រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មកពីប្រទេសអូទ្រីស អាល្លឺម៉ង់ អង់គ្លេស ឥណ្ឌា បេឡារុស តង់សានី អ៊ីតាលី ឥណ្ឌូណេស៊ី បារាំង និងវៀតណាម។
រូបភាពជុំវិញពិភពលោក ២៣ កញ្ញា ២០១៨
![ក្រុមជិះកង់ឈ្មោះ CCC Sprandi Polkowice ប្រកួតនៅក្នុងការប្រណាំងកង់ Team Time Trial សម្រាប់ពានរង្វាន់ UCI Cycling Road World Championships នៅក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។](https://gdb.voanews.com/549edeea-b574-4171-b123-efd9c8f4114d_w1024_q10_s.jpg)
១
ក្រុមជិះកង់ឈ្មោះ CCC Sprandi Polkowice ប្រកួតនៅក្នុងការប្រណាំងកង់ Team Time Trial សម្រាប់ពានរង្វាន់ UCI Cycling Road World Championships នៅក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។
![បុរសម្នាក់តុបតែងក្នុងឈុតប្រពៃណីមួយចូលរួមនៅក្នុងការដើរក្បួនកាំភ្លើង និងសម្លៀកបំពាក់ប្រពៃណីនៅថ្ងៃទី២នៃកម្មវិធី Oktoberfest លើកទី១៨៥ នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/80034d2c-e791-4fdb-99c4-5df701ffdf70_w1024_q10_s.jpg)
២
បុរសម្នាក់តុបតែងក្នុងឈុតប្រពៃណីមួយចូលរួមនៅក្នុងការដើរក្បួនកាំភ្លើង និងសម្លៀកបំពាក់ប្រពៃណីនៅថ្ងៃទី២នៃកម្មវិធី Oktoberfest លើកទី១៨៥ នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។
![ដើមរុក្ខជាតិ Virginia Creeper ដែលវាលគ្របពីលើបន្ទប់ញ៉ាំតែ Tu Hwnt I'r Bont បានប្រែទៅពណ៌ក្រហម នៅថ្ងៃទី១នៃរដូវស្លឹកឈើជ្រុះនៅក្នុងក្រុង Llanrwst ចក្រភពអង់គ្លេស។](https://gdb.voanews.com/e5617b3e-8332-403a-b8c3-ca3efdebf7d3_w1024_q10_s.jpg)
៣
ដើមរុក្ខជាតិ Virginia Creeper ដែលវាលគ្របពីលើបន្ទប់ញ៉ាំតែ Tu Hwnt I'r Bont បានប្រែទៅពណ៌ក្រហម នៅថ្ងៃទី១នៃរដូវស្លឹកឈើជ្រុះនៅក្នុងក្រុង Llanrwst ចក្រភពអង់គ្លេស។
![មនុស្សម្នាដង្ហែព្រះគណេស នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi មុននឹងជ្រមុជរូបសំណាកនេះចូលទៅក្នុងសមុទ្រអារ៉ាប់ ក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/eeaaa5a4-ca80-4649-bb23-35591bfb34ab_w1024_q10_s.jpg)
៤
មនុស្សម្នាដង្ហែព្រះគណេស នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi មុននឹងជ្រមុជរូបសំណាកនេះចូលទៅក្នុងសមុទ្រអារ៉ាប់ ក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
![ក្តាន់ឈ្មោលរត់នៅលើវាលមួយនៅក្នុងតំបន់អភិរក្ស Naliboksky នៅក្បែរភូមិ Kozliki ប្រទេសបេឡារុស។](https://gdb.voanews.com/1b6dd9df-d9c4-42b8-bcac-dff639662d29_w1024_q10_s.jpg)
៥
ក្តាន់ឈ្មោលរត់នៅលើវាលមួយនៅក្នុងតំបន់អភិរក្ស Naliboksky នៅក្បែរភូមិ Kozliki ប្រទេសបេឡារុស។
