រូបភាពជុំវិញពិភពលោកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ចិន អេស្ប៉ាញ ប្រេស៊ីល អ៊ីរ៉ាក់ បង់ក្លាដែស ម៉ិកស៊ិក អូស្រ្តាលី ឥណ្ឌា បេឡារុស រុស្ស៊ី និងព័រតូរីកូ។
រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០១៧

១
សត្វកាំប្រមាមួយក្បាលបានរមូរខ្លួនវាទៅជាបាល់មួយនៅក្នុងសូនខាងក្រៅទីក្រុងមូស្គូប្រទេសរុស្ស៊ី។

២
រថក្រោះប្រដាប់អាវុធមួយបាញ់នៅក្នុងការហ្វឹកហាត់សង្រ្គាម Zapad 2017 នៅក្នុងបន្ទាយមួយក្បែរទីក្រុង Borisov ប្រទេសបេឡារុស។

៣
បុរសម្នាក់ត្រូវបានគេសង្រ្គោះពីអគារបាក់បែកក្នុងទីក្រុង Condesa ប្រទេសម៉ិកស៊ិកបន្ទាប់ពីការរញ្ជួយដីមួយកាលពីថ្ងៃទី១៩ កញ្ញា ២០១៧។

៤
រូបភាពព្យុះសង្ឃរា Maria កំពុងធ្វើដំណើរទៅកាន់ឆ្នេរភាគខាងជើងកោះ Puerto Rico ដែលត្រូវបានថតដោយ NOAA's GOES-16។

៥
យន្តហោះចម្បាំងជាច្រើនទម្លាក់កាំជ្រួចនៅក្នុងការហ្វឹកហាត់សង្រ្គាម Zapad 2017 នៅក្នុងបន្ទាយមួយក្បែរទីក្រុង Borisov ប្រទេសបេឡារុស។

៦
សាសនិកជនហិណ្ឌូធ្វើពិធីបុណ្យសាសនា «Pind Daan» ដើម្បីឧទ្ទិសកុសលជូនបុព្វការីជននៅទន្លេ Ganges ក្រុង Phaphamau នៃទីក្រុង Allahabad ប្រទេសឥណ្ឌា។

៧
ភ្ញៀវទេសចរម្នាក់កំពុងសាកល្បង Snoosphere ដែលជាការតម្លើងពហុវិញ្ញាណដែលជំរុញឲ្យប្រជាជនទទួលអារម្មណ៏តាមរយៈវត្ថុមួយអំឡុងពិធីបុណ្យ Big Anxiety ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៨
យុវជនស្ម័គ្រចិត្តជញ្ជូនកំទេចថ្មបាក់ពីអគារមួយអំឡុងពេលរញ្ជួយដីនៅទីក្រុង Condesa ប្រទេសម៉ិកស៊ិកបន្ទាប់ពីការរញ្ជួយដីមួយកាលពីថ្ងៃទី១៩ កញ្ញា ២០១៧។

៩
សម្លៀកបំពាក់ដែលគេបោះចោលអាចមើលឃើញនៅក្នុងជំរំជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ានៅ Cox's Bazar ប្រទេសបង់ក្លាដែស។

១០
ជនជាតិឃឺតអង្គុយក្នុងហាងកាហ្វេមួយនៅតាមផ្លូវទីក្រុង Irbil ប្រទេសអ៊ីរ៉ាក់។

១១
កុមារាអាយុ១២ឆ្នាំ Yousef Al-Bahtini កំពុងហាត់កីឡាកាយសម្ព័ន្ធដោយពត់ខ្លួនមកក្រោយនៅកំពង់ផែសមុទ្រទីក្រុង Gaza។

១២
ទិដ្ឋភាពភ្លើងឆេះព្រៃមួយនៅខាងមុខឧទ្យានជាតិ Brasilia ទីក្រុង Brasilia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៩ កញ្ញា ២០១៧។

១៣
ពហុកីឡដ្ឋាន Camp Nou ត្រូវបានបំភ្លឺភ្លើងមុនការប្រកួតបាល់ទាត់រវាងក្រុម Barcelona FC និងក្រុម Eibar ទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៩ កញ្ញា ២០១៧។

១៤
រូបរបស់សម្រស់នារីបែបប្រពៃណីចិនដែលត្រូវបានបង្កើតដោយស្រូវជាច្រើនប្រភេទនៅលើវាលស្រែមួយក្នុងរដូវច្រូតកាត់ក្នុងទីក្រុង Shenyang ភាគឦសានខេត្ត Liaoning ប្រទេសចិន។