រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសក្រិក តៃវ៉ាន់ ម៉ិកស៊ិក បារាំង រុស្ស៊ី និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០២០

១
មណ្ឌលសុខភាពមួយរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងក្រុង Mouzaki ប្រទេសក្រិក បន្ទាប់ពីមានទឹកជំនន់ដែលបង្កឡើងដោយព្យុះ Mediterranean។

២
ទិដ្ឋាភាពពីលើអាកាសនេះបង្ហាញពីអ្នកទេសចរដែលទៅលេងកន្លែងសិល្បៈមួយដែលគេហៅថា The Ripple Maze at Gaoshuang ដែលត្រូវបានធ្វើឡើងពីឬស្សីដោយសិល្បករតៃវ៉ាន់ លោក Lee Kuei-chih នៅក្នុងកម្មវិធី Art Land នៅក្នុងក្រុង Taoyuan កោះតៃវ៉ាន់។

៣
ក្មេងប្រុសម្នាក់នៅក្នុងគ្រួសារមួយសិក្សានៅផ្ទះក្នុងក្រុង San Miguel Amoltepec Viejo រដ្ឋ Guerrero ប្រទេសម៉ិកស៊ិក ក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩។

៤
ទង់ជាតិនៃរដ្ឋនានាត្រូវបានបង្ហូតត្រឹមពាក់កណ្តាលនៅច្រកចេញចូលមូលដ្ឋានទ័ពអាកាស Offutt នៅក្បែរក្រុង Bellevue រដ្ឋ Nebraska កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់អ្នកស្រីចៅក្រម Ruth Bader Ginsburg នៃតុលាការកំពូលសហរដ្ឋអាមេរិក។

៥
ខ្យល់បក់រងើកភ្លើងពីដើមឈើកំពុងតែឆាបឆេះ ក្នុងពេលមានភ្លើងឆេះព្រៃ Bobcat Fire នៅក្នុងក្រុង Juniper Hills រដ្ឋ California កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

៦
លោក Tadej Pogacar ដែលជាកីឡាករមកពីប្រទេសស្លូវេនី ពាក់មួកពណ៌លឿង និងស្ថិតនៅចំកណ្តាល ជិះកង់នៅតាមមហាវិថី Champs Elysees ជាមួយនឹងក្រុមរបស់លោកនៅក្នុងការប្រណាំងកង់ Tour de France វគ្គទី២១ ដែលជាវគ្គផ្តាច់ព្រ័ត្រ លើចម្ងាយ១២២គ.ម. គិតចាប់ពីសង្កាត់ Mantes-la-Jolie ដល់ក្រុងប៉ារីស ប្រទេសបារាំង។

៧
លោក Andrei Smirnov សម្តែងការជិះទុយោមួយប្រភេទនៅលើទឹកទន្លេ Moscow River Channel នៅក្នុងកម្មវិធីឈរជិះក្តាររំអិល នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

៨
អ្នកសម្តែងម្នាក់ប្រើប្រាស់ជើងសិប្បនិម្មិត និងសម្តែងជាមួយនឹងសាធារណជននៅក្នុងកម្មវិធីសម្តែងតាមផ្លូវ Bermondsey ប្រចាំឆ្នាំនៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

៩
បុរសម្នាក់គ្រវីទង់ពណ៌ខ្មៅនៅក្នុងទឹក ក្នុងពេលតវ៉ាប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលក្នុងការបិទឆ្នេរសមុទ្រក្នុងពេលបិទសកម្មភាពសង្គមរយៈពេល៣សប្តាហ៍នៅទូទាំងប្រទេស ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។