កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០១៩
![បុរសម្នាក់កំពុងដុសខាត់ថូធ្វើពីដី ដែលគេប្រើប្រាស់ក្នុងពេលសម្ដែងរបាំ Garba នៅក្នុងរោងជាងមួយមុនពេលប្រារព្ធពិធីសាសនាហិណ្ឌូ ឈ្មោះថា Navratri ដែលក្នុងពិធីនេះ អ្នកគោរពសាសនាហិណ្ឌូគឺព្រះនាងទុគ៌ា ក៏ដូចជាយុវជនផ្សេងទៀតសម្ដែងជាការរាំដោយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/70c14c23-404d-4ae2-aec7-d0f68f6b416a_w1024_q10_s.jpg)
១
បុរសម្នាក់កំពុងដុសខាត់ថូធ្វើពីដី ដែលគេប្រើប្រាស់ក្នុងពេលសម្ដែងរបាំ Garba នៅក្នុងរោងជាងមួយមុនពេលប្រារព្ធពិធីសាសនាហិណ្ឌូ ឈ្មោះថា Navratri ដែលក្នុងពិធីនេះ អ្នកគោរពសាសនាហិណ្ឌូគឺព្រះនាងទុគ៌ា ក៏ដូចជាយុវជនផ្សេងទៀតសម្ដែងជាការរាំដោយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
![ក្ងានហើរនៅពីមុខកន្លែងរំលឹកការចងចាំ Jefferson Memorial នៅពេលកាំភ្លើងត្រូវបានបាញ់ក្នុងពិធីអញ្ជើញមកដល់នៃនាយករដ្ឋមន្ត្រីអូស្រាលី លោក Scott Morrison ដែលទទួលស្វាគមន៍ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅវាលស្មៅខាងត្បូង នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/cb7d6d64-e533-4683-8926-a43b877a8b60_w1024_q10_s.jpg)
២
ក្ងានហើរនៅពីមុខកន្លែងរំលឹកការចងចាំ Jefferson Memorial នៅពេលកាំភ្លើងត្រូវបានបាញ់ក្នុងពិធីអញ្ជើញមកដល់នៃនាយករដ្ឋមន្ត្រីអូស្រាលី លោក Scott Morrison ដែលទទួលស្វាគមន៍ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅវាលស្មៅខាងត្បូង នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![លោក Lando Norris ពីក្រុមហ៊ុន McLaren កំពុងហាត់សម្រាប់ការប្រកួត Grand Prix ក្នុងប្រទេសសិង្ហបុរី នៅទីលានប្រកួត Marina Bay Street Circuit។](https://gdb.voanews.com/1c5aad54-645b-402d-b4d7-d03a554ce856_w1024_q10_s.jpg)
៣
លោក Lando Norris ពីក្រុមហ៊ុន McLaren កំពុងហាត់សម្រាប់ការប្រកួត Grand Prix ក្នុងប្រទេសសិង្ហបុរី នៅទីលានប្រកួត Marina Bay Street Circuit។
![ក្រុមសកម្មជនបម្រែបម្រួលអាកាសធាតុ ធ្វើបាតុកម្មនៅទីក្រុងឡុងដ៍។](https://gdb.voanews.com/6e955396-8cdd-4ee2-8025-639f37c87655_w1024_q10_s.jpg)
៤
ក្រុមសកម្មជនបម្រែបម្រួលអាកាសធាតុ ធ្វើបាតុកម្មនៅទីក្រុងឡុងដ៍។
![មន្ត្រីនាយកដ្ឋានសត្វព្រៃរបស់ប្រទេសថៃដែលស្លៀកសម្លៀកបំពាក់ការពារខ្លួន កំពុងបញ្ចេញសារធាតុ formaldehyde ពីធុងដែលមានសត្វខ្លាងាប់ ដែលរឹបអូសពីកន្លែងទេសចរណ៍មួយឈ្មោះថា «វិហារខ្លា» (Tiger Temple) នៅឧទ្យានអភិរក្សសត្វព្រៃ Khao Prathap ក្នុងខេត្ត Ratchaburi ប្រទេសថៃ។](https://gdb.voanews.com/fb5634d8-8065-4818-9581-18da57d32b46_w1024_q10_s.jpg)
