។
![ស្ត្រីម្នាក់បណ្តើរសុនខរបស់គាត់នៅពេលមានអ័ព្ទនៅក្បែរភូមិ Meshcherskoye នៅខាងក្រៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/c899f630-9b37-426e-91c4-44d6e9b231e8_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់បណ្តើរសុនខរបស់គាត់នៅពេលមានអ័ព្ទនៅក្បែរភូមិ Meshcherskoye នៅខាងក្រៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និងកូនស្រីរបស់លោកឈ្មោះ Ella-Grace ស្វាគមន៍លោកជំទាវទី១ Melania Trump នៅពេលលោកស្រីអញ្ជើញចូលរួមក្នុងពិធីសម្ភោធកម្មវិធី Invictus Games នៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។](https://gdb.voanews.com/38869024-8a7f-440d-8aa5-969bf3fd7682_w1024_q10_s.jpg)
៦
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និងកូនស្រីរបស់លោកឈ្មោះ Ella-Grace ស្វាគមន៍លោកជំទាវទី១ Melania Trump នៅពេលលោកស្រីអញ្ជើញចូលរួមក្នុងពិធីសម្ភោធកម្មវិធី Invictus Games នៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
![សុនខ Prince Dudeman និងម្ចាស់ឈ្មោះ Ryan Thor ត្រូវបានទឹករលកបោកនៅក្នុងព្រឹត្តិការណ៍ Surf City Surf Dog ប្រចាំឆ្នាំលើកទី៩ នៅឆ្នេរ Huntington ក្នុងរដ្ឋ California កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។](https://gdb.voanews.com/754f2e0b-1717-489d-9b82-a10da55c0b45_w1024_q10_s.jpg)
៧
សុនខ Prince Dudeman និងម្ចាស់ឈ្មោះ Ryan Thor ត្រូវបានទឹករលកបោកនៅក្នុងព្រឹត្តិការណ៍ Surf City Surf Dog ប្រចាំឆ្នាំលើកទី៩ នៅឆ្នេរ Huntington ក្នុងរដ្ឋ California កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
![កីឡាករ Phillip Leitch មកពីអូស្ត្រាលី (រូបឆ្វេង) ប្រកួតជាមួយនឹងកីឡាករបារាំងឈ្មោះ Michael Sadde ដើម្បីដណ្តើមយកពានរង្វាន់ World Jousting Championship នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/56ed40b8-f03c-4b77-aad8-3d73b54f99f1_w1024_q10_s.jpg)
៨
កីឡាករ Phillip Leitch មកពីអូស្ត្រាលី (រូបឆ្វេង) ប្រកួតជាមួយនឹងកីឡាករបារាំងឈ្មោះ Michael Sadde ដើម្បីដណ្តើមយកពានរង្វាន់ World Jousting Championship នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![លោក Michel Robillard ដែលជាអ្នកធ្វើកាប៊ីនជនជាតិបារាំង បើករថយន្តម៉ាក 2CV Citroen ដែលធ្វើចេញពីឈើដោយផ្ទាល់ដៃ នៅក្នុងក្រុង Loches ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។](https://gdb.voanews.com/51fc9b26-e84a-4c3b-9d96-25ae463ecee3_w1024_q10_s.jpg)
៩
លោក Michel Robillard ដែលជាអ្នកធ្វើកាប៊ីនជនជាតិបារាំង បើករថយន្តម៉ាក 2CV Citroen ដែលធ្វើចេញពីឈើដោយផ្ទាល់ដៃ នៅក្នុងក្រុង Loches ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
![មនុស្សម្នាក់កាន់ផ្ទាំងក្រដាសដែលសរសេរជាភាសា Catalan (ភាសាតំបន់ក្នុងប្រទេសអេស្ប៉ាញ) ថា «យើងចង់ធ្វើការបោះឆ្នោត» នៅពេលនាងជិះលើស្មាអ្នកផ្សេងនៅក្នុងទីលាន Sant Jaume ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/5821ff09-6799-434a-bfa4-70eabb062c96_w1024_q10_s.jpg)
១០
មនុស្សម្នាក់កាន់ផ្ទាំងក្រដាសដែលសរសេរជាភាសា Catalan (ភាសាតំបន់ក្នុងប្រទេសអេស្ប៉ាញ) ថា «យើងចង់ធ្វើការបោះឆ្នោត» នៅពេលនាងជិះលើស្មាអ្នកផ្សេងនៅក្នុងទីលាន Sant Jaume ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Dolce & Gabbana សម្រាប់រដូវក្តៅ/ផ្ការីក ឆ្នាំ២០១៨/១៩ ក្នុងកម្មវិធីមួយនៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/4ce8e0a0-9177-4a8d-987b-a1d64dff72c7_w1024_q10_s.jpg)
១១
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Dolce & Gabbana សម្រាប់រដូវក្តៅ/ផ្ការីក ឆ្នាំ២០១៨/១៩ ក្នុងកម្មវិធីមួយនៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។