រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសថៃ អាល្លឺម៉ង់ ស្វ៊ីស បង់ក្លាដែស អាល់បានី យេម៉ែន ចិន ម៉ិកស៊ិក និងអារ៉ាប៊ីសាអូឌីត។
រូបភាពជុំវិញពិភពលោក ២២ កញ្ញា ២០១៩

១
សត្វបក្សីស្ថិតនៅក្នុងទ្រុង នៅក្នុងការប្រកួតបក្សីច្រៀងចម្រៀងប្រចាំឆ្នាំ នៅក្នុងខេត្ត Narathiwat ប្រទេសថៃ។

២
ក្មេងៗស្រែកហ៊ោនៅក្នុងការដើរក្បួន Oktoberfest ក្នុងកម្មវិធីតាំងពិព័រណ៍ស្រាបៀរ Oktoberfest លើកទី១៨៦ នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។

៣
មនុស្សម្នាចូលរួមនៅក្នុងពិធីបុណ្យមួយដើម្បីបង្ហាញពីការរលាយផ្ទាំងទឺកកក Pizol នៅក្នុងក្រុង Mels ប្រទេសស្វ៊ីស។ នៅក្នុងការសិក្សាស្រាវជ្រាវមួយនៅដើមឆ្នាំនេះ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យបច្ចេកទេស ETH នៅក្នុងក្រុង Zurich បានរកឃើញថា ផ្ទាំងទឹកកក Alpine ជាង៩០%នឹងរលាយបាត់ នៅត្រឹមឆ្នាំ២១០០ ប្រសិនបើការបញ្ចេញឧស្ម័នផលផ្ទះកញ្ចក់មិនត្រូវបានគេគ្រប់គ្រងនោះទេ។

៤
បុរសម្នាក់សម្អាតទូករបស់លោកនៅក្នុងទន្លេ Buriganga ក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។

៥
ឡានដែលត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីនៅខាងក្រៅអគារនៃមហាវិទ្យាល័យភូគព្ភសាស្ត្រ (Faculty of Geology) នៅក្នុងក្រុង Tirana កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋាភិបាល និងសារព័ត៌មានអាល់បានីនិយាយថា ការរញ្ជួយដីដែលមានកម្លាំង៥,៨វ៉ិចទ័រ បានវាយប្រហារទៅលើភាគខាងលិចក្នុងប្រទេសអាល់បានី និងបានធ្វើឲ្យមនុស្សយ៉ាងតិច២នាក់រងរបួស។

៦
លោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីអាំងសាច់ នៅក្នុងយុទ្ធនាការ Polk County Democrats Steak Fry កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងក្រុង Des Moines រដ្ឋ Iowa។

៧
អ្នកគាំទ្រក្រុមឧទ្ទាម Houthi សម្តែងរបាំប្រពៃណី Baraa នៅក្នុងកម្មវិធីមួយដើម្បីស្វែងរកការផ្គត់ផ្គង់សម្ភារៈ ដល់យុទ្ធជន Houthi នៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។

៨
គូស្នេហ៍ចូលរួមនៅក្នុងការរៀបអាពាហ៍ពិពាហ៍ជាក្រុមដ៏ធំមួយនៅអគាររដ្ឋាភិបាលក្រុង Jiaxing ខេត្ត Zhejiang ប្រទេសចិន។

៩
នាង Stephanie Salgado ឈរថតរូបជាមួយនឹងឈុតសម្លៀកបំពាក់ដែលមានសញ្ញាប្រចៀវ ដើម្បីប្រារព្ធខួប៨០ឆ្នាំ នៃភាពយន្ត Batman នៅក្នុងក្រុង Mexico ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

១០
អ្នករាំសម្តែងការរាំរបស់ខ្លួននៅក្នុងការប្រគុំតន្ត្រីមួយឈ្មោះថា Mettle to the Top នៅសាលមហោស្រពពណ៌បៃតង នៅក្នុងក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៨៩។