៥
មន្ត្រីនាយកដ្ឋានសត្វព្រៃរបស់ប្រទេសថៃដែលស្លៀកសម្លៀកបំពាក់ការពារខ្លួន កំពុងបញ្ចេញសារធាតុ formaldehyde ពីធុងដែលមានសត្វខ្លាងាប់ ដែលរឹបអូសពីកន្លែងទេសចរណ៍មួយឈ្មោះថា «វិហារខ្លា» (Tiger Temple) នៅឧទ្យានអភិរក្សសត្វព្រៃ Khao Prathap ក្នុងខេត្ត Ratchaburi ប្រទេសថៃ។
![ស្ត្រីម្នាក់បោសសម្អាតក្នុងបរិវេណវិហារ Nyatapola ក្នុងក្រុង Bhaktapur ប្រទេសនេប៉ាល់។](https://gdb.voanews.com/b3806054-5c99-42f2-aaa0-fb8103a11471_w1024_q10_s.jpg)
៦
ស្ត្រីម្នាក់បោសសម្អាតក្នុងបរិវេណវិហារ Nyatapola ក្នុងក្រុង Bhaktapur ប្រទេសនេប៉ាល់។
![ទាហានសម្រូតចុះពីឧទ្ធម្ភាចក្រយោធា នៅលើទីលានហ្វឹកហាត់ ក្នុងពេលហ្វឹកហាត់បទបញ្ជាយុទ្ធសាស្ត្រ Center-2019 នៅកន្លែងហាត់បាញ់កាំភ្លើង Donguz នៅជិតទីក្រុង Orenburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/6c2ec1e0-98d2-43b6-a2b6-bea2a902422f_w1024_q10_s.jpg)
៧
ទាហានសម្រូតចុះពីឧទ្ធម្ភាចក្រយោធា នៅលើទីលានហ្វឹកហាត់ ក្នុងពេលហ្វឹកហាត់បទបញ្ជាយុទ្ធសាស្ត្រ Center-2019 នៅកន្លែងហាត់បាញ់កាំភ្លើង Donguz នៅជិតទីក្រុង Orenburg ប្រទេសរុស្ស៊ី។
![សកម្មជនបរិស្ថានម្នាក់កាន់បដាក្នុងពេលធ្វើការប្រមូលផ្ដុំគ្នានៅខាងក្រៅនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិ នៅទីក្រុង Quezon ស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/955a19ff-466f-4972-965c-ab49922dfe97_w1024_q10_s.jpg)
៨
សកម្មជនបរិស្ថានម្នាក់កាន់បដាក្នុងពេលធ្វើការប្រមូលផ្ដុំគ្នានៅខាងក្រៅនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិ នៅទីក្រុង Quezon ស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ក្រុមកសិករប្រមូលហ្វ្រូម៉ាស់ដើម្បីចែកដល់អ្នកដែលទិញផលិតទឹកដោះគោរបស់ពួកគេ ក្នុងពិធីប្រពៃណីមួយឈ្មោះថា Chaesteilet នៅក្នុងទីក្រុង Justistal ប្រទេសស្វ៊ីស។](https://gdb.voanews.com/079c9817-1644-4dfd-b265-3315c606e84b_w1024_q10_s.jpg)
៩
ក្រុមកសិករប្រមូលហ្វ្រូម៉ាស់ដើម្បីចែកដល់អ្នកដែលទិញផលិតទឹកដោះគោរបស់ពួកគេ ក្នុងពិធីប្រពៃណីមួយឈ្មោះថា Chaesteilet នៅក្នុងទីក្រុង Justistal ប្រទេសស្វ៊ីស។
![បាឡុងហោះ ត្រូវបានបង្ហោះដើម្បីដឹកទេសចរនៅពេលថ្ងៃរះ នៅសួនសត្វ Masai Mara ក្នុងប្រទេសកេនយ៉ា។](https://gdb.voanews.com/0534581a-6a40-4dd0-86d6-e016208b44eb_w1024_q10_s.jpg)
១០
បាឡុងហោះ ត្រូវបានបង្ហោះដើម្បីដឹកទេសចរនៅពេលថ្ងៃរះ នៅសួនសត្វ Masai Mara ក្នុងប្រទេសកេនយ៉ា។