![ស្ត្រីម្នាក់យំនៅក្បែរសាកសពរបស់បង ឬប្អូនស្រីរបស់នាង ដែលជាជនរងគ្រោះនៃការក្រឡាប់សាឡាង MV Nyerere នៅពេលដែលនាងរងចាំគេមកយកសាកសពនេះទៅបូជានៅកោះ Ukara ប្រទេសតង់សានី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ ពីរថ្ងៃក្រោយពីគ្រោះថ្នាក់ក្រឡាប់សាឡាងនៅបឹង Lake Victoria ចំនួនមនុស្សស្លាប់បានកើនឡើងជាង២០០នាក់ ខណៈដែលក្រុមមន្ត្រីនិយាយថា អ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានគេរកឃើញនៅក្នុងសាឡាងនេះ ហើយកិច្ចខិតខំប្រឹងប្រែងត្រូវបានបញ្ចប់ ហើយឥឡូវក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណសាកសព។](https://gdb.voanews.com/82c13466-1a50-4a60-b460-46c63d9a98d2_w1024_q10_s.jpg)
៦
ស្ត្រីម្នាក់យំនៅក្បែរសាកសពរបស់បង ឬប្អូនស្រីរបស់នាង ដែលជាជនរងគ្រោះនៃការក្រឡាប់សាឡាង MV Nyerere នៅពេលដែលនាងរងចាំគេមកយកសាកសពនេះទៅបូជានៅកោះ Ukara ប្រទេសតង់សានី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ ពីរថ្ងៃក្រោយពីគ្រោះថ្នាក់ក្រឡាប់សាឡាងនៅបឹង Lake Victoria ចំនួនមនុស្សស្លាប់បានកើនឡើងជាង២០០នាក់ ខណៈដែលក្រុមមន្ត្រីនិយាយថា អ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានគេរកឃើញនៅក្នុងសាឡាងនេះ ហើយកិច្ចខិតខំប្រឹងប្រែងត្រូវបានបញ្ចប់ ហើយឥឡូវក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណសាកសព។
![តារាបង្ហាញម៉ូដ Carla Bruni Sarkozy (រូបកណ្តាល) និងតារាដទៃទៀតបង្ហាញម៉ូដសម្លៀកបំពាក់នៅក្នុងកម្មវិធីបង្ហាញម៉ូដ Dolce & Gabbana នៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/0ab98b2f-1c4a-4c5e-b77d-52b703a99209_w1024_q10_s.jpg)
៧
តារាបង្ហាញម៉ូដ Carla Bruni Sarkozy (រូបកណ្តាល) និងតារាដទៃទៀតបង្ហាញម៉ូដសម្លៀកបំពាក់នៅក្នុងកម្មវិធីបង្ហាញម៉ូដ Dolce & Gabbana នៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។
![លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo (រូបឆ្វេងទី២) និងដៃគូឈរឈ្មោះបោះឆ្នោតជាមួយលោកគឺ លោក Ma'ruf Amin (រូបឆ្វេង) និងលោក Prabowo Subianto (រូបស្តាំទី២) ដែលជាគូប្រជែងនឹងលោក Joko Widodo និងលោក Sandiaga Uno (រូបស្តាំ) ដែលដៃគូឈរឈ្មោះបោះឆ្នោតជាមួយនឹងលោក Prabowo Subianto ប្រលែងបក្សីនៅក្នុងពិធីមួយសម្រាប់ការចាប់ផ្តើមយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ក្នុងក្រុងហ្សាការតា។](https://gdb.voanews.com/ea3b9bd7-7bab-451c-8069-f5afad126da1_w1024_q10_s.jpg)
៨
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo (រូបឆ្វេងទី២) និងដៃគូឈរឈ្មោះបោះឆ្នោតជាមួយលោកគឺ លោក Ma'ruf Amin (រូបឆ្វេង) និងលោក Prabowo Subianto (រូបស្តាំទី២) ដែលជាគូប្រជែងនឹងលោក Joko Widodo និងលោក Sandiaga Uno (រូបស្តាំ) ដែលដៃគូឈរឈ្មោះបោះឆ្នោតជាមួយនឹងលោក Prabowo Subianto ប្រលែងបក្សីនៅក្នុងពិធីមួយសម្រាប់ការចាប់ផ្តើមយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ក្នុងក្រុងហ្សាការតា។
![កីឡាករ Anthony Joshua មកពីអង់គ្លេសធ្វើដំណើរចូលក្នុងស្តាត នៅមុនពេលប្រដាល់ជាមួយនឹងកីឡាករ Alexander Povetkin មកពីរុស្ស៊ី នៅក្នុងស្តាត Wembley ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។](https://gdb.voanews.com/b6b7936c-7145-4909-93bd-f525a16b26b3_w1024_q10_s.jpg)
៩
កីឡាករ Anthony Joshua មកពីអង់គ្លេសធ្វើដំណើរចូលក្នុងស្តាត នៅមុនពេលប្រដាល់ជាមួយនឹងកីឡាករ Alexander Povetkin មកពីរុស្ស៊ី នៅក្នុងស្តាត Wembley ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
![ក្រុមសន្តិសុខនាំក្មេងប្រុសម្នាក់ដែលកំពុងតែយំ និងកាន់អាវរបស់កីឡាករ Neymar ដែលបានឲ្យរូបគេ បន្ទាប់ពីគេបានរត់ចូលទៅក្នុងទីលានប្រកួតនៅពេលបញ្ចប់ការប្រកួតបាល់ទាត់ French League One រវាងក្រុម Rennes និងក្រុម Paris-Saint-Germain នៅស្តាត Roazhon Park ក្នុងក្រុង Rennes ប្រទេសបារាំង។](https://gdb.voanews.com/f583db7f-9d3e-4744-a39d-1f10c8609099_w1024_q10_s.jpg)
១០
ក្រុមសន្តិសុខនាំក្មេងប្រុសម្នាក់ដែលកំពុងតែយំ និងកាន់អាវរបស់កីឡាករ Neymar ដែលបានឲ្យរូបគេ បន្ទាប់ពីគេបានរត់ចូលទៅក្នុងទីលានប្រកួតនៅពេលបញ្ចប់ការប្រកួតបាល់ទាត់ French League One រវាងក្រុម Rennes និងក្រុម Paris-Saint-Germain នៅស្តាត Roazhon Park ក្នុងក្រុង Rennes ប្រទេសបារាំង។
![ព្រះសង្ឃកំពុងសូត្រធម៌ជូនលោកប្រធានាធិបតីវៀតណាម Tran Dai Quang នៅវត្ត Viet Nam Quoc Tu នៅ ក្នុងក្រុងហូជីមិញ។ លោក Quang ដែលជាអតីតស្នងការនគរបាល ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយតឹងរ៉ឹង និងកុម្មុយនិស្តមួយរូប ដែលមានការលើកលែងតិចតួចចំពោះអ្នកមានគំនិតប្រឆាំង។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា លោកបានទទួលមរណភាពនៅថ្ងៃទី២១ ខែកញ្ញា ក្នុងវ័យ៦១ឆ្នាំ បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរមួយ។](https://gdb.voanews.com/715a34df-5d64-46d6-b346-e1f6f3efda71_w1024_q10_s.jpg)
១១
ព្រះសង្ឃកំពុងសូត្រធម៌ជូនលោកប្រធានាធិបតីវៀតណាម Tran Dai Quang នៅវត្ត Viet Nam Quoc Tu នៅ ក្នុងក្រុងហូជីមិញ។ លោក Quang ដែលជាអតីតស្នងការនគរបាល ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយតឹងរ៉ឹង និងកុម្មុយនិស្តមួយរូប ដែលមានការលើកលែងតិចតួចចំពោះអ្នកមានគំនិតប្រឆាំង។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា លោកបានទទួលមរណភាពនៅថ្ងៃទី២១ ខែកញ្ញា ក្នុងវ័យ៦១ឆ្នាំ បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរមួយ។
![ពពុះទឹកកខ្វក់ដែលប្រមូលផ្តុំនៅទន្លេ Yamuna ហោះហើរនៅលើអាកាស នៅក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។](https://gdb.voanews.com/06fde844-90e7-4c02-b958-b6f75be9cfc0_w1024_q10_s.jpg)
១២
ពពុះទឹកកខ្វក់ដែលប្រមូលផ្តុំនៅទន្លេ Yamuna ហោះហើរនៅលើអាកាស នៅក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។