រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសប៊ែលហ្ស៊ិក អូទ្រីស ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក សាធារណរដ្ឋប្រធាធិបតេយ្យកុងហ្គោ យេម៉ែន ឥណ្ឌា និងកូរ៉េខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៣ កញ្ញា ២០១៦

១
កងកម្លាំងពិសេសនៃយោធាកូរ៉េខាងត្បូងបំបែកដបដោយប្រើដៃទទេអំឡុងពេលការត្រាប់ធ្វើឡើងវិញនៃសង្រ្គាមនៅដងទន្លេ Naktong ក្នុងក្រុង Waegwan។

២
ស្រ្តីម្នាក់ដាក់សម្ងួតដុំក្រចៅនៅវាលស្រែមួយនៅស្រុក Nagaon រដ្ឋ Assam ភាគឦសាន ប្រទេសឥណ្ឌា។

៣
ស្រ្តីម្នាក់យំសោកនឹកប្តី ដែលយោងទៅតាមសាក្សី ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងសន្តិសុខដុតការិយាល័យបក្សប្រឆាំង UDPS នៅក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៤
បុរសវ័យចំណាស់មួយរូបឈរនៅក្នុងកម្ទេចកម្ទីរោងចក្របំពង់ និងស្នប់ទឹករបស់ក្រុមហ៊ុន Alsonidar Group បន្ទាប់ពីរោងចក្រនោះបានរងការវាយប្រហារតាមអាកាសនៅក្រុងសាណា ប្រទេសយេម៉ែន។

៥
ប៉ូលិស និងបាតុករលើកបាតុកររងរបួសចូលកន្លែងចតយានយន្តនៃសណ្ឋាគារ Omni Hotel ក្នុងក្រុង Charlotte រដ្ឋ North Carolina អំឡុងពេលបាតុកម្មប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Scott កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៦
ក្រុមជួយសង្រ្គោះស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួននៅទន្លេ Cimanuk ក្នុងស្រុក Garut ខេត្តជ្វាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃ បន្ទាប់ពីមានការបាញ់ដី និងគ្រោះទឹកជំនន់នៅតំបន់មួយចំនួននៅក្នុងប្រទេស។

៧
សត្វផេងឃ្វីនពីរក្បាលឈរទល់មុខគ្នានៅក្នុងសួនសត្វ Schoenbrunn ក្នុងក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៨
ព្រះអាទិត្យរះពីក្រោយការិយាល័យអាជ្ញាធរកំពង់ផែ Antwerpនៅចំណត Kattendijk រចនាឡើងដោយសា្ថបត្យករ Zaha Hadid ក្នុងក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